សញ្ញា​ទាំង​ ៥បង្ហាញ​ថា​សង្សារ​អ្នក​ជា​មនុស្ស​សាវា

  • 2020-01-20 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ថា​នារី​ណា​ក៏​ដោយ ក៏​តែង​ប្រាថ្នា​បាន​ស្នេហា​ដែល​ស្មោះស្ម័គ្រ​មួយ​នឹង​មួយ​ជាមួយ​សង្សារ​របស់​ខ្លួន​ដែរ តែ​មិន​ស្រី​គ្រប់​រូប​សុទ្ធ​តែ​រក​បាន​អ្នក​ស្មោះ​នោះ​ឡើយ។ មាន​មិន​តិច​ករណី​ទេ​ដែល​ស្រី​ៗ​ក្លាយ​ជា​ជន​រងគ្រោះ​របស់​ប្រុស​សាវា។ ខាង​ក្រោម​នេះ​គឺ​ជា​សញ្ញា​របស់​ប្រុស​ទាំង​នោះ ដែល​អ្នក​គួរ​​ប្រុងប្រយ័ត្ន។

១. គេ​តែង​ឲ្យ​ភ្នែក​ដល់​ស្រី​ដទៃ

ចូរ​អ្នក​សង្កេត​មើល​ថា រាល់​ពេល​នៅ​ក្បែរ​អ្នក ឬ​មិន​នៅ​ក្បែរ​អ្នក​ក៏​ដោយ តើ​គេ​មាន​ចោល​កន្ទុយ​ភ្នែក​ឲ្យ​ស្រី​ដទៃ​ឬ​អត់។ បើ​ពិត​ជា​មាន​ពិត​មែន អត្រា​ភាគរយ​ខ្ពស់​ណាស់​ដែល​នៅ​ក្រោយ​អ្នក គេ​អាច​ញ៉ែ​ស្រី​ដទៃ​ទៀត​ក៏​មាន។

២. គេ​មិន​ចង់​ដាក់​ទំនាក់ទំនង​ជាមួយ​អ្នក​លើ​បណ្ដាញ​សង្គម

សម័យ​នេះ ការ​ដាក់​ទំនាក់​ទំនង​លើ​បណ្ដាញ​សង្គម​ប្រៀប​ដូច​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ថា​អ្នក​មាន​គូ​រួច​ទៅ​ហើយ​ដែរ។ ការ​ដែល​ដាក់​ទំនាក់ទំនង​លើ​អ៊ីនធឺណិត​ជាមួយ​អ្នក នឹង​បិទ​ឱកាស​របស់​គេ​ដើម្បី​បាន​ចែចង់​អ្នក​ផ្សេង។

៣. គេ​ពន្លឿន​ល្បឿន​នៃ​មនោសញ្ចេតនា

ខណៈ​មនុស្ស​ជា​ច្រើន​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ខែ​ដើម្បី​សុំ​ស្រី​ម្នាក់​ធ្វើ​ជា​សង្សារ​នោះ គេ​អាច​ដើរ​លេច​ជាមួយ​អ្នក​តែ​២ ៣ ដង​ក៏​ហ៊ាន​សារភាព​ថា​ស្រលាញ់​ទៅ​ហើយ។ នេះ​មិន​មែន​ជា​សញ្ញា​នៃ​ភាព​ក្លាហាន​នោះ​ទេ តែ​ជា​ការ​ប្រថុចញ៉ុច​ទៅ​វិញ។ បើ​គេ​អាច​ធ្វើ​ដូច​នេះ​ដាក់​យើង ជាមួយ​អ្នក​ផ្សេង​ក៏​មិន​ខុស​គ្នា​ដែរ។

៤. គេ​មាន​ប្រវត្តិ​ពី​មុន​រួច​ទៅ​ហើយ

គ្មាន​អ្វី​ច្បាស់​ជាង​សញ្ញា​មួយ​នេះ​ទៀត​ឡើយ។ គេ​ថា​អ្វី​ៗ​ក៏​កែប្រែ​បាន​ដែរ លើក​លែង​តែ​ចរិត​មនុស្ស។ បើ​គេ​មាន​ទម្លាប់​សាវា​ហើយ ប្រវត្តិ​របស់​គេ​នឹង​កើត​ឡើង​វិញ។ យល់​ល្អ បើ​ជួប​មនុស្ស​បែប​នេះ​គួរ​គេច​មុន​ប្រសើរ​ជាង។

៥. គេ​ចូលចិត្ត​ស្បថស្បែ

គេ​តែង​និយាយ​ថា ពាក្យ​ស្បថ​គ្រាន់​តែ​ជា​លេស​សម្រាប់​ការ​ទាល់​ច្រក​តែ​ប៉ុណ្ណោះ។ មនុស្ស​ប្រុស​ល្អ​ពិត​នឹង​បង្ហាញ​មនោសញ្ចេតនា​របស់​ពួក​គេ​តាម​រយៈ​កាយវិការ មិន​មែន​ពាក្យ​សម្ដី​នោះ​ឡើយ ដូច​នេះ​កុំ​សូវ​ជឿ​អ្វី​ដែល​គេ​និយាយ​ពេក៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម