សូម្បីគ្រូក៏ទប់មិនឈ្នះដែរ បើក្រែមស្លេកដូចអ្នកជំងឺចេញលក់បែបនេះ
- 2020-01-29 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូម្បីគ្រូក៏ទប់មិនឈ្នះដែរ បើក្រែមស្លេកដូចអ្នកជំងឺចេញលក់បែបនេះ
ប្រសិនជាក្រែមនេះចេញលក់ទូលំទូលាយនៅលើទីផ្សារនោះ គ្រូៗទាំងអស់ប្រហែលជាត្រូវមុខជាមិនខាន នៅពេលសិស្សដាក់ច្បាប់ឈឺ។ ឥទ្ធិលពេលរបស់ក្រែមចំពោះសម្រស់មនុស្សស្រីគឺខ្ពស់ខ្លាំងណាស់ ដោយមិនចាំបាច់ផាត់មុខអីច្រើន គ្រាន់តែលាបក្រែមបន្តិច ក៏លើកសម្រស់ឲ្យរស់រវើកដែរ។ យ៉ាងណាក្ដី មុននេះបន្តិច បុរសម្នាក់មកពីទីក្រុងសៀងហៃ ប្រទេសចិន បានល្បីកក្រើកលើបណ្ដាញសង្គម នៅពេលបង្ហាញក្រែមថ្មីប្លែក ដែលមានប្រសិទ្ធិភាពធ្វើឲ្យអ្នកមើលទៅដូចជាអ្នកឈឺធ្ងន់។
ខណៈក្រែមដទៃ នឹងជួយឲ្យអ្នកមើលទៅរស់រានមានជីវិតជាងមុននោះ ក្រែមនេះនឹងធ្វើឲ្យស្លេកស្លាំង និងអាក្រក់ជាងមុន។ ទោះបីជាមានពណ៌មិនស្អាតក៏ដោយ ប៉ុន្តែក្រែមនេះគឺមកពីម៉ាកគ្រឿងសំអាងល្បីឈ្មោះ MAC និងមានឈ្មោះថា Lazy Lullbaby។ យោងតាមសម្ដីបុរសខាងលើ ក្រែមនេះគឺជាអាវុធដ៏ល្អបំផុតសម្រាប់សិស្សានុសិស្ស ដែលចង់សុំច្បាប់ឈឺ ក៏ដូចជាបុគ្គលិកគ្រប់រូប ដែលចង់សុំមេខ្លួនសម្រាកមុនម៉ោងជាដើម។
ម្ចាស់ក្រែមនេះ បានបកស្រាយថា គ្រាន់តែលាបក្រែមនេះបន្តិច គួបផ្សំនឹងកែវភ្នែកហាក់គ្មានព្រលឹងបន្ថែម នោះអ្នកអាចសម្ដែងឲ្យគ្រប់គ្នាឃើញថា អ្នកឈឺជិតសន្លប់បានយ៉ាងងាយ។ ក្រោយពេលឃើញរូបភាពទាំងនេះ មនុស្សជាច្រើនបានបង្ហាញពីចំណាប់អារម្មណ៍ចង់ទិញក្រែមនេះ ក្រែងអាចប្រើការបានពេលចាំបាច់៕
ចុចអានបន្ត៖ មានន័យ! កញ្ញា៖ ការងារអាចសុំច្បាប់គេបាន ប៉ុន្តែជាម្ដាយមើលកូន មិនអាចសុំច្បាប់ទេ