ដំណោះស្រាយ៥យ៉ាងនេះគួរប្រើ ពេលឃើញមិត្តប្រុសបង្ហាញទង្វើប្លែកៗ មិនដូចមុន

  • 2020-01-20 06:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​តើ​អ្នក​គួរ​តែ​ធ្វើ​ដូច​ម្ដេច​នៅ​ពេល​ឃើញ​មិត្ត​ប្រុស​របស់​អ្នក​​ផ្លាស់​ប្ដូរ? នារី​ភាគ​ច្រើន ចាប់​ផ្ដើម​គិត​ច្រើន​ពេល​ឃើញ​មិត្ត​ប្រុស​ខ្លួន ​ខុស​ប្លែក​មិន​ដូច​មុន។ ​ធ្លាប់​តែ​ទូរសព្ទ​មក​និយាយ​លេង​រាល់​យប់ ៣​ម៉ោង ​ឥលូវ​បែរ​កាត់​បន្ថយ​កាន់​តែ​ខ្លីៗ​ទៅ។ ធ្លាប់​តែ​ឆាត​មក​និយាយ​ពាក្យ​ថា Goodnight ​មុន​ចូល​គេង​ បែរ​ជា​លែង​មាន ហើយ​សូម្បី​ថ្ងៃ​សំខាន់​ៗ​ដូច​ជា ខួប​ស្នេហ៍ ​ឬ​ថ្ងៃ​កំណើត​របស់​មិត្ត​ស្រី ​ក៏​គេ​មិន​ធ្វើ​អ្វី​ឲ្យ​ Surprise​ ដូច​មុន​។ អារម្មណ៍​ពេល​នេះ ​ប្រាក​ដ​ថា​គិត​ថា ​តើ​គាត់​ឈប់​ស្រលាញ់​ខ្លួន​ហើយ​ ឬ​យ៉ាង​ណា? ​​

ខាង​ក្រោម​នេះ ​ជា​វិធី​ខ្លះ​ៗ​សម្រាប់​នារី ​​ដែល​កំពុង​ជួប​ប្រទះ​ស្ថាន​ភាព​ស្នេហា​បែប​នេះ​៖

រូបតំណាង

**​១. សួរ​អារម្មណ៍​ខ្លួន​ឯង**

​នៅ​ពេល​ស្ថាន​ភាព​ស្នេហា​អ្នក​ដល់​ដំណាក់​កាល​នេះ ​អ្នក​គួរ​សួរ​ខ្លួន​ឯង​ថា​តើ​សកម្មភាព​ផ្លាស់​ប្ដូរ​របស់​គាត់​ប៉ុណ្ណឹង ​អ្នក​អាច​ទទួល​យក​បាន​ឬ​​អត់? តើ​វា​​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ឈឺ​ចាប់​ខ្លាំង​ឬ​ទេ? ​ពេល​ខ្លះ ​​គាត់​ប្រែ​ប្រួល​ ដោយសារ​គាត់​ចង់​ផ្លាស់​ប្ដូរ​ទម្លាប់​របស់​គាត់​ពី​មុន ​ដែល​គាត់​យល់​ថា ​​​ទង្វើ​បែប​នេះ​មិន​សូវ​ល្អ​សម្រាប់​គាត់។ ​ម្ល៉ោះ​ហើយ ​អ្នក​សួរ​ខ្លួន​ឯង​សិន​ថា ​ទម្លាប់​ថ្មី​របស់​គាត់​បែប​នេះ ​អ្នក​ពេញ​ចិត្ត​ឬ​អត់? ​ទទួល​យក​បាន​ឬ​ទេ ហើយ​អ្នក​នៅ​ស្រលាញ់​គាត់​ទៀត​​អត់ ​? ​សួរ​ខ្លួន​ឯង​សិន ​បន្ទាប់​មក​សម្រេច​ចិត្ត​ថា ​តើ​គួរ​បន្ត​ ​​ឬ​បញ្ចប់?

២. ទុក​គម្លាត​ឲ្យ​គ្នា​ជាង​មុន

​​ជួន​កាល​គាត់​ផ្លាស់​ប្ដូរ ​អាច​ថា​មក​ពី​អ្នក។ ​សាក​គិត​ពី​ខ្លួន​ឯង​សិន​ថា ​តើ​អ្នក​បាន​ផ្ដល់​សេរីភាព ឬ​ជីវិត​ឯក​ជន​ឲ្យ​គាត់​គ្រប់​គ្រាន់​ឬ​ទេ? ​បើ​អ្នក​ងប់​ស្រលាញ់​មិត្ត​ប្រុស​ពេក ​រហូត​ឃ្លាំ​មើល​គាត់​ស្ទើរ​គ្រប់​ផុស ​តាម​គាត់​ស្អិត​ពេក រហូត​គាត់​គ្មាន​ពេល​សម្រាប់​ខ្លួន​ឯង ​នោះ​គាត់​ផ្លាស់​​ប្ដូរ​គឺ​ជា​រឿង​ត្រឹម​ត្រូវ​ហើយ។

អ្ន​ក​គួរ​ឲ្យ​គាត់​នូវ​ពេល​វេលា​ផ្ទាល់​ខ្លួន និង​យល់​ពី​គាត់​ឲ្យ​បាន​ច្រើន។ ​​មនុស្ស​បើ​ចង់​ខូច ​ទោះ​អ្នក​​ឃ្លាំ​យ៉ាង​ណា ​ក៏​គេ​នៅ​តែ​ខូច​ឲ្យ​ទាល់​តែ​បាន។ ដូច្នេះ ​អ្នក​​គួរ​ទុក​​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ​ទើប​ជា​ជម្រើស​ល្អ។

