៩ ចំណុច​ដែល​បង្ហើប​ថា ​អ្នក​មិន​មែន​ជា​មនុស្ស​ស្រី​តែ​ម្នាក់​ដែល​គេ​កំពុង​ទាក់​ទង​ទេ

  • 2020-01-17 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​ទេ? ពេល​អ្នក​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នរណា​ម្នាក់​ ហើយ​អ្នក​មាន​អារម្មណ៍​ថា​គេ​មិន​មែន​ទាក់​ទង​នឹង​អ្នក​តែ​ម្នាក់ ឬ គេ​មាន​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ស្រី​មិន​មែន​មួយ? ធ្វើ​យ៉ាង​ណា​ទើប​ដឹង​ថា អារម្មណ៍​របស់​អ្នក​នោះ​ជា​ការ​ពិត​ ឬ ក៏​អត់? តោះ! នារីៗ​នាំ​គ្នា​ប្រយ័ត្នប្រយែង​ បើ​បុរស​ដែល​អ្នក​កំពុង​ទាក់ទង​មាន​លេច​ចេញ​នូវ​ចំណុច​ទាំង​អស់​នេះ៖

រូបតំណាង

**១. គេ​មាន​មិត្ត​ភក្តិ​ស្រី​ច្រើន**

បើ​ទង្វើ​របស់​គេ និង ការ​ចំណាយ​ពេល​វេលា​របស់​គេ​ចំពោះ​អ្នក​ មិន​ស្មើ​ទៅ​នឹង​មិត្ត​ស្រីៗ​​ដែល​នៅ​ជុំ​វិញ​ខ្លួន​របស់​គេ នោះ​វា​ក៏​ជា​សញ្ញា​ដែល​បញ្ជាក់​ថា គេ​មាន​ស្រី​ច្រើន​ក្បែរ​ខ្លួន ហើយ​ ជា​សញ្ញា​គួរ​ឱ្យ​ចាប់​អារម្មណ៍។

២. គេ​ណែ​នាំ​ប្រាប់​អ្នក​ដទៃ​ថា អ្នក​គឺ​ជា​មិត្ត​

ប្រសិន​បើ​​មនុស្ស​ប្រុស​ម្នាក់​នោះ​ធ្វើ​ល្អ និង យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដូច​ជា​គូ​ស្នេហ៍​របស់​គេ​​បាន​ត្រឹម​តែ​ពេល​គ្មាន​អ្នក​ដទៃ​នៅ​ក្បែរ នោះ​ក៏​មិន​សូវ​ល្អ​ប៉ុន្មាន​ដែរ។ ពេល​ដែល​គេ​ព្យាយាម​លាក់បាំង​ពី​ទំនាក់​ទំនង​របស់​អ្នក​ទាំង​ពីរ​ដោយ​ប្រាប់​អ្នក​ដទៃ​ថា អ្នក​​គឺ​ត្រឹម​តែ​ជា​មិត្ត ម្លោះ​ម្នាក់​នោះ​គឺ​មាន​បំណង​មិន​ចង់​ឱ្យ​គេ​ឯង​ដឹង និង​ អាច​មិន​មែន​មាន​អ្នក​តែ​ម្នាក់។

រូបតំណាង

៣. គេ​មិន​ដែល​ចុច​ទូរសព្ទ​នៅ​មុខ​អ្នក​ឡើយ

មនុស្ស​ដែល​មាន​អ្វី​លាក់​បាំង​ច្រើន​​តែ​ចាប់​ផ្តើម​ពី​ការ​ទាក់​ទង​តាម​ទូរសព្ទ​នេះ​ឯង។ បើ​ពេល​នៅ​ជាមួយ​អ្នក​ គេ​មិន​ដែល​ចុច​ទូរសព្ទ​ឱ្យ​អ្នក​ឃើញ​ពី​ភាព​ស្អាតស្អំ នោះ​អាច​ថា​ក្នុង​ទូរសព្ទ​នោះ​ប្រាកដ​ជា​មាន​អ្វី​ដែល​គេ​មិន​ចង់​ឱ្យ​អ្នក​ដឹង។

៤. គេ​ភ្លេច​ថា​គេ​​ធ្លាប់​និយាយ​អ្វី​ជាមួយ​អ្នក

ហេតុ​ផល​ដែល​បុរស​តែង​ភ្លេច​​​នូវ​អ្វី​ដែល​គេ​ធ្លាប់​និយាយ​ទៅ​កាន់​អ្នក​ ហើយ ជានិច្ចកាល​ចូលចិត្ត​និយាយ​រឿង​ដដែលៗ​ដែល​អ្នក​ធ្លាប់​បាន​ដឹង​ហើយ គឺ​អាច​ព្រោះ​តែ​គេ​មិន​ចាំ​ថា​ធ្លាប់​បាន​និយាយ​ជាមួយ​អ្នក​ណា​ខ្លះ។

រូបតំណាង

៥. ការ​ជួប​គ្នា​ត្រូវ​តែ​មាន​គម្រោង​ទុក​មុន​

បុរស​ដែល​មាន​អាថ៌កំបាំង​ច្រើន គឺ​ទៅ​ណា​មក​ណា​ត្រូវ​មាន​ការ​គ្រោង​ទុក​ជា​មុន​។ ឧបមា​ថា​​ សុខៗ​អ្នក​មាន​ការ​នឹក​រលឹក​ដល់​គេ​ ហើយ ​ចង់​ជួប​មុខ​គេ​ភ្លាមៗ គេ​​តែង​តែ​បដិសេធ​ ឬ គ្មាន​ពេល​សម្រាប់​អ្នក​នោះ​ទេ និយាយ​រួម​គឺ​មាន​លេស​ទប់​ស្កាត់​មុន​​តែ​ម្តង។

៦. គេ​បបួល​ជួប​គ្នា​តែ​កន្លែង​ស្ងាត់ៗ​មិន​សូវ​មាន​មនុស្ស

ចំណុច​នេះ​ក៏​សំខាន់​ណាស់​ដែរ មនុស្ស​ដែល​គ្មាន​អ្វី​លាក់​បាំង​​ប្រាកដ​ជា​គ្មាន​ការ​សូញសាញ​រឿង​កន្លែង​ជួប​គ្នា​ប៉ុន្មាន​ទេ គឺ​សំខាន់​បាន​ជួប​គ្នា និង ចំណាយ​ពេល​រួម​គ្នា។ យ៉ាង​ណា​មិន​ បុរស​ដែល​ទាក់​ទង​គេ​ច្រើន គឺ​មាន​ការ​ភ័យ​រអា​នឹង​ការ​ជួប​មនុស្ស​ម្នា​ច្រើន ព្រោះ​ខ្លាច​បែក​ការ។ ដូច្នេះ បុរស​ប្រភេទ​នេះ​ មិន​ហ៊ាន​ទៅ​កន្លែង​អ៊ូអរ​ឡើយ ច្រើន​បបួល​អ្នក​ទៅ​កន្លែង​ដែល​មាន​សភាព​ស្ងប់ស្ងាត់ ឬ មិន​សូវ​មាន​នរណា​ស្គាល់។

រូបតំណាង
រូបតំណាង

៧. មិន​ដែល​បង្ហាញ​ភាព​ស្និទ្ធស្នាល​

បើ​ពេល​ទៅ​ដើរ​លេង​ជាមួយ​គ្នា​ គេ​តែង​រក្សា​គម្លាត​ពី​អ្នក​ ធ្វើ​ព្រងើយកន្តើយ ឬ គ្មាន​ការ​ប៉ះពាល់​ដែល​បង្ហាញ​ភាព​ស្និទ្ធស្នាល​រវាង​អ្នក​ទាំង​ពីរ​ទេ​នោះ​ គេ​ប្រហែល​ជា​មិន​ចង់​ឱ្យ​អ្នក​ដទៃ​ដឹង​ពី​ទំនាក់ទំនង​រវាង​អ្នក​ និង គេ​ឡើយ។

៨. គេ​មិន​សោក​ស្តាយ​ពេល​អ្នក​រំសាយ​ចោល​ការ​ណាត់​ជួប​គ្នា

បើ​អ្នក​ខក​ខាន​មិន​បាន​ជួប​គ្នា​ដូច​ការ​ណាត់ ហើយ​គេ​មិន​សួរ​ដេញ​ដោល​ ឬ ចង់​ដឹង​ហេតុ​ផល​អ្វី​ពី​អ្នក នោះ​ប្រហែល​ជា​គេ​កំពុង​រវល់​នឹង​រឿង​អ្វី​ផ្សេង​ស្រាប់​ហើយ​ ដែល​ការ​មិន​បាន​ជួប​អ្នក​ក៏​មិន​បាន​ប៉ះពាល់​អ្វី​ដល់​គេ​ដែរ។

៩. គេ​មិន​ដែល​នាំ​អ្នក​ឱ្យ​ស្គាល់​ផ្ទះ ឬ កន្លែង​ធ្វើ​ការ​របស់​គេ​

ធម្មតា​បើ​ទាក់​ទង​គ្នា​យូរ​ដែរ​ហើយ តែ​សូម្បី​តែ​ផ្ទះ​ ឬ កន្លែង​គេ​ធ្វើ​ការ​ក៏​មិន​ដែល​ស្គាល់​ មិន​ដែល​ទៅ​ វា​បង្ហាញ​យ៉ាង​ច្បាស់​ថា​ គេ​មិន​ចង់​ឱ្យ​អ្នក​ជួប​នរ​ណា​ម្នាក់​នៅ​ទី​កន្លែង​ទាំង​នោះ​ ឬ​អ្នក​មិន​ទាន់​មាន​អត្ថន័យ​សំខាន់​សម្រាប់​គេ​នៅ​ឡើយ គឺ​គេ​នៅ​ទុក​ផ្លូវ​សម្រាប់​ខ្លួន​ឯង​ក្នុង​ការ​ទាក់ទង​អ្នក​ផ្សេង៕

រូបតំណាង
រូបតំណាង

អានបន្ត៖ ​មនុស្សប្រុសឲ្យតម្លៃនារីចាត់ទុកដូចព្រះនាង ព្រោះពេញចិត្តអត្តចរិត៣យ៉ាងនេះ

ប្រភព៖ bolde ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម