រូបមន្ត​​​​ធ្វើ​​ពង​ទា​​​ប្រៃ​​​ឆ្ងាញ់​​ជាប់​​មាត់​ ទុក​ញ៉ាំ​​​នៅ​ផ្ទះ​​​ក៏បាន ធ្វើ​​​លក់​​​​ក៏​​បាន

  • 2020-01-28 10:15:00
  • ចំនួនមតិ 88 | ចំនួនចែករំលែក 580

​មាន​​​​មនុស្ស​​ភាគ​​​ច្រើន​​​​​ណាស់​ដែល​ចូល​ចិត្ត​​​​ញ៉ាំ​​​ពង​ទា​​ប្រៃ​​។ ផ្ទះ​​​​ខ្លះ​វិញ ​​​​នៅ​​​ចង្ក្រាន​​បាយ តែង​​​មាន​​​ទុក​សា​គួរ​​មិន​​​ឲ្យ​ដាច់​ទេ។ ​ហេតុ​​នេះ​​​ហើយ ​​​"កញ្ញា" នឹង​​​ចែក​​​រំលែក​រូប​​មន្ត​​​​ពិសេស ដល់​​មេផ្ទះ​​​​គ្រប់​​រូប ពី​​របៀប​ធ្វើ​​ពង​​ទា​​​ប្រៃ ឲ្យ​​​ឆ្ងាញ់​ជាប់​មាត់ ទុក​​ញ៉ាំ​​​​​ខ្លួន​ឯង​​ក៏​បាន ធ្វើ​​​លក់​​​​ក៏​​បាន។

*អ្វី​​ត្រូវ​​ត្រៀម

១. ពង​ទា​​​​ឆៅ​១០​គ្រាប់

២. អំបិល​​១​កញ្ចប់ (ប្រមាណ ២ខាំកន្លះ)

៣. ទឹក​មួយ​លីត្រ

៤. ក្រឡ​​​​កែវ​ឬ​ជ័រ​​សម្រាប់​​​ដាក់​​ត្រាំ។

*របៀប​ធ្វើ

១. យក​​ពង​ទា​ទៅ​​​លាង​​​​ទឹក​ឲ្យ​បាន​ស្អាត​ល្អ ទុក​​ឲ្យ​​ស្ងួត ឬ​​​​ជូត​​​សំបក​​ពងទា​​​​ឲ្យ​ស្ងួត​​សិន សឹម​​​យក​​​ទៅ​​ដាក់​​ក្នុង​​​​ក្រឡ។

២. ចាក់​ទឹក​​​​​​ចូល​ក្នុង​​ឆ្នាំង រួច​​​ចាក់​​អំបិល​​​​​​​​ចូល ដាំ​​​ឲ្យ​​ពុះ​​ដើម្បី​​ឲ្យ​​​​​អំបិល​​​​និង​ទឹក​​​រលាយ​​​ចូល​គ្នា បន្ទាប់​​មក​​​​បិទ​​ភ្លើង​​​ចង្ក្រាន ហើយ​ទុក​​​​រហូត​​​ដល់​​​ទឹក​​អំបិល​​​​​ត្រជាក់​ល្អ។

៣. បន្ទាប់​​​​​ពី​ទឹក​​​​​​​​អំបិល​ត្រជាក់​​ហើយ ​​​ត្រូវ​​​ចាក់​​វា​​​ចូល​ទៅ​​ក្នុង​​​​​​​​​​​​ក្រឡ​​​​​​ដែល​​​មាន​​ពង​ទា និង​​បិទ​​គម្រប​ឲ្យ​ជិត។

៤. រក្សា​​​​​​ទុក​​នៅ​​កន្លែង​​​ដែល​មាន​​​សីតុណ្ហភាព​​​​ធម្មតា​​ត្រាំ​​ទុក​​​​ប្រហែល​​គ្រប់​​​២១​ថ្ងៃ​​​ អាច​​យក​ទៅ​​ស្ងោរ​ញ៉ាំ​​​បាន​​ហើយ។

*សម្គាល់. ​​បើ​​អ្នក​​​មិន​​​​ចង់​បាន​រសជាតិ​​​​​ប្រៃ​ពេក ​ចូល​ចិត្ត​​​សាប​ល្មម អាច​​​​​ត្រាំ​ទុក​ត្រឹម​​១៤​​ថ្ងៃ​​ក៏​​បាន។​​​

​វិធី​​​​​​​​​ដែល​​បាន​​​​រៀប​​រាប់​​​​​​​ខាង​​លើ​​​​​​​​​ គឺ​​ងាយ​ស្រួល​​ខ្លាំង​ណាស់ ដូច្នេះ​​​កុំ​​​ភ្លេច​​​​សាក​ធ្វើ​ញ៉ាំ​ទាំង​​អស់​គ្នាណា៕​​​​​​​​​​​​​​

ចុចអានបន្ត៖ ចែក​រំលែក​រូបមន្ត​ធ្វើ​ទឹក​ជ្រលក់​គ្រឿង​សមុទ្រ ឲ្យ​បាន​ឆ្ងាញ់​ដោយ​ខ្លួន​ឯង

ប្រភព៖ updatetoday ប្រែ​សម្រួល៖ ដេត ឈុនអ៉ី