រូបតំណាង

​៣. កុំ​យក​រឿង​ដែល​អ្នក​​គ្រាន់​សង្ស័យ​មិត្ត​ប្រុស​ទៅ​វែក​ញែក​ជាមួយ​មិត្តភ័ក្ដិ

​មនុស្ស​ស្រី​ពេល​​ឃើញ​មិត្ត​ប្រុស​ផ្លាស់​ប្ដូរ ចាប់​ផ្ដើម​កើត​ស្រេ្តស​ អត់​សប្បាយ​ចិត្ត​ ហើយ​ក៏​យក​រឿង​ស្នេហា​ខ្លួន​ឯង​ទៅ​ពិភាក្សា​ជាមួយ​មិត្ត​ភក្ដិ។ ​ដំបូន្មាន​របស់​មិត្តភ័ក្ដិ​អ្នក​ឲ្យ ​ច្បាស់​ណាស់ ៩៩​% ​សុទ្ធ​តែ​ប្រាប់​ថា ​មិត្ត​ប្រុស​អ្នក​បែក​ចិត្ត​ហើយ ​ឲ្យ​អ្នក​ឈប់​ទាក់​ទង​គេ​ទៅ​។ ​ពេល​លឺ​ពាក្យ​ទាំង​នេះ​ហើយ ​កាន់​តែ​ស្រេ្តស​លើស​ដើម​​មិន​ខាន។ ​​

ត្រូវ​ចាំ​ណា !​ អ្នក​គ្រាន់​តែ​កត់​​សម្គាល់​ថា​គាត់​បាន​ផ្លាស់​ប្ដូរ​ខុស​ពី​មុន ​តែ​មិន​​ចាប់​បាន​ថា គាត់​មាន​ក្រៅ​នោះ​ទេ។ ​តាម​ពិត ​​ក្នុង​នាម​ជា​សង្សារ​ គ្មាន​អ្នក​ណា​ដឹង​ច្បាស់​ពី​គាត់​ច្បាស់​ជាង​អ្នក​នោះ​ឡើយ ​ដូច្នេះ​ត្រូវ​ជឿ​ជាក់​ខ្លួន​ឯង កុំ​ជឿ​សំដី​អ្នក​ដទៃ​ច្រើន​​ពេក ធ្វើ​ឲ្យ​ស្នេហា​​បរាជ័យ​ទាំង​មិន​ដឹង​ខ្លួន។​

រូបតំណាង

៤. ព្យាយាម​យល់​ពី​គាត់​ឲ្យ​កាន់​តែ​ច្រើន

​ចំណុច​នេះ ​ទាម​ទារ​ឲ្យ​អ្នក​ចំណាយ​ពេល​យល់​ពី​គាត់​ឲ្យ​ច្រើន​បន្តិច ព្រោះ​ស្នេហា​ភាគ​ច្រើន​ឈ្លោះ​គ្នា ​ដោយ​សារ​មិន​សូវ​យល់​ពី​គ្នា​ហ្នឹង​ហើយ។ ​ជួន​កាល​គាត់​អាច​​​រវល់ ឬ​មាន​រឿង​រ៉ាវ​ច្រើន​ពាក់​ព័ន្ធ​នឹង​ការងារ ​ឬ​ការ​​សិក្សា​ដែល​ទាម​ទារ​ឲ្យ​គាត់​យក​ពេល​ច្រើន​ទៅ​ចំណាយ​លើ​វា ​ហើយ​គ្មាន​ពេល​ Take care ​អ្នក​ដូច​មុន។ ​អ្នក​ត្រូវ​តែ​យល់​ពី​គាត់​ឲ្យ​បាន​ច្រើន​ ហើយ​ត្រូវ​ចាំ​ថា ​មនុស្ស​ស្រលាញ់​គ្នា​ត្រូវ​តែ​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក។​

៥. សួរ​គាត់​ត្រង់​ៗ

រូបតំណាង

វិធី​នេះ ​ទទួល​បាន​ផល​ជាង​គេ ព្រោះ​អ្នក​អាច​ទទួល​បាន​ចម្លើយ​ពិត ​ហើយ​ច្បាស់​លាស់​។ សួរ​គាត់​​ត្រង់​ៗ​ថា ​តើ​មាន​រឿង​អ្វី​មែន​ទេ បាន​ជា​​គាត់​មិន​ដូច​មុន? តើ​គាត់​កំពុង​មាន​បញ្ហា​អ្វី​មិន​សប្បាយ​ចិត្ត​មែន​ទេ?។ ​​កុំ​ខ្លាច​ក្នុង​ការ​សួរ ហើយ​ទុក​ពេល​ឲ្យ​គាត់​ពន្យល់ និង​ប្រាប់​ហេតុ​ផល​ដល់​អ្នក​ឲ្យ​យល់​ច្បាស់ ​ជា​ជាង​កាត់​ស្មាន​ខ្លួន​ឯង ​ហើយ​អង្គុយ​កើត​ទុក្ខ​ម្នាក់​​ឯង៕

​ ​អាន​បន្ត​៖ ​ ៥ យ៉ាងនឹងធ្វើឲ្យអ្នកជួបស្នេហ៍ពិត សម្រាប់អ្នកចង់ចាប់ផ្តើមម្តងទៀត

ប្រភព៖ Spiceee ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម