ទិន្ន័យព្រលានយន្តហោះមានអត្រាឆ្លងកូរ៉ូណាខ្ពស់បំផុតបានបង្ហាញ ក្នុងនោះក៏មានថៃនិងវៀតណាមដែរ

  • 2020-02-04 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​តាម​ការ​សិក្សា​ពី​ John Hopkins University សហរដ្ឋអាមេរិក​ទើប​តែ​ប្រកាស​ព្រលាន​យន្តហោះ​ទាំង​៥០​ដែល​មាន​អត្រា​ឆ្លង​វីរុស​កូរ៉ូណា​ខ្ពស់​ក្រៅ​ពី​ព្រលាន​យន្តហោះ​នៅ​ចិន ដោយ​នៅ​ក្នុង​នោះ​ប្រទេស​ថៃ និង​វៀតណាម​សុទ្ធ​តែ​មាន​ព្រលាន​ដែល​ជាប់​ឈ្មោះ​ទាំង​អស់។

ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​រាលដាល​នៃ​វីរុស​សួត​កូរ៉ូណា ដែល​កំពុង​ឆ្លង​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ចិន John Hopkins University របស់​សហរដ្ឋអាមេរិក​បាន​បញ្ចេញ​ការ​ស្រាវ​ជ្រាវ​នៃ​ព្រលានយន្តហោះ​មាន​អត្រា​ឆ្លង​វីរុស​នេះ​ខ្ពស់​ជាង​គេ។

តាម​នោះ​ដែរ ឈរ​លំដាប់​កំពូល​នៃ​តារាង​នេះ​គឺ​ព្រលានយន្តហោះ​ហុងកុង។ ​នៅ​បន្ទាប់​កំពូល​តារាង​នេះ​គឺ​ព្រលានយន្តហោះ​ទាំង​២​របស់​ប្រទេស​ថៃ គឺ​ព្រលាន​ ដន​មឿង និង​សុវណ្ណភូមិ ដោយ​ជាប់​លំដាប់​លេខ​២ និង​លេខ៣។

ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​ទៀត​ដែល​​មាន​ព្រលាន​យន្តហោះ​ជាប់​អត្រា​ឆ្លង​មេរោគ​ខ្ពស់​ដែរ​នោះ គឺ​ប្រទេស​វៀតណាម ដោយ​ព្រលានTan Son Nhat ​របស់​ប្រទេស​នេះ​ជាប់​លំដាប់​លេខ​២១ លើ​៥០។ អាស្រ័យហេតុនេះ​ហើយ អង្គការ​សុខភាព​ពិភពលោក​បាន​អំពាវនាវ​ឲ្យ​អ្នក​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ដែល​មាន​ព្រលាន​យន្តហោះ​នៅ​ក្នុង​តារាង​នេះ​មាន​ការ​ការពារ​ខ្លួន ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ​ចូល​ខ្លួន៕

អានបន្ត៖ ​ វិធីថែទាំសុខភាព ពេលធ្វើដំណើរ ចៀសឆ្ងាយពីវីរុសកូរ៉ូណា

ប្រភព៖ bestie | JHU ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម