បង្ហាញ​មុខ​ត្រឹម​៥​នាទី Jisoo ក្រុម BlackPink លេង​ឈុត​អស់ជាង​ ១៥០០០ដុល្លារ

  • 2020-01-31 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មាន​វត្តមាន​លើ​កម្រាល​ព្រំ​ក្រហម​​រយៈ​ពេល​ខ្លី​ក៏​ដោយ តែ​តារា​ចម្រៀង​ស្រី​ជួរ​មុខ​កូរ៉េ Jisoo បាន​ស្លៀក​បំពាក់​ថ្លៃ​កប់​ពពក។

​កន្លង​ទៅ​នេះ ស្រី​ស្អាត​ប្រចាំ​ក្រុម​ចម្រៀង BlackPink តារា​ចម្រៀង​ស្រី Jisoo បាន​​វត្តមាន​នៅ​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​របស់​ម៉ាក​សំលៀកបំពាក់​ធំ​មួយ។

យោង​តាម​សម្ដី​របស់​អ្នក​កាសែត​ដែល​មាន​មុខ​ក្នុង​កម្មវិធី ម្ចាស់​បទ Playing With Fire ចូល​រួម​តែ​ថត​រូប​​លើ​កម្រាល​ព្រំ​ក្រហម​ប៉ុណ្ណោះ ពោល​គឺ​មិន​បាន​នៅ​ដល់​ពេល​កម្មវិធី​ចាប់​ផ្ដើម​ឡើយ។ យ៉ាង​ណា​មិញ ការ​ដែល​ចូល​រួម​កម្មវិធី​យ៉ាង​ឆាប់​រហ័ស​បែប​នេះ​ក្ដី តែ​ស្រី​ស្អាត​វ័យ​២៥​ឆ្នាំ នៅ​តែ​ស្លៀក​សំលៀក​បំពាក់​ថ្លៃ​កប់​ក្នុង​កម្មវិធី​នេះ។

តាម​នោះ​ដែរ រ៉ូប​ខ្មៅ​រឹបរាង​ដែល​នាង​ស្លៀក​គឺ​មក​ពី​ម៉ាក Versace ហើយ​មាន​តម្លៃ​១៧៩៥​ដុល្លារ កាបូប​ដៃ​មក​ពី​ម៉ាក Jimmy Choo តម្លៃ​២៥០០​ដុល្លារ ស្បែក​ជើង​តម្លៃ​១២០០​ដុល្លារ ក្រវិល​តម្លៃ​២៤០០​ដុល្លារ និង​ចិញ្ចៀន​មក​ពី​ម៉ាក Cartier តម្លៃ៤០០០​ដុល្លារ។ តម្លៃ​សរុបមួយ​ឈុត​របស់ តារា​ផលិតកម្ម YG គឺ​ជាង​១៥០០០​ដុល្លារ​ឯណោះ ទោះ​ចូល​រួម​កម្មវិធី​តែ​៥​នាទី​ក៏​ដោយ៕

អានបន្ត៖ ​ តារា​ស្រី​ KPOP ដែល​មាន​ស្មា សិចស៊ី​ដាច់​គេ​ក្នុង​ប្រវត្តិសាស្ត្រ

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម