៥ យ៉ាងនឹងធ្វើឲ្យអ្នកជួបស្នេហ៍ពិត សម្រាប់អ្នកចង់ចាប់ផ្តើមម្តងទៀត

  • 2020-01-16 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ក្រោយ​បែក​បាក់​ស្នេហា ​មាន​មនុស្ស​ជា​ច្រើន​បាន​ទុក​បេះ​ដូង​ខ្លួន​ឯង​ឲ្យ​ឯកោ​រយៈ​ពេល​យូរ។ ​នៅ​ពេល​ចង់​ចាប់​ផ្តើម​ជា​ថ្មី ​ពួក​គេ​តែង​យក​​ពាក្យ ​ខ្លាច ​ដាក់​ពី​មុខ ​ដោយសារ​ឈឺ​ចាប់​នឹង​រឿង​ស្នេហា​ចាស់​ពេក។ ​​ចង់​រក​មនុស្ស​ល្អ​ម្នាក់​ ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ។ ដូច្នេះ ​វា​ជា​រឿង​សំខាន់​ក្នុង​ការ​ដែល​​អ្នក​ត្រូវ​ផ្លាស់​ប្តូរ​ការ​គិត​អវិជ្ជមាន​មួយ​ចំនួន​។ ​

១. ​កុំ​រំពឹង​លើ​ស្នេហា​ខ្លាំង​ពេក

​ស្នេហា​មិន​ខុស​ពី​​​ទៅ​សាលា​ឡើយ ​​វា​បាន​ផ្ដល់​ឲ្យ​យើង​នៅ​មេរៀន​ជា​ច្រើន។ ​ម្ល៉ោះ​ហើយ​មិន​​គួរ​កំណត់​គោល​ដៅ​ថា​តើ​អ្នក​ចង់​បាន​បែប​​នេះ ​បែប​នោះ​ នោះ​ទេ ​ព្រោះ​​នៅ​ពេល​មិន​បាន​ដូច​ចិត្ត ​​អ្នក​ច្បាស់​ជា​ខូច