មនុស្ស​ស្រី​ក្រោយ​សម្រាល​កូន​រួច រាងកាយ​នឹង​បាត់បង់​ភាព​ស្រស់​ស្អាត ៨ ចំណុច​នេះ

  • 2020-02-07 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រី​ស្ទើរតែ ៩៩ % ទៅ​ហើយ​ដែល​បាត់​បង់​ភាព​ស្រស់​ស្អាត​របស់​ខ្លួន ក្រោយ​សម្រាល​កូន​រួច។ ព្រោះ​អំឡុង​ពេល​ពពោះ និង​សម្រាល​កូន​ហើយអ្នក​ម្ដាយ​ត្រូវ​ញ៉ាំ​អាហារ​ជាច្រើន​មុខខុស​ពីពេល​ខ្លួន​មួយ និង​មិន​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ថែរក្សា​សម្រស់​ទៀត​នោះ ដែល​នេះ​ជា​មូលហេតុ​នាំឲ្យ​ភាព​ស្រស់​ស្អាត​បាត់បង់​ទៅ។

១.សាច់​យាក​នៅ​ក្បាលពោះ

ក្រោយ​សម្រាល​កូន​ហើយ ស្ត្រី​ភាគច្រើន​ប្រឈមមុខ​នឹង​បញ្ហា​នេះ ព្រោះ​ពេល​មាន​ផ្ទៃពោះ​ស្បែក​ប្រែ​ជា​រីក ហើយ​ពេល​កូន​កើត​មក​ក៏​មិន​អាច​រាបស្មើ​ដូច​ដើម​បាន​ដែរ។ អ្នក​ដែល​អាច​ធ្វើឲ្យ​ក្បាលពោះ​ប្រែ​ជា​ស្អាត​ដូច​មិន​ទាន់​ពេល​មាន​កូន គឺ​មាន​ការ​ព្យាយាម និង​ចំណាយ​ពេល​វេលា​ច្រើន​ណាស់។

រូបតំណាង

**២.សង្វារ**

នេះ​ជា​ទុក​កង្វល់​របស់​មនុស្ស​ស្រី​គ្រប់​រូប។ ពេល​ពពោះ​ស្បែក​ស្ត្រី​ជាច្រើន​កន្លែង​ដូចជា​ក្បាលពោះ ភ្លៅ គូទ ទ្រូង ដើមដៃ សុទ្ធតែ​មាន​សង្វារ​កើត​ឡើង ព្រោះ​តែ​ការ​ឡើង​ទម្ងន់ និង​មិន​បាន​ថែ​ទាំ​ស្បែក​បាន​គ្រប់គ្រាន់។

៣.ទម្ងន់

ព្រោះតែ​ពេល​ពពោះ​អ្នក​ម្ដាយ​ត្រូវ​ញ៉ាំ​អាហារ​ច្រើន​ប្រភេទ ដើម្បី​ឲ្យ​កូន​មាន​សុខភាព​ល្អ ទើប​មិន​ខ្វល់​ពី​រឿង​រូបរាង​ឡើយ ហើយ​ក្រោយ​ពេល​កូន​កើត​មក​ហើយ ម្ដាយ​ក៏​នៅតែ​ខំ​ញ៉ាំ​ដើម្បី​ឲ្យ​សម្បូរ​ទឹកដោះ ទុក​ផ្គត់ផ្គង់​កូន​ទើប​គីឡូ​មិន​អាច​ស្រក​ដូច​ដើម។

រូបតំណាង

៤.ស្បែក

ចាស់​​ៗ​តែង​ហាម​ប្រាម​អ្នក​មាន​ផ្ទៃពោះ​មិន​ឲ្យ​លាប​ឡេ លាប​ម្សៅ​អ្វី​ទេ ព្រោះ​ថា​អាច​ប៉ះពាល់​កូន​ក្នុង​ពោះ​បាន។ អ្នក​ម្ដាយ​មួយ​ចំនួន​​ក៏​មិន​ហ៊ាន​ប្រើ​គ្រឿង​សម្អាង​អ្វី​តាម​មែន ដោយសារ​តែ​ខ្លាច​កូន​សុខភាព​មិន​ល្អ។ ដូចនេះ​ហើយ​ទើប​ពេល​សម្រាល​កូន​រួច​ស្បែក​នៅតែ​ខ្មៅ​ស្រអាប់ គ្មាន​សំណើម​ដែល​វា​បាន​ធ្វើឲ្យ​អ្នក​បាត់បង់​សម្រស់​មួយ​ភាគ​ធំ។

