ខំ​ឡើង​ពី​ម៉ោង​៣​ភ្លឺ ប្រជាជន​វៀតណាម​នៅ​តែ​មិនអា​ចទិញ​ម៉ាស និង​ជែល​លាង​ដៃ​បាន

  • 2020-02-18 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​តម្រូវ​ការ​អ្នក​ទិញ​ម៉ាស​ច្រើ​ពេក រោង​ចក្រ​មិន​អាច​ផលិត​ទាន់ ធ្វើ​ឲ្យ​ជន​កំហូច​ឆ្លៀត​ឱកាស​លក់​ម៉ាស​បន្ត​ក្នុង​តម្លៃ​ខ្ពស់​កប់​ពពក។

ប្រជាជនហូជីមិញ ប្រទេស​វៀតណាម​រាប់​ពាន់​​នាក់​ បាន​នាំ​គ្នា​ផ្អើល​មក​ឱសថស្ថាន​មួយ​នៅ​ខណ្ឌ ​ ១០ ក្រុង​ដដែល​ ដើម្បី​​តម្រង់​ជួរ​ទិញ​ម៉ាស និង​ជែល​លាង​ដៃ។ យ៉ាងណាក្ដី មិន​មែន​អ្នក​ណា​ក៏​ទិញ​បាន​នោះ​ឡើយ។ តាម​នោះ​ដែរ ឱសថ​ស្ថាន​ខាង​លើ​បាន​បង្ហោះ​លក់​ម៉ាស​​មួយ​ប្រអប់ក្នុង​តម្លៃ ១,៦ ​ដុល្លារ និង​ជែល​លាង​ដៃ ១,៧​ ដុល្លារ មួយ​ដប។ យោង​តាម​សម្ដី​របស់​លោក​ស្រី Nguyen Nhung នាង​បាន​មក​តម្រង់​ជួរ​តាំង​ពី​ម៉ោង​៣​ភ្លឺ​ដើម្បី​ទិញ​ម៉ាស តែ​នាង​ទិញ​មិន​បាន​ឡើយ ដ្បិត​​គេ​បើក​លក់​ឲ្យ​តែ​១០០០​នាក់​ដំបូង ហើយ​ពេល​នាង​មក គឺ​ហួស​១០០០​នាក់​ហើយ។

ដោយ​សារ​តែ​ទិញ​នៅ​ឱសថស្ថាន​មិន​បាន មនុស្ស​ជា​ច្រើន​ត្រូវ​ខាំ​មាត់​​សង្កត់​ចិត្ត​ទិញ​ម៉ាស​តាម​អនឡាញ ដោយ​មាន​មនុស្ស​ជា​ច្រើន​យក​ទៅ​លក់​បន្ត​ក្នុង​តម្លៃ​ជាង​២០​ដុល្លារ​ក្នុង​១​ប្រអប់។ ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ដក​អជ្ញាបណ្ណ​ពេទ្យ​របស់​ឱសថស្ថាន​ជា​ច្រើន​មក​ហើយ ដោយ​សារ​ដំឡើង​ថ្លៃ​លក់​ម៉ាស តែ​ករណី​បែប​នេះ​នៅ​តែ​មាន​ឡើង ដោយ​ជន​ឆ្លៀត​ឱកាស​ទាំង​ឡាយ៕

អានបន្ត៖ ​ កូន​ប្រុស​ប្រពន្ធមុន របស់​ប្ដី​ត្រចៀកកាំ ស្រលាញ់​កូន​ម៉ែ​ចុង​ដូច​ប្អូន​បង្កើត

ប្រភព៖ Dantri.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម