លក្ខណៈ​​ពិសេស ៦​យ៉ាង​​នៃ​មនុស្ស​ស្រី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​លង់​ស្នេហ៍​បាន​ដោយ​ងាយ

  • 2020-01-17 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​រឿង​ជា​ច្រើន​ដែល​អាច​ឲ្យ​មនុស្ស​ប្រុស​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​មនុស្ស​ស្រី​ម្នាក់​បាន មិន​មែន​ពឹង​តែ​លើ​រូបរាង​ស្រស់ស្អាត​នោះ​ទេ។ លក្ខណៈ​សម្បត្តិ​ទាំង​ ៦ ​នេះ​អាច​ឲ្យ​មនុស្ស​ប្រុស​លង់​ស្រឡាញ់​អ្នក​ដោយ​មិន​ដឹង​ខ្លួន​បាន៖

រូបតំណាង

**១. រៀបចំខ្លួន​បាន​ស្អាត​បាត**

មិន​មែន​ឲ្យ​តែ​ស៊ិចស៊ី​មនុស្ស​ប្រុស​ចូលចិត្ត​នោះ​ទេ​ ត្រូវ​ដឹង​ថា​ការ​ស្លៀក​ពាក់​គឺ​ជា​ភាព​ទាក់ទាញ​មួយ​ ដែល​មនុស្ស​គ្រប់គ្នា​តែងតែ​សង្កេត​មើល ជា​ពិសេស​មនុស្ស​ប្រុស​តែ​ម្ដង។​ ការ​ស្លៀក​ពាក់​សមរម្យ​ ថ្លៃ​ថ្នូរ​ ស្រស់​ស្អាត​​ ក៏​បាន​បង្ហាញ​ថា​អ្នកជា​មនុស្ស​បែប​ណា​ដែរ។​​ ពេល​ខ្លះ​អ្នក​ប្រហែល​គិត​ថា​ដល់​តែ​ស្អាត​ទើប​មនុស្ស​ប្រុស​ចាប់​អារម្មណ៍ តែ​ការ​ពិត​ឲ្យ​តែ​ចេះ​រៀបចំ​ខ្លួន​ឲ្យ​បាន​សម​សួន​ គឺ​គួរ​ឲ្យ​ស្រឡាញ់​ណាស់​ទៅ​ហើយ។

រូបតំណាង

២. មាន​ភាព​រួសរាយ មិន​ឆ្មើងឆ្មៃ

មនុស្ស​ស្រី​ដែល​រួសរាយ មិន​វាយ​ឬកឆ្មើងឆ្មៃ​ គឺ​ជា​នារី​ដែល​គួរ​ឲ្យ​ស្រឡាញ់​បំផុត​ ព្រោះ​ពេល​ដែល​បាន​និយាយ​ ឬ​ក៏​នៅ​ជាមួយ​គឺ​មាន​ភាព​រស់រវើក​ ស្រស់​ស្រាយ និង​​មាន​ស្និទ្ធស្នាល ដែល​ជា​អាវុធ​មួយ​ឆាប​យក​ចិត្ត​មនុស្សប្រុស​ដោយ​មិន​ដឹង​ខ្លួន។

រូបតំណាង

៣. ញញឹម​

ដូច​ដែល​ប្រាប់​ហើយ​ថា​ស្នាម​ញញឹម​របស់​មនុស្ស​ស្រី​គឺ​អាច​ឆក់​យក​បេះដូង​របស់​មនុស្ស​ប្រុស​បាន​ ដូច្នេះ​គួរ​តែ​ញញឹម​ឲ្យ​បាន​ច្រើន​ តាម​តែ​អាច​ទៅ​រួច​ កុំ​ចេះ​តែ​ធ្វើ​មុខ​ក្រញូវ។ គ្មាន​អ្នក​ណា​ចង់​ក្បែរ និង​លង់ស្នេហ៍​អ្នក​ដែល​មុខចងចិញ្ចើម​នោះ​ទេ។

រូបតំណាង

៤. មាន​ការ​ជជែក​ និង​បញ្ចេញ​មតិ

វា​ជា​ភាព​ទាក់ទាញ​មួយ​ ព្រោះ​ពេល​ដែល​យើង​ជជែក​ និង​បញ្ចេញ​មតិ​ គឺ​ដូច​ជា​យើង​បាន​បញ្ចេញ​ចំណេះដឹង​ដែល​អ្នក​មាន​ដែរ​ ដូច្នេះ​ហើយ​យើង​គួរ​តែ​បញ្ចេញ​អ្វី​ដែល​អ្នក​មាន។ មិន​គួរ​ណា​ស្ងាត់ រហូត​ចាំ​តែ​ងក់​ក្បាល​តាម​គេ​ពេក​ទេ។

រូបតំណាង

៥. មិន​រអ៊ូរទាំ​ច្រើន

បើ​អ្នក​ចេះ​តែ​ឆេវឆាវ​ មិន​ចេះ​អត់​ធ្មត់​​​ជា​មួយ​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន​នោះ​វា​ពិត​ជា​ពិបាក​​ព្រោះ​​ការ​ដែល​ចូល​ចិត្ត​រអ៊ូរទាំង​ច្រើន​ធញចើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ធុញ​ទ្រាន់។ ពេល​ខ្លះ​រឿង​តិចតួច​គួរតែ​ឲ្យ​វា​ទៅ​ឲ្យ​ផុតៗ​ទៅ មិន​បាច់​នៅ​និយាយ​ដដែលៗ​ទេ។

រូបតំណាង

៦. ចិត្ត​ល្អ​ចំពោះ​អ្នក​ជុំវិញ​ខ្លួន

មិន​មែន​ល្អ​ជាមួយ​អ្នក​ដែល​អ្នក​ស្រឡាញ់​នោះ​ទេ​ តែ​ត្រូវ​តែ​មាន​ចិត្ត​ចំពោះ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​ ព្រោះ​វា​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ស្រី​ដ៏​ល្អ​ម្នាក់​​ និង​បង្ហាញ​ពី​តម្លៃ​អ្នក​ដូច​គ្នា។

មិន​មែន​សម្រស់​​ជា​អ្វី​គ្រប់យ៉ាង​នោះ​ទេ វា​គ្រាន់​ជា​ផ្នែក​មួយ​ដែល​ទាក់ភ្នែក​មនុស្ស​ប្រុស​ដំបូង​តែ​ប៉ុណ្ណោះ តែ​បើ​អ្នក​មាន​ចំណុច​ដូច​ខាង​លើ​នោះ ទើប​ជា​អ្វី​ដែល​ពិសេស​សម្រាប់​មនុស្ស​ប្រុស៕

ចុចអាន៖កុំធ្វើ​ខ្លួន​ទន់ជ្រាយ​ដើម្បី​ទាក់ចិត្ត​មនុស្ស​ប្រុស ព្រោះ​អ្នក​ដែល​គេ​ជ្រើស​នៅ​តែ​ជា​មនុស្ស​ស្រិ​រឹងមាំ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម