ប្ដី​ប្រពន្ធហៅ​គ្នា​ថា​អញ​ហែង ឈឺចាប់​ជាង​ត្រូវ​គេ​ក្បត់​ទៅ​ទៀត

  • 2020-01-17 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពីពាក្យ​បង អូន​ដ៏​ផ្អែម​ល្ហែម ប្រែ​ទៅ​ជា​ភាសា​អញហែង យ៉ាង​ឃោឃៅដាច់​សាច់ សួរ​ថា​អ្នក​ណា​មិន​ឈឺ ជា​ពិសេស​នោះ​គឺ​វា​ចេញ​ពី​មាត់​មនុស្ស​ដែល​យើង​ស្រលាញ់​ជាង​គេ​នោះ។

រូបតំណាង

ភាសា​ហៅ​គ្នា​ជះ​ឥទ្ធិពល​ខ្លាំង​ណាស់​នៅ​ក្នុង​ចំណង​អាពាហ៍ពិពាហ៍។ ប្ដី​ប្រពន្ធ​មិន​តិច​គូ​ឡើយ​ដែល​ដោយ​សារ​ភាសា​ហៅ​គ្នា​សោះ​កក្រោះ​នេះ​ ​ត្រូវ​ផ្តាច់​ចេញ​ពី​គ្នា​។ ពេល​ស្រលាញ់​គ្នា មួយ​ម៉ាត់​ណា​ក៏​បងអូន ឬ​ប្រពន្ធ និង​ប្ដី តែ​ពេល​ឈ្លោះ​ប្រកែក​គ្នា បែរ​ជា​ហៅ​គ្នា​ ខ្ញុំ​នាង ខ្ញុំ​លោក​ឯង នេះ​បើ​មិន​ទាន់​ធ្ងន់ធ្ងរ ។ តែ​បើ​ធ្ងន់​ធ្ងរ​ជាង​នេះ​គឺ នឹង​ប្រើ​ភាសា​ផ្សារ ហៅ​គ្នា​ថា​អញ​ហែង​តែ​ម្ដង។

យោង​តាម​ការ​ស្ទង់​មតិ មាន​ដល់​៩៩%​ ប្ដី​ប្រពន្ធ​មាន​អារម្មណ៍​ថា​ខ្លួន​របួស​ផ្លូវ​ចិត្ត​នៅ​ពេល​ត្រូវ​មនុស្ស​ដែល​រាល់​គៀកកើយ​គ្នា ហៅ​ថា​អញ​ហែង។ ខណៈ​មនុស្ស​មួយ​ចំនួន អាច​បៀម​ទុក្ខ​សង្កត់​ចិត្ត​ទទួល​យក​បាន​នោះ មនុស្ស​ផ្សេង​ទៀត មិន​អាច​ទទួល​យក​បាន​ការ​ហៅ​ដូច​នេះ​ឡើយ​ដែល​នឹង​នាំ​ដល់​ការ​លែងលះ​គ្នា។

រូបតំណាង

ចិត្ត​វិទូ​បាន​លើក​ឡើង​ថា នៅ​ពេល​ជ្រុល​មាត់​ប្រើ​ភាសា​ទាំង​នេះ ប្ដី​ប្រពន្ធ​ខ្លះ​បាន​យក​លេស​ថា នៅ​ជាមួយ​គ្នា​យូរ​ឆ្នាំហើយ ប្រើ​ពាក្យ​បែ​ប​នេះ​ក៏​មិន​អី​ដែរ ។ តែ​តាម​ការ​ពិត​នោះ​គ្រាន់​តែ​ជា​ការ​បន្លប់​ប៉ុណ្ណោះ ព្រោះ​តាម​ទង​នៃ​បញ្ហា គឺ​គេ​ចង់​ប្រើ​ភាសា​បែប​នេះ​បាត់​ទៅ​ហើយ។

ភាសា​ហៅ​នេះ ក៏​បង្ហាញ​ពី​មនោសញ្ចេនតា​ដែល​បុគ្គល​ម្នាក់ មាន​ចំពោះ​ម្នាក់​ទៀត​ដែរ ដូច​នេះ បើ​ដល់​ថ្នាក់ ហៅ​គ្នា​ថា​អញហែង​ហើយ តិច​ក្ដី ច្រើន​ក្ដី ក៏​ចិត្ត​គេ​លែង​ដូច​មុន​ដែរ ដែល​វា​ឈឺ​ប្រៀប​ដូច​គេ​ចាក់​មួយ​កាំបិត​ដែរ។

រូបតំណាង

មិន​ត្រឹម​តែ​ប៉ុណ្ណោះ បើ​ហៅ​គ្នា​​អញហែង ឲ្យ​អ្នក​ក្រៅ​ឮ​ក៏​ធ្វើ​ឲ្យ​គេ​មើល​ងាយ​គ្រួសារ​ខ្លួន​ឯង​ផង​ដែរ ដ្បិត​​​ប្ដី​ប្រពន្ធ​នេះ​គ្មាន​ការ​គោរព​គ្នា។ នៅ​ពេល​​ជ្រុល​​ធ្លាយ​ពាក្យ​​ទាំង​នេះ​ចេញ​ហើយ ចង់​ដក​វិញ​គឺ​ពិបាក​ណាស់ ដ្បិត​​របួស​ចិត្ត​ត្រូវ​បាន​សាង​រួច​ទៅ​ហើយ។ អាស្រ័យ​ហេតុ​នេះ មុន​ពេល​ប្រើ​ភាសា​ចាក់​ដោត​ទាំង​នេះ សូម​គិត​ឲ្យ​ច្បាស់ ឬ​កុំ​ប្រើ​តែ​ម្ដង៕

អានបន្ត៖ ​ គូស្នេហ៍​ភាគច្រើន តែង​និយាយ​កុហក​គ្នា​ញឹកញាប់​បំផុតនូវ​រឿង ៨ យ៉ាង

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម