ជំហានងាយៗផាត់គូល័រភ្នែកបានស្អាត ទោះមិនសូវចេះក៏ដោយ

  • 2020-01-22 09:25:00
  • ចំនួនមតិ 9 | ចំនួនចែករំលែក 349

ពុំ​សូវ​ចេះ​ឬ​ពុំ​ធ្លាប់​ផាត់​​គូល័រ​ភ្នែក​ពី​មុន​មក​ក៏​មិន​មែន​ជា​បញ្ហា​ចោត​ដែរ ព្រោះ​​មាន​​វិធី​ងាយៗ​ជា​ច្រើន​ ដែល​អ្នក​អាច​អនុវត្ត​ តាម​ដំណាក់​កាល​និមួយៗ ដើម្បី​ទទួល​បាន​ពណ៌​ភ្នែក​ស្រស់​ស្អាត​ទាក់ទាញ​។

ជំហាន​ទី១៖ ជ្រើស​រើស​ពណ៌​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​បំផុត បន្ទាប់​មក​ត្រូវ​ផាត់​ពីរ​ពណ៌​ដែល​ស្រដៀង​គ្នា​ ដោយ​ធ្វើ​ការ​ផាត់​ពណ៌​ស្រាល​​ជាមុន​ទើប​​ដាក់​ពណ៌​ក្រមៅ​តាម​ក្រោយ​។ ពណ៌​ក្រមៅ​​​​ត្រូវ​មាន​ទំហំ​តូច​​ជាង​ពណ៌​ស្រាល​ ដើម្បី​មើល​ទៅ​បណ្តេញ​ពណ៌​ស្អាត​ទាក់​ទាញ​​។

ជំហាន​ទី២៖ ប្រសិន​បើ​អ្នក​​ចូល​ចិត្ត​តែ​មួយ​ពណ៌​ គួរ​​​ជ្រើស​រើស​បែប​ភ្លឺផ្លេក ហើយ​អាច​ប្រើ​ដៃ​ឬ​ជក់ ដើម្បី​ផាត់​ពី​លើ​ត្របក​ភ្នែក​ក៏​បាន​។

ជំហាន​ទី៣៖ សម្រាប់​អ្នក​​ដែល​ស្រលាញ់​ស្ទីល​វាយ​ស្រមោល​ដិត​នៅ​​ផ្នែក​ខាង​ចុង​ត្របក​ភ្នែក អាច​ផាត់​ពណ៌​ភ្លឺ​ឲ្យ​ពេញ​ត្របក​ភ្នែក​ជាមុន​សិន ទើប​​វាយ​ពណ៌​ក្រមៅ​នៅ​ចុង​កន្ទុយ​​ជា​ការ​ស្រេច។

នៅ​ពេល​ដែល​ស្ទាត់​ដៃ​ហើយ អ្នក​ក៏​អាច​ផាត់​ស្ទីល​ជា​ច្រើន​ទៀត​ ដើម្បី​បង្កើត​អ្វី​ដែល​ថ្មី​និង​​ស័ក្តិសម​​​ជាមួយ​នឹង​ទម្រង់​មុខ​និង​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន៕

ចុចអានបន្ត៖ តិចនិកផាត់មុខស្រស់ស្អាតយកហេង ក្នុងថ្ងៃសែនចូលឆ្នាំចិន

ប្រភព៖ beauty321 ប្រែ​សម្រួល៖ ដេត ឈុនអ៉ី