មិនចង់ញេចមុនខ្សាច់ នាំខូចមុខ! សាកល្បងវិធីនេះវិញ មិនប៉ះពាល់សុខភាពផង
- 2020-01-17 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចង់ញេចមុនខ្សាច់ នាំខូចមុខ! សាកល្បងវិធីនេះវិញ មិនប៉ះពាល់សុខភាពផង
មិនថាបុរសឬនារី មុនខ្សាច់តែងចោទជាបញ្ហាដ៏រំខានមួយសម្រាប់សម្រស់ផ្ទៃមុខ។ មានការលក់ថ្នាំសម្រាប់បកមុខខ្សាច់ទាំងអស់នេះនៅលើទីផ្សារ ប៉ុន្តែចំពោះផលប៉ះពាល់ក៏មិនទាន់ត្រូវបានបង្ហើបឱ្យដឹងថា អាចធ្វើឱ្យស្បែកមានបញ្ហាឬក៏អត់ដែរ ហើយអ្នកខ្លះក៏ជ្រើសរើសប្រើវិធីញេចដោយប្រើដែកញេចមុន ដែលពេលខ្លះបង្កទៅជាស្នាម និងប្រហោងមុខក៏មាន។
វិបសាយកញ្ញាសូមណែនាំវិធីសាស្ត្រតាមបែបធម្មជាតិខាងក្រោមនេះ ដែលអាចប្រើបានទាំងស្រីទាំងប្រុស និងមិនបាច់បារម្ភពីរឿងប៉ះពាល់សុខភាព។
ជម្រើសទី១- ម៉ាសធ្វើពីផ្នែកសនៃស៊ុត៖
ផ្នែកសថ្លានៃស៊ុត ក្រៅពីអាចជួយបកមុនខ្សាច់លើច្រមុះបានហើយ វាក៏អាចជួយទប់ស្កាត់ការឡើងមកវិញទៀតផង ព្រោះវាសម្បូរសារធាតុបំប៉ន មានប្រយោជន៍ច្រើនចំពោះស្បែកមុខ។
វិធីធ្វើ៖
លាងមុខឱ្យស្អាតជាមុនសិន ហើយជូតមុខឱ្យស្ងួត
យកស៊ុតមួយគ្រាប់ គោះយកតែផ្នែកស ហើយលាបស្ដើងៗនៅលើមុខ
យកក្រដាសជូតមាត់ ឬក្រដាសរុំបារីមកបិទពីលើម៉ាសស៊ុតនោះ ហើយទះវាថើៗ និងទុកចោលរហូតដល់ស្ងួត
បន្ទាប់ពីស្ងួតហើយ យកម៉ាសស៊ុតនោះមកលាបពីលើក្រដាសនោះបន្ថែមទៀត ទុកឱ្យស្ងួតម្ដងទៀត (អាចធ្វើដល់៣ស្រទាប់ក៏បាន)
ស្បែករបស់អ្នកនឹងឡើងតឹង នៅពេលម៉ាសនោះស្ងួត ហើយចាប់បកមកចេញមក នោះអ្នកនឹងឃើញមានមុនក្បាលខ្មៅ ឬមុនខ្សាច់ជាប់នឹងក្រដាសម៉ាសនោះមិនខាន
លាងមុខចេញ ហើយលាបក្រែមផ្ដល់សំណើមដល់មុខបន្តិចដើម្បីការពារស្បែកស្ងួត។
ស្រីៗនឹងទទួលបានស្បែកមុខសខ្ចីបែបនេះ ដោយសារសូដា ១ កំប៉ុងប៉ុណ្ណោះ
ជម្រើសទី២- ល្បាយខាត់ស្បែកដោយប្រើក្រូចឆ្មារ៖
ល្បាយខាត់ស្បែកមួយនេះត្រូវម៉ាច់ម៉ងសម្រាប់បញ្ហាមុនខ្សាច់ ដោយសារក្រូចឆ្មារសម្បូរវីតាមីននិងសារធាតុបំប៉នច្រើនប្រភេទសម្រាប់កម្ចាត់ស្នាមអុជខ្មៅ។
វិធីធ្វើ៖
លាយទឹកឃ្មុំ យ៉ាអួ អំបិល និងទឹកក្រូចឆ្មារឱ្យសព្វចូលគ្នា
យកល្បាយនេះមកលាបលើតំបន់ដែលមានបញ្ហា ហើយដុសវាចុះឡើងៗថ្នមៗ ព្រោះបើអំបិលមិនទាន់រលាយ វាអាចធ្វើឱ្យឆ្កួតសាច់មុខ
ធ្វើបែបនេះជារៀងរាល់ថ្ងៃជាប់ៗគ្នាពី១០ទៅ១២ថ្ងៃដើម្បីឃើញលទ្ធផល
ស៊ុតតែ ១ គ្រាប់អាចព្យាបាលបញ្ហាក្លៀកខ្មៅបាន យ៉ាងមានប្រសិទ្ធភាព!
ជម្រើសទី៣- តែបៃតង៖
តែបៃតងត្រូវបានគេស្គាល់ថា មានប្រយោជន៍ច្រើនចំពោះសុខភាព និងអាចជួយបង្កើនសមត្ថភាពខួរក្បាលបានប្រសើរទៀតផង។ ក្រៅពីនេះ វាក៏អាចជួយសម្រកទម្ងន់ កាត់បន្ថយការប្រឈមនឹងជំងឺមហារីក សម្រួលសុខភាពមាត់ធ្មេញផងដែរ។ ចំណែកប្រយោជន៍ដ៏អស្ចារ្យមួយទៀត គឺជួយកម្ចាត់មុខក្បាលខ្មៅបានយ៉ាងមានប្រសិទ្ធភាព។
វិធីធ្វើ៖
យកស្លឹកតែបៃតងក្រៀមមកដាក់ក្នុងចានគោម
ចាក់ទឹកចូល ហើយលាយចូលគ្នាឱ្យឡើងជាល្បាយខាប់ប៉ិៗ រួចសឹមមកដុសៗលើកន្លែងដែលមានមុនខ្សាច់ពី២ ទៅ៣នាទី
លាងមុខចេញដោយទឹកក្ដៅឧណ្ហៗ ហើយជូតដោយកំណាត់ស្អាតជាការស្រេច៕
ចុចអានបន្ត៖ ស្ទីលថតរូបជាមួយពន្លឺថ្ងៃគ្រប់គ្រាន់ ស្អាតជាងប្រើកម្មវិធីកែកុនទៀត