ការងារទាំង ១០ របស់បុរសៗ ធ្វើឲ្យនារីៗបាក់ចិត្តស្រលាញ់ស្តូក
- 2020-02-04 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការងារទាំង ១០ របស់បុរសៗ ធ្វើឲ្យនារីៗបាក់ចិត្តស្រលាញ់ស្តូក
បុរសៗដែលមានការងារទាំងនេះធ្វើ ពួកគេមានអាទិភាពខ្ពស់ ក្នុងការទាក់ទាញចិត្តមនុស្សស្រី។ ចង់ដឹងថាការងារទាំងនោះមានអ្វីខ្លះ កញ្ញា នឹងណែនាំដូចខាងក្រោម៖
១.សហគ្រិន
នារីភាគច្រើនពេញចិត្តនឹងបុរសដែលមានសមត្ថភាពបង្អើតជំនាញដោយខ្លួនឯង រហូតទទួលបានជោគជ័យមានគេឯងស្គាល់។ សហគ្រិនភាគច្រើន ជាអ្នកផលិត និងគ្រប់គ្រងអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ។
**២.ធនាគារវិនិយោគ**
រឿងដែលធ្វើឲ្យធនាគារវិនិយោគមានភាពសង្ហា និងគួរឲ្យចាប់អារម្មណ៍ខ្លាំង គឺថាពួកគេពូកែដោះស្រាយបញ្ហាជាមួយលុយ។
៣.អ្នកគ្រប់គ្រងភោជនីយដ្ឋាន
ស្ត្រីគ្រប់រូបចង់ណាត់ជួបបុរសម្នាក់មានជំនាញជាអ្នកគ្រប់គ្រងភោជនីយដ្ឋាន។ ព្រោះបុរសបែបនេះមានភាពឆ្លាតវៃ និងអាចចងចាំបានល្អ។ លើសពីនេះទៅទៀតអ្នកអាចញ៉ាំអាហារដ៏អស្ចារ្យនៅពេលណាដែលអ្នកចង់ ព្រមជាមួយការណែនាំមុខម្ហូបដ៏ឆ្ងាញ់ៗ។
៤.អ្នករាំ
បើមានមិត្តប្រុសដែលប្រកបអាជីពជាអ្នករាំ ជីវិតអ្នកនឹងពោរពេញដោយភាពសប្បាយ ព្រោះបុរសបែបនេះមានសិល្បៈក្នុងខ្លួន។
៥.វេជ្ជបណ្ឌិត
ការងាររបស់វេជ្ជបណ្ឌិតមានភាពស្វាហាប់ និងពោរពេញទៅដោយភាពតានតឹង ដូចនេះហើយទើបពេលគេធ្វើមុខមាំ មើលទៅពិតជាសង្ហាខ្លាំងណាស់។
៦.អ្នកធ្វើការអង្គការ
នេះមិនមែនពាក់ព័ន្ធនឹងប្រាក់ ឬការបានដើរទៅក្រៅប្រទេសច្រើនឡើយ តែព្រោះបុរសបែបនេះមានចំណេះដឹងទូលំទូលាយ និងចេះយកអសារអ្នកដទៃ។
៧.មេចុងភៅ
អ្នកដែលជាម្ចាស់ភោជនីយដ្ឋាន ភាគច្រើនជាមេចុងភៅដ៏អស្ចារ្យផងដែរ។ មនុស្សប្រុសបែបនេះទទួលបានការចាប់អារម្មណ៍ខ្ពស់ ព្រោះភាពម៉ឺងម៉ាត់ក្នុងពេលធ្វើការ ហើយអាចឲ្យអ្នកសោយសុខរាល់ពេលញ៉ាំអាហារស្នាដៃគេ។
៨.ស្ថាបត្យករ
មានសង្សារជាស្ថាបត្យករ ជីវិតអ្នកនឹងពោរពេញទៅដោយសោភ័ណភាព គាត់គឺជាមនុស្សម្នាក់ដែលចំណែកច្រើនចូលរួមក្នុងការរចនា និងការសាងសង់អគារផ្សេងៗ។
៩.នាយកប្រតិបត្តិ
បុរសដែលដឹកនាំក្រុមហ៊ុនមានទឹកប្រាក់រាប់ពាន់លានដុល្លារ គេនឹងមានភាពរវល់ច្រើនក្នុងមួយថ្ងៃៗ។ ព្រោះតែភាពរវល់បែបនេះហើយ ទើបធ្វើឲ្យ CEO មើលទៅមានអំណាច និងអាចធ្វើរឿងបានច្រើន។
១០.កីឡាករ
មនុស្សស្រីស្ទើរតែគ្រប់ៗគ្នាពិតជាចាប់អារម្មណ៍ទៅលើកីឡាមួយចំនួន ឬអាចនិយាយបានថាពួកគេចាប់អារម្មណ៍ទៅលើរាងកាយដ៏ស៊ិចស៊ីរបស់កីឡាករ៕
ចុចអាន៖មុខមិនស្អាតក៏មានអ្នកចង់ចូលជិតច្រើនដែរ បើមាន ៧ប្រការនេះក្នុងខ្លួន