អាថ៌កំបាំងរក្សាចំណងស្នេហ៍ ទោះរៀបការយូរឆ្នាំនៅតែផ្អែមដូចគ្រាចាប់ផ្តើម

  • 2020-02-18 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​នេះ​ជា​អាថ៌កំបាំង​ដែល​ជួយ​ឲ្យ​គូ​ស្វាមី​ភរិយា​​នៅ​តែ​ផ្អែម​ល្ហែម​នឹង​គ្នា ​បើ​ទោះ​ពួក​គេ​រៀប​ការ​រយៈ​ពេល​យូរ​ឆ្នាំ​ក៏​ដោយ។ ​សុភមង្គល​ ​ក្តី​ស្រលាញ់ ​និង​ការ​បារម្ភ​នៅ​តែ​មាន​ចំពោះ​គ្នា​ប្រៀប​ដូច​គ្រា​ទើប​ចាប់​ផ្តើម​ដំបូង។ ​ស្នេហា​មាន​​នៅ​ក្នុង​បេះ​ដូង ​​ការ​នឹក​រលឹក​គ្នា​ដូច​ជ័រ​កាវ ​មិន​អាច​បំបែក​ពី​គ្នា​បាន​ទេ។​

រូបតំណាង

**១. ​ក្រោក​ពី​ព្រលឹម​ដំណាល​គ្នា**

​ទាំង​ប្ដី​និង​ប្រពន្ធ​គួរ​តែ​ក្រោក​ពី​គេង​នៅ​ពេល​ព្រលឹម​តំណាល​គ្នា ​ព្រោះ​អ្នក​ទាំង​ពីរ​​អាច​ធ្វើ​រឿង​រ៉ូមែន​ទិក​ជាមួយ​គ្នា​យ៉ាង​មាន​ក្តី​សុខ​ដូច​ជា ​អាន​ព័ត៌មាន​​ទាន់​ហេតុការណ៍​នៅ​ពេល​ព្រឹក ​ឬ​ជជែក​គ្នា​​ពី​នេះ​ពី​នេះ​​ក្នុង​ថ្ងៃ​ថ្មី​ជា​ដើម​។ ​​ទាំង​នេះ ​ជា​​ការ​បង្កើត​​​បទ​ពិសោធន៍​អនុស្សាវរីយ៍ ជួយ​ឲ្យ​ស្នេហា​មាន​ភាព​កក់​ក្ដៅ។ ​បើ​អ្នក​ទាំង​ពីរ​ក្រោក​ឡើង​ប្រញាប់​តែ​ទៅ​ធ្វើការ ​អ្នក​ប្រាកដ​ជា​មិន​អាច​បង្កើត​ការ​ចង​ចាំ​អ្វី​ឲ្យ​​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ។

រូបតំណាង

​២. ​ផ្ដល់​ស្នាម​ថើប​​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក

មិន​​ថា​អ្នក​រៀប​ការ​យូរ​ប៉ុណ្ណា ​ការ​ថើប​គួរ​តែ​ផ្ដល់​ឲ្យ​គ្នា​ជា​រៀង​រាល់​ថ្ងៃ។ ​ស្នាម​ថើប​ដែល​មិន​រហ័ស ​ថ្នមៗ ​។ បើ​សិន​ជា​​ប្ដី​ឬ​ប្រពន្ធ​បាន​ផ្ដល់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ​វា​នឹង​បង្កើត​កាតាលីករ​ភ្ញាក់​ផ្អើល​មួយ​យ៉ាង​មាន​ប្រសិទ្ធភាព។នេះ​ជា​អនុស្សាវរីយ៍​ដ៏​ផ្អែម​ល្ហែម​​ដែល​មិន​ងាយ​ត្រលប់​ចេញ​ឆ្ងាយ អម​ដោយ​ភាព​សុខ​ដុម ​និង​រីក​រាយ​បំផុត។

រូបតំណាង

៣. មាន​ការ​ទប់​ចិត្ត

​រឿង​ល្អ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ គឺ​បើ​ប្ដី​កំពុង​ឆេវ​ឆាវ ប្រពន្ធ​ចិត្ត​ត្រជាក់ ​ម្នាក់​ៗ​ចេះ​ទប់​កំហឹង​ដាក់​គ្នា។ ​​​ចៀស​វាង​កំហឹង នោះ​សុភមង្គល​នឹង​កើត​ឡើង​បាន​យូរ​អង្វែង។ ​មង្គលការ​នឹង​គ្មាន​ថ្ងៃ​រលំរលាយ​នោះ​ទេ។

រូបតំណាង

៤. ឆ្លៀត​ពេល​ដើរ​លេង​ជុំ​គ្នា

ពេល​ខ្លះ ​ប្ដី​ប្រពន្ធ​ត្រូវ​ឆ្លៀត​ពេល​ដើរ​លេង​កម្សាន្ត​ស្រូប​យក​ខ្យល់​អាកាស ព្រោះ​ជា​វិធី​ជួយ​ដោះស្រាយ​កុំ​ឲ្យ​​មាន​អារម្មណ៍​ធុញ​ថប់ និង​មើល​អ្វី​ថ្មី​ៗ​ជាមួយ​គ្នា​ជា​ដើម។ ​​អ្នក​នឹង​ឃើញ​​ថា ​វិធី​នេះ​អាច​ជួយ​ឲ្យ​ជីវិត​មាន​ភាព​ស្រស់​ស្អាត ​រ៉ូមែនទិក ​និង​​ការ​ឈ្លោះ​ទាស់​​ទែង​អាច​ស្រាក​ស្រាន្ត​បាន។

រូបតំណាង

៥. បង្កើត​ចំណង់​ចំណូល​ចិត្ត​ថ្មី​រួម​គ្នា

ក្រៅ​ពី​រវល់​រៀង​ខ្លួន​រឿង​ធ្វើការ ​ប្តី​និង​ប្រពន្ធ​ត្រូវ​រក​ពេក​រួម​គ្នា​ធ្វើសកម្មភាព​សប្បាយ​ៗ​ណាមួយ​ជាមួយ​គ្នា ដើម្បី​ឲ្យ​ទំនាក់​ទំនង​កាន់​តែ​ស្អិត​រមួត។ ​ដូច​ជា ​ហាត់​យូហ្គា ​​វាយ​សី ​រៀន​គូរ​រូប ​​សរសេរ​ពី​​ប្រវត្តិ​ស្នេហា​របស់​អ្នក​ទាំង​២​​ជា​ដើម។ ​ទាំង​នេះ​សុទ្ធ​ជា​សកម្មភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​ជួយ​ឲ្យ​សម្ព័ន្ធ​ភាព​មិន​សាប​សូន្យ៕

​អានបន្ត៖ កុំ​ទាន់​រំភើប​ពេក​! ទង្វើ​ស្តែងៗ​ទាំង​ ១០​​របស់​បុរស​ដែល​បញ្ជាក់​​ថា​គេ​គ្រាន់​ទុក​អ្នក​​ជា​មនុស្ស​កំដរ​ប៉ុណ្ណោះ​

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម