ក្មេង​ស្រី​ទម្ងន់​៨០គីឡូ​ ស្រក​ទម្ងន់​និង​​ក្លាយ​ជា​ទេព​អប្សរ​ ក្រោយ​Crush​បដិសេធ​ស្នេហ៍

  • 2020-01-30 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វា​មិន​អាច​ទៅ​រួច​ទេ​ សម្រាប់​ក្មេង​ស្រី​ធាត់​មាន​សាច់​មាន​ឈាម​ រហូត​ដល់​៨០គីឡួ​ មក​រស់​នៅ​ស្ងៀម​ស្ងាត់​ដែល​គ្មាន​អ្នក​ចំអក​នោះ​។ ម៉្យាង​ទៀត​ស្ថិត​ក្នុង​សង្គម​បច្ចុប្បន្ន​ដែល​រូប​រាង​និង​សម្រស់​ខាង​ក្រៅ​ គឺ​ជា​អាទិភាព​ចម្បង​ក្នុង​ការងារ​ ក៏​ដូចជា​ការ​រាប់អាន​មិត្ត​ភក្ដិ​ផង​ដែរ។​ តែ​គ្មាន​អ្នក​ណា​កើត​មក​ល្អ​ឥត​ខ្ចោះ​ដោយ​បាន​ទាំង​ ឋានៈ​ សម្រស់​និង​រូបរាងនោះ​ទេ​។ តួ​យ៉ាង​ដូច​ក្មេង​ស្រី​ជន​ជាតិ​កូរ៉េ​​ម្នាក់​ឈ្មោះ​ Lee Yura​ ដែល​មាន​បញ្ហា​ រឿង​ទម្ងន់​នេះ ហើយ​មាន​ការ​ប៉ះពាល់​ផ្លូវ​ចិត្ត​នាង​យ៉ាង​ធ្ងន់ធ្ងរ។​ កាល​នៅ​ថ្នាក់​វិទ្យាល័យ​ Yura​ ឡើង​ទម្ងន់​ដល់​ ៨០គីឡូ​ ដែល​ធ្វើ​ឲ្យ​នាង​គ្មាន​មិត្ត​ភក្តិ​​នឹង​គេ​ ដោយ​សារ​នាង​គ្មាន​ទំនុក​ចិត្ត។ មិត្ត​រួម​ថ្នាក់​មួយ​ចំនួន​ទៀត​សោត​ សើច​ចំអក​ឲ្យ​នាង​នូវ​ពាក្យ​ពេចន៍​ដែល​ពិបាក​នឹង​ទទួល​យក​។​

​អ្វី​ដែល​គួរ​ឲ្យ​ឈឺ​ចាប់​ជាង​នេះ​ទៀត​នោះ​គឺ​ពេល​ចូល​សាកលវិទ្យាល័យ​ Crush ​របស់​នាង​បាន​បដិសេធ​ស្នេហ៍​ ដែល​ជំរុញ​ឲ្យ​នាង​ផ្លាស់​ប្ដូរ​ខ្លួន​ឯង។​

Yura ​ចាប់​ផ្ដើម​ហាត់​ប្រាណ​ទៀង​ទាត់​ និង​​តឹង​តែង​ចំពោះ​របប​អាហារ​ខ្លួន​ឯង​ មិន​យូរ​ប៉ុន្មាន​ក៏​ស្រក​ទម្ងន់​បាន​ជោគជ័យ​ ក្លាយ​ជា​នារី​ដែល​មាន​រាង​ស្រឡូន​ស្អាត​ដែល​ស្រី​គ្រប់​គ្នា​តែង​តែ​ប្រាថ្នា។​ ​ជោគជ័យ​របស់​នាង​បាន​ធ្វើ​ឲ្យ​កាសែត​កូរ៉េ​ជា​ច្រើន​ចាប់​អារម្មណ៍​និង​ចុះ​ពី​នាង​ព្រោងព្រាត​ ចាត់​ទុក​ជា​មនុស្ស​គំរូ។ មក​ទល់​ពេល​នេះ​ នាង​​ជោគជ័យ​ និង​​ក្លាយ​ជា​ម្ចាស់​ហាង​​សម្លៀកបំពាក់​មួយ​កន្លែង​នៅ​ប្រទេសកូរ៉េ។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ នាង​ក៏​ជា​អ្នក​ជំនាញ​ផាត់​មុខ​ និង​ជា​Stylist​ ដ៏​ល្បី​ឈ្មោះ​ម្នាក់​ផង​ដែរ។​ ចង់​ដឹង​ពី​មុន​និង​ឥលូវ​នាង​ខុស​គ្នា​ កម្រិត​ណា​ ទៅ​មើល​រូប​ទាំង​អស់​គ្នា៖

ប្រភព៖ Eva ប្រែសម្រួល៖ Pencharm