នារីបង្កប់មន្តស្នេហ៍គួរឲ្យស្រលាញ់ និងធ្វើអ្វីជាខ្លួនឯង តែងមានទម្លាប់ល្អ ៤ យ៉ាងនេះ

  • 2020-02-11 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មនុស្ស​ស្រី​មួយ​ចំនួន​ ដែល​ខ្វះ​ទំនុក​ចិត្ត​និង​ភាព​ជឿជាក់​លើ​ខ្លួន​ឯង តែង​តែ​រិះរក​វិធី​ផ្សេង​ៗ​ដើម្បី​បង្កើន​មន្តស្នេហ៍​និង​ភាព​ទាក់ទាញ​របស់​ខ្លួន​។ តាម​ការ​ពិត​របស់​អស់​​ទាំង​នោះ មិន​ពិបាក​រក​ដូច​ជា​អ្នក​គិត​ឡើយ។ ដរាប​ណា​អ្នក​ប្រកាន់​ខ្ជាប់​នូវ​អ្វី​ដែល​ជា​ខ្លួន​ឯង និង​មាន​ទម្លាប់​ល្អ​ៗ​ វា​នឹង​រត់​មក​​រក​អ្នក​ដោយ​ឯង​ៗ។

១. ញញឹម​ជានិច្ច

តើ​អ្នក​ធ្លាប់​ឭ​គេ​និយាយ​​ទេ​ថា ឲ្យ​តែ​មនុស្ស​យើង​ញញឹម ផ្ទៃ​​មុខ​ពិត​ជា​ស្រស់​ស្អាត​ខុស​ពី​ធម្មតា? ដោយ​សារ​តែ​ស្នាម​ញញឹម ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ គួរ​ឲ្យ​ស្រលាញ់​ចូលចិត្ត​រាប់​អាន។ ញញឹម​ដាក់​​អ្នក​ជុំវិញ​ខ្លួន ញញឹមដាក់​បញ្ហា ញញឹម​ដាក់​មនុស្ស​ដែល​អ្នក​ស្រលាញ់ ហើយ​ក៏​គួរ​ព្យាយាម​ញញឹម​ដាក់​មនុស្ស​ដែល​អ្នក​មិន​ចូល​ចិត្ត​ផង។ ធ្វើ​បែប​នេះ អ្នក​ប្រាកដ​ជា​ឈ្នះ​​​អស់​រាល់​​ឧបសគ្គ​​ ដែល​កើត​មាន​​នៅ​នឹង​មុខ ជាក់​ជា​មិន​ខាន។

២. ចេះ​សរសើរ​លើក​ទឹក​ចិត្ត​អ្នក​ដទៃ

មាន​មាត់​ត្រូវ​ចេះ​ប្រើ​ឲ្យ​មាន​ប្រយោជន៍​ដូច​គ្នា។ បើ​ឃើញ​គេ​​ស្អាត​​ឬ​ជោគ​ជ័យ​​គួរ​​និយាយ​ចេះ​សរសើរ ចេញ​ពី​ចិត្ត​ពិត ហើយ​បើ​ឃើញ​គេ​បរាជ័យ​ ឬ​ជួប​បញ្ហា​ក៏​តែ​គួរ​មាន​ពាក្យពេចន៍​​ដើម្បី​លើក​ទឹកចិត្ត​ដូច​គ្នា។ ប្រព្រឹត្ត​តែ​អំពើ​ល្អ មិន​​បាច់​ដេក​ភ័យ​ខ្លាច​ថា​គ្មាន​ញាតិ​មិត្ត​រាប់​អាន​ពិត​ប្រាកដ​។

៣. ទទួល​យក​អ្វី​ដែល​ជា​ខ្លួន​ឯង

មុន​ពេល​ស្រលាញ់​នរណា​ម្នាក់ កុំ​ភ្លេច​ស្រលាញ់​ខ្លួន​ឯង​ជាមុន។ មុន​​សម្រេច​ចិត្ត​រាប់​អាន​អ្នក​ដទៃ ត្រូវ​ប្រាកដ​ណា​ អ្នក​មិន​ព្យាយាម​ផ្លាស់​ប្តូរ ដើម្បី​ផ្គាប់​ចិត្ត​របស់​គេ​។ ទទួល​ស្គាល់​អ្វី​ដែល​ខ្លួន​​មាន ធ្វើ​ជា​ខ្លួន​ឯង ​ឈប់​ស្តី​បន្ទោស និង​មាន​គំនិត​វិជ្ជមាន​លើ​ខ្លួន​ឯង​ត​ទៅទៀត​។ នេះ​ហើយ​ជា​មន្តស្នេហ៍​មិន​សាប​សូន្យ។

៤. ផ្តល់​សេរីភាព​ដល់​ខ្លួន​ឯង​និង​មនុស្ស​ដែល​ខ្លួន​ស្រលាញ់

ឈប់​គិត​ពី​ទំហំ​នៃ​ការ​ស្រលាញ់​បន្តិច​សិន ហើយ​ងាក​មក​ផ្តល់​សេរីភាព​ និង​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​ខ្លួន​ឯង​ និង​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​។ មិន​ថា​ជា​ការ​ធ្វើ​ដំណើរ ចេញ​ទៅ​ជួប​មនុស្ស​នៅ​ខាង​ក្រៅ ឬ​ធ្វើ​អ្វី​ផ្សេង​ក៏​ដោយ ត្រូវ​តែ​មាន​ពេលវេលា​ផ្ទាល់​ខ្លួន​មួយ​ ដែល​ពុំ​ចាំ​បាច់​តម្រូវ​ឲ្យ​​មាន​ដៃ​គូ​តាម​ជាប់​ខ្លួន​រហូត​នោះ​ទេ​៕​​​

ចុចអានបន្ត៖ រឿង​ដែល​ត្រូវ​ដឹង​ពេល​ឈាន​ចូល​អាយុ​២៥ឆ្នាំ កុំ​ឲ្យ​ខ្លួន​ឯង​ចេះ​តែ​ស្មុគស្មាញ

ប្រភព៖ goodlifeupdate ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម