បែក​ចែក​ឱ្យ​ដាច់! នាង​គ្រាន់​តែ​រួសរាយ​ប៉ុណ្ណោះ មិន​មែន​កំពុង​ផ្តល់​ឱកាស​ឱ្យ​អ្នក​ឡើយ​

  • 2020-02-07 10:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរស​មួយ​ចំនួន​ធំ​ប្រហែល​ជា​តែង​មាន​គំនិត​ថា​ បើ​នារី​ម្នាក់​តែង​តែ​និយាយ​លេង​សើច រួសរាយ​រាក់​ទាក់​ច្រើន​ជាមួយ​ខ្លួន ភាគរយ​គឺ​អាច​មក​ពី​នាង​​​មាន​ចិត្ត​លើ​ខ្លួន​ដែរ។ យ៉ាង​ណា​មិញ ពេល​ខ្លះ​ការ​ពិត​មិន​ដូច​ការ​គិត​ឡើយ ពោល​គឺ​ មិន​ប្រាកដ​ថា​ពេល​​នាង​ឧស្សាហ៍​និយាយ​លេង​ហូរហែ​ជាមួយ​អ្នក​មាន​ន័យ​ថា​នាង​កំពុង​ចាប់​ចិត្ត​លើ​អ្នក ឬ តប​ស្នង​ក្តី​ស្រឡាញ់​នោះ​ឡើយ។ ជាក់​ស្តែង មាន​ហេតុ​ផល​មួយ​ចំនួន​ដែល​បញ្ជាក់​ថា​ ការ​និយាយ​លេង​ធម្មតា​ជាមួយ​គ្នា​គឺ​ព្រោះ​តែ​នារី​មាន​ភាព​រួសរាយ​រាក់​ និង ក្នុង​គោល​បំណង​រាប់​អាន​គ្នា​ធម្មតា​តែ​ប៉ុណ្ណោះ​ ។ ហេតុផល​ទាំង​នោះ​រួម​មាន៖

រូបតំណាង

**១. នារី​អាច​និយាយ​ចែ​ចង់​លេង​ប៉ុណ្ណោះ មិន​មែន​មាន​ចិត្ត​ចង់​​បញ្ចេញ​អារម្មណ៍​ពិត​អ្វី​តាម​ពាក្យ​សម្តី​លេង​សើច​នោះ​ឡើយ។**

២. មនុស្ស​ស្រី​​ជឿ​ថា​ នារី​ និង ​បុរស​ក៏​អាច​រាប់​អាន​គ្នា​ជា​មិត្ត​ធម្មតា​បាន​ដែរ មិន​ចាំ​បាច់​តែ​ស្រឡាញ់​គ្នា​ក្នុង​ន័យ​ស្នេហា​ទើប​អាច​និយាយ​លេង​ជាមួយ​គ្នា​បាន​ទេ។ ពេល​ខ្លះ​នាង​គ្រាន់​តែ​ចូលចិត្ត​អត្តចរិត​របស់​អ្នក​ ហើយ​មាន​បំណង​រាប់​អាន​អ្នក​ជា​មិត្ត​ក៏​ថា​បាន​។

៣. នាង​គ្រាន់​តែ​មាន​ភាព​រួសរាយ និង គួរ​សម ព្រោះ​ក្នុង​នាម​ជា​អ្នក​ស្គាល់​គ្នា មិត្តភ័ក្តិ​គ្នា អ្នក​រួម​ការ​ងារ ឬ ក្នុង​នាម​អ្នក​ជា​បង​ប្រុស។ មនុស្ស​ស្រី​មួយ​ចំនួន​បញ្ចេញ​ការ​គោរព​រាប់​អាន​ក្នុង​ទម្រង់​ជា​សន្ទនា​ ឬ​ការ​និយាយ​ឆ្លើយ​ឆ្លង ហើយ​ចំពោះ​នាង វា​ជា​រឿង​ធម្មតា​តែ​ប៉ុណ្ណោះ​ សំខាន់​កុំ​ឱ្យ​លាយ​ឡំ​នឹង​ពាក្យ​ផ្អែម​ល្ហែម​បែប​ស្នេហា​ ឬ​មាន​ការ​បបួល​គ្នា​ទៅ​ដើរ​លេង​ក្នុង​លក្ខណៈ​លើស​ពី​មិត្ត​ធម្មតា។

រូបតំណាង

ក្រៅ​ពី​នេះ មនុស្ស​ស្រី​អាច​មាន​​គោល​បំណង​ជា​ច្រើន​ទៀត​ក្នុង​ការ​ទាក់​ទង និយាយ​ជាមួយ​បុរស​ណា​ម្នាក់​ ដោយ​មិន​បាន​មាន​បំណង​ចង់​បង្កើត​ទៅ​ជា​ទំនាក់ទំនង​ស្នេហា​អ្វី​ឡើយ។ យ៉ាង​ណា​ក៏​ដោយ​មនុស្ស​ស្រី​ដែល​មាន​ចិត្ត​លើ​អ្នក​ប្រាកដ​ជា​បញ្ចេញ​នូវ​សកម្មភាព​ ឬ សម្ដែង​ទង្វើ​ល្អៗ​ទៅ​កាន់​អ្នក​ជាង​បុរស​ដទៃ​ដែល​នៅ​ជុំវិញ​ខ្លួន​នាង។ បើ​អ្នក​សង្ស័យ ឬ​ មាន​ការ​ស្រពិចស្រពិល​ មិន​ច្បាស់​ថា​នារី​ម្នាក់​មាន​ចិត្ត​លើ​អ្នក​ ឬ គ្រាន់​តែ​ជា​ការ​រាប់​អាន​ធម្មតា អ្នកគួរធ្វើការសួរនាងដោយត្រង់ៗតែម្តង​ចៀសវាងការយល់ច្រឡំ៕ ​​

រូបតំណាង
រូបតំណាង

អានបន្ត៖ បើមាន ៤ ចំណុចនេះ មានន័យថាគេលង់ស្រឡាញ់អ្នកហើយ

អត្ថបទ៖ Siyou Tang

អត្ថបទពេញនិយម