៥.ស្លាកស្នាម

សម្រាប់​អ្នក​ម្ដាយ​ដែល​សម្រាល​ដោយ​ពឹង​លើ​មុខ​កាំបិត ច្រើនតែ​បន្សល់​ស្លាកស្នាម​មួយ​ឆ្នូត​លើ​ពោះ ហើយ​សម្រាប់​អ្នក​ដែល​មាន​សាច់​ក្លាយ វា​ងាយ​ឲ្យ​ឃើញ​ធំ​នៅ​ស្នាម​វះ​នោះ។ នេះ​ជា​កត្តា​ធ្វើឲ្យ​ស្រ្តី​មិន​អាច​ស្លៀក​ពាក់​ខើច​ខ្លី​បញ្ចេញ​ក្បាលពោះ​បាន។

៦.ស្នាម​ផ្សេង​ៗ​ពេល​មាន​ផ្ទៃពោះ

មាន​ស្រ្តី​ជាច្រើន​តែង​តែ​ជួប​ប្រទះ​បញ្ហា​កើត​មាន​ស្នាម​ផ្សេង​ៗ​ដូចជា​ឆ្នូត​ខ្មៅ​ពាក់​កណ្ដាល​ក្បាល​ពោះ ស្នាម​ជាំ​លើ​មុខ មុន អាចម៍​រុយ ក្លៀក​ខ្មៅ...។ ស្នាម​អស់​ទាំង​នោះ​ទោះ​ជា​សម្រាល​រួច ក៏​មិន​ងាយ​បាត់​ទៅ​វិញ​ភ្លាម​ៗ​ដែរ ដោយ​អ្នក​ខ្លះ​ត្រូវ​ចំណាយ​ពេល​រាប់​ខែ​រាប់​ឆ្នាំ ទើប​កម្ចាត់​បាន។

រូបតំណាង

៧.គូទ​/ត្រគាកធ្លាក់

បើ​អ្នក​ធ្លាប់តែ​មាន​រាង​ត្រគាក ឬ​គូទ​ង​ខ្ទើត​ស្លៀក​ខោ​ខោវប៊យ​សែន​សម នោះ​ពេល​មាន​កូន​រួច កុំ​សង្ឃឹម​ថា​អាច​ដូច​ដើម បើ​អ្នក​មិន​ព្យាយាមហាត់ប្រាណ​ឲ្យ​បាន​ខ្លាំង​នោះ​ទេ។

៨.ដើមទ្រូង

ជា​ស្រ្តីដែល​ធ្លាប់​តែ​មាន​ដើម​ទ្រូង​មូល​ក្លំ ពាក់​អាវ​បែប​ណា​ក៏​ឃើញ​សមស្អាត​ ប៉ុន្តែ​ក្រោយ​មាន​កូន​​វា​នឹងលែង​ដូច​ដើម​ហើយ បើ​ទោះ​ជាអ្នក​​មិន​ឲ្យកូន​បៅ​​ក៏មិន​អាច​បាន​ទ្រូង​ពី​មុន​មក​ដែរ៕

រូបតំណាង

ចុចអាន៖ស្រីៗ​​ទោះ​​នៅ​ក្មេង​​​​​ស្អាត​​​​​​​​​​​យ៉ាង​ណា​ ឲ្យ​​តែ​​ចូល​​ដល់​​​ខ្ទង់​​​​ ​​៥០ នឹងតែ​​​​លេច​​​ចេញ​​​សញ្ញា​​ទាំង​​នេះ​​​​​ដូច​​​គ្នា

ប្រភព៖ self ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម