រើស​យក​សត្វ​ទីទុយ​មួយ​ ដើម្បី​ដឹង​ថា​អ្នក​ជា​មនុស្ស​មាន​ទម្លាប់​បែប​ណាជាមួយមិត្តភក្តិ

  • 2020-02-11 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ការ​ទស្សន៍ទាយ​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ដឹង​ពី​ខ្លួន​ឯង​ដោយ​ប្រើ​អារម្មណ៍​ដំបូង​គេ​របស់​អ្នក​ជ្រើស​យក​ទីទុយ​មួយ​ អ្នក​នឹង​ដឹង​ថា​តើ​ខ្លួន​ឯង​ជាមនុស្ស​បែប​ណា​​ជា​មួយ​មិត្តភ័ក្ដិ​។

ទីទុយ​ទី ១

ខាង​ក្រៅ​ និង​ខាង​ក្នុង​របស់​អ្នក​គឺ​ខុស​គ្នា​ដាច់​។​ ពេល​ខ្លះ​ជា​មនុស្ស​​​នៅ​មួយ​កន្លែង​គ្មាន​អារម្មណ៍​អ្វី​សោះ​ ពេល​ខ្លះ​ជា​មនុស្ស​​រវល់​។​ ជា​មនុស្ស​ដែល​ចូល​ចិត្ត​មើល​ស្ថាន​ការណ៍​ឲ្យ​បាន​ច្បាស់​សិន​មុន​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​ ប៉ុន្តែ​អ្នក​តែង​តែ​ធ្វើ​ឲ្យ​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​ឆ្ងល់​ជា​មួយ​អ្នក​​ជា​ញឹក​ញាប់​។​ ជា​អ្នក​សម្រេច​ចិត្ត​ដ៏​ពូកែ​ម្នាក់​ដែល​មនុស្ស​នៅ​ក្នុង​ក្រុម​មិន​អាច​ខ្វះ​អ្នក​បាន​ ព្រោះ​អ្នក​ជា​មនុស្ស​មាន​ការ​បត់​បែន​លឿន​។​ ពេល​ខ្លះ​អាច​ជា​មនុស្ស​ស្ងប់​ស្ងាត់​ ហើយ​ពេល​ខ្លះ​ជា​មនុស្ស​ដែល​កក់​ក្ដៅ​ដែល​អាច​ប្រែ​ប្រួល​បាន​តាម​ស្ថាន​ភាព​ផ្សេង​ៗ​។

ទីទុយ​ទី ២

អ្នក​ជា​មនុស្ស​ឆាប់​ប្រកាន់​។​ អ្នក​ជា​មនុស្ស​មាន​ហេតុផល​ តែ​ចូល​ចិត្ត​លាក់​ទុក​អារម្មណ៍​ខ្លួន​ឯង​។​ រឿង​តូច​ៗ​នៅ​ជុំ​វិញ​ខ្លួន​អ្នក​អាច​ធ្វើ​ឲ្យ​អ្នក​ចាំ​អារម្មណ៍​ស្ទើរ​តែ​ពេញ​មួយ​ថ្ងៃ។​ ជា​មនុស្ស​សាមញ្ញ​ តែ​ពូកែ​មើល​មនុស្ស​ និង​ជា​អ្នក​ស្ដាប់​ដ៏​ជំនាញ​។​ តាំង​ពី​ក្មេង​ រហូត​ដល់​ពេញ​វ័យ អ្នក​នៅ​តែង​តែ​ធ្វើ​ជា​ខ្លួន​ឯង​ ហើយ​នឹង​រីក​រាយ​ជា​និច្ច​។

ទីទុយ​ទី ៣

អ្នក​ជា​មនុស្ស​ចូល​ចិត្ត​មើល​ថែ​អ្នក​ដទៃ​។​ មិត្តភ័ក្ដិ​តែង​តែ​មក​រក​ដើម្បី​ពិភាក្សា​ពី​បញ្ហា​។​ អ្នក​ជា​មនុស្ស​ដែល​តែង​តែ​មើល​អ្នក​ដ៏​ទៃ​ក្នុង​ផ្លូវ​ល្អ​។​ មិន​ថា​អ្នក​នៅ​ទី​ណា​ទេ​ អ្នក​នៅ​តែ​ប្រកាន់​ជំហរ​ធ្វើ​ខ្លួន​ឯង​។​ ជា​មនុស្ស​ដែល​ចេះ​យោគ​យល់​ចំពោះ​អ្នក​ដទៃ​ ជា​អ្នក​ស្ដាប់​ដ៏​ពូកែ​ ហើយ​ជួយ​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ល្អ​ពេល​នោះ​ក្បែរ​អ្នក​ ព្រោះ​អ្នក​មាន​បេះដូង​​ដែល​រឹង​មាំ​ និង​ទន់​ភ្លន់​។

ទីទុយ​ទី ៤

អ្នក​ជា​មនុស្ស​ពូកែ​ច្នៃ​ប្រឌិត​។​ ក្នុង​ខួរ​ក្បាល​ពោរ​ពេញ​ដោយ​ការ​គិត​ត្រង់​ៗ​ តែ​​នឹងមិន​និយាយ​ចេញ​មក​ទេ​រហូត​ដល់​ពេល​សំខាន់​ទើប​អ្នក​និយាយ​។​ អ្នក​មើល​ទៅ​ជា​មនុស្ស​ដែល​អាថ៌កំបាំង​ ដែល​គួប​ផ្សំ​ជា​មួយ​អត្តចរិត​ដូច​ជា​ Hero ជា​ប្រភេទ​មនុស្ស​ដែល​ខុស​ពី​គេ​ឯង​។​ អ្នក​ផ្សេង​អាច​គិត​ថា​អ្នក​ជា​មនុស្ស​ចម្លែក​ តែ​ទាំង​នេះ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​លេច​ធ្លោ​ខុស​ពី​គេ​។

ទីទុយ​ទី ៥

ជា​មនុស្ស​ដែល​ស្ងាត់​ស្ងៀម​និង​មាន​ទឹក​ចិត្ត​បរិសុទ្ធ​។​ មិន​ចូល​ចិត្ត​ប្រើ​អារម្មណ៍​ជា​មួយ​អ្នក​ដទៃ​ អ្វី​ដែល​អ្នក​ត្រូវ​ការ​ពិត​ប្រាកដ​គឺ​អ្វី​ដែល​ធម្មតា​ៗ​។​ អ្នក​តែង​តែ​រំពឹង​ថា​មនុស្ស​នៅ​ជុំ​វិញ​អ្នក​នឹង​សប្បាយ​ចិត្ត​។​ អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​ស្មោះ​ត្រង់​ និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​។​ រីករាយ​នឹង​ធ្វើ​ដើម្បី​អ្នក​ដទៃ​ដោយ​ទំនួល​ខុស​ត្រូវ​ និង​ការ​អាណិត​អាសូរ​។​ អាច​និយាយ​បាន​ថា​អ្នក​គឺ​ជា​មនុស្ស​ម្នាក់​ដែល​មាន​គុណ​សម្បត្តិ​ច្រើន​ និង​មាន​តម្លៃ​៕

ចុចអាន៖ ជ្រើសរើស​​​រូប​​បេះ​​​​ដូង​​មួយ​​​ដើម្បី​​​ដឹង​​​ថា​អ្នក​ជា​​មនុស្ស​​បែប​ណា​​​ ពេល​​មាន​​​ស្នេហា​

ប្រភព៖ pentahugs ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម