ខុសគ្នាដូចមេឃនិងដី! អារម្មណ៍ទទួលបាន ពេលលួចស្រលាញ់គេនិងគេលួចស្រលាញ់

  • 2020-01-22 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លួច​ស្រលាញ់​គេ និង​គេ​លួច​ស្រលាញ់ ​ឃ្លា​នេះ​មើល​ទៅ​មាន​ពាក្យ​ដូច​គ្នា ​តែ​បើ​និយាយ​ពី​អត្ថន័យ​វិញ​​ខុស​គ្នា​ដូច​មេឃ​និង​ដី។ ​

រូបតំណាង

បើ​គេលួច​​ស្រលាញ់​យើង ​គ្រប់​យ៉ាង​គេ​ចាប់​ផ្ដើម​ធ្វើ​ទាំង​អស់ ​​គ្រាន់​តែ​ឃើញ​យើង​អន​ឡាញ​ពេល​ណា ​គេ​ឆាត​មក​និយាយ​លេង ឲ្យ​យើង​សប្បាយ​ចិត្ត មិន​ឯកោ​នោះ​ឡើយ។ ​​សូម្បី​​ផុស​រូប ​ក៏​មិន​ដែល​បាត់​ឈ្មោះ​គេ​លើ​បញ្ជី​ Like ​និង ​Comment ​ដែរ ។ និយាយ​ទៅ​​គេ​ប្រៀប​ដូច​ជា​ម៉ូយ​ដុំ​ប្រចាំ​ហាង ដែល​តែង​បង្ហា្ញញ​ខ្លួន​​គ្រប់​ពេលមានអីវ៉ាន់ចូលស្តុក គឺមិន​​ដែល​រំ​លង។​​

អារម្មណ៍​គេ​ស្រលាញ់​ គឺ​កក់​ក្ដៅ​ណាស់ ។ ចិត្ត​គេ​ចង់​តែ​និយាយ​រក​យើង ​​មិន​ដែល​ចង់​ឃើញ​យើង​មុខ​ក្រ​ញ៉ូវ​នោះ​ទេ។​​ ​បើ​ពេល​ណា ​គេ​​មាន​រឿង​សំ​ខាន់​ៗ ឬ​​រឿង​អ្វី​ថ្មី​ៗ​ពាក់​ព័ន្ធ​នឹង​គេ ​​យើង​ជា​អ្នក​ដែល​បាន​ដឹង​ព័ត៌មាន​នេះ​ពី​គេ​ផ្ទាល់ ព្រោះ​គេ​ចង់​ឲ្យ​យើង​ដឹង​​ពី​គេ​ឲ្យ​ច្រើន​ៗ ​ហើយ​គេ​ចាត់​ទុក​យើង​ជា​មនុស្ស​សំខាន់​ក្នុង​ចិត្ត​គេ​ផង​ដែរ។

រូបតំណាង

ថ្ងៃ​បុណ្យ​ឈប់​សម្រាក ​​ចូល​ឆ្នាំ ឬ​ឆ្លង​ឆ្នាំ​ជា​ដើម ​គេ​មិន​ដែល​ភ្លេច​ផ្ញើរ​​សា​ជូន​ពរ​យើង​នោះ​ទេ ។ ​ពេល​​យើង​និង​គេ មាន​រឿង​ងង៉ក់​ដាក់​គ្នា ​មិន​ដល់​៥​នា​ទី​ទេ ​​សំឡេង​​លួង​លោម​គេ​ក៏​មក​ដល់​ត្រ​ចៀក​​យើង បើ​មិន​អ៊ី​ចឹង ​ក៏​គេ​ឆាត​មក​ឲ្យ​យើ​ង​បាត់​ខឹង​ដែរ។ ​មើល​ទៅ ​ពិត​ជា​រ៉ូ​មែន​ទិក ​ហើយ​កក់​ក្ដៅ​ខ្លាំង​បំ​ផុត ព្រោះ​គេ​ជា​អ្នក​ធ្វើ ​យើង​មិន​បាច់​សុំ ​ក៏​គេ​ស្មគ្រ័​ចិត្ត​ធ្វើ​វា​ដោយ​ខ្លួន​ឯង ហើយ​យើង​ចាំ​តែ​ទទួល​អារម្មណ៍​កក់​ក្ដៅ​ពី​គេ​។​​

រូបតំណាង

​បើ​លួច​ស្រលាញ់​គេ​វិញ ​គ្រប់​យ៉ាង​គឺ​យើង​ផ្ដើម​ធ្វើ​ម្នាក់​​ឯង​ទាំង​អស់ ​យើង​រង់​ចាំ​គេ​ឆាត​មក ​តែ​ចាំ​រហូត​ដល់​ភ្លឺ​ទៀត ​ក៏​គេ​មិន​ Text ​មួយ​តួ​អក្សរ​ដែរ។ ​ជួន​កាល​យើង​មាន​រូប​ផុស​​ថ្មី​ៗ ​យើង​សង្ឃឹម​ក្នុង​ចិត្ត​ថា​មាន​គេ​ចូល​មក​ចុច Like ​​​ហើយ Comment មក​និយាយ​លេង​ជាមួយ​គ្នា ។ ​តែ​គ្រប់​យ៉ាង​គឺ ទទេ​ស្អាត​ទាំង​អស់​ព្រោះ​យើង​ស្រលាញ់​គេ​ម្នាក់​ឯង ​គេ​មិន​គិត​ដូច​យើង​គិត​លើ​គេ​ទេ។

គ្រប់​យ៉ាង​​ពី​គេ ​បើ​យើង​មិន​សួរ​ គេ​មិន​ដែល​មាន​ចិត្ត​មក​ប្រាប់ ​ហើយ​ជួន​កាល​ពេល​សួរ​ច្រើន ​គេ​ធុញ​ទៀត​ក៏​មាន​។ និយាយ​ទៅ ​យើង​ចង់​ដឹង​ពី​គេ​ណាស់ ​បារម្ភ​ពី​គេ​ណាស់ ​តែ​គេ​វិញ ​​មិន​ដែល​​នឹក​គិត​ដល់​យើង​វិញ​​​ឡើយ។​

រូបតំណាង

​ពេល​បុណ្យ​ទាន​សំខាន់​ៗ ​គ្រប់​គ្នា​គេ​​ទទួល​សារ​ជូន​ពរ​ តែ​យើង​បើក​មក​មិន​ដែល​មាន​ឈ្មោះ​គេ​លោត​មក​ ជូន​ពរ​យើង​យ៉ាង​ម៉េច ​ឲ្យ​សប្បាយ​ក្នុង​ចិត្ត​ទាល់​តែ​សោះ​។ ជួនកាលយើងឆាតទៅគេ និយាយហូរហែរ ព្រោះចង់បង្កើតភាពស្និទ្ធស្នាលជាមួយគេ តែគេវិញបានត្រឹម Reacted Emoji ​គ្មានតបអីឲ្យយើងរំភើបចិត្តសោះ។

​អារម្មណ៍​លួច​ស្រលាញ់​គេ ​វា​ឯកោ​ខ្លាំង ហើយ​ក៏​ឈឺ​ចាប់​ខ្លាំង​ដែរ។ ដោយសារ​តែ​ស្រលាញ់​គេ​ពេក ​សុខ​ចិត្ត​ធ្វើ​អ្វី​ៗ​ឲ្យ​គេ​ចាប់​អារម្មណ៍ ​ទាំង​ដែល​លទ្ធ​ផល​តប​ស្នង​មក​វិញ​មិន​ដែល​ដូច​ចិត្ត ​មាន​តែ​​ខូច​​​ចិត្ត​ម្នាក់​ឯង ​​ហើយ​ឈឺ​ចាប់​លើស​ដើម។

អ៊ី​ចឹង​ហើយ ​ទើប​លួច​ស្រលាញ់​គេ ​និង​​គេលួច​​ស្រលាញ់​ វា​ខុស​គ្នា​ដូច​មេឃ​និង​ដី ​ហើយ​អារម្មណ៍​ស្តែង​ចេញ​មក​ក៏​មិន​ដូច​គ្នា​ដែរ។ ​អ្នក​មាន​គេ​​លួច​ស្រលាញ់​គឺ​សំណាង​ហើយ ​តែ​អ្នក​​​លួច​ស្រលាញ់​គេ មិន​ដឹង​ថា​ហេង​ស៊យ​ ឬ​យ៉ាង​ណា​​ទេ ព្រោះ​​គ្រប់​យ៉ាង​ងងឹត​ស្លប់​ដូច​យប់ មិនដឹងកោះត្រើយនៅទីណា៕​​​​​​​​​

រូបតំណាង

ចុច​អាន៖ កុំឆោតទៅសួរឲ្យសោះថា ចុងបញ្ចប់ខ្ញុំត្រូវជាអ្វីនឹងគេ? ​​​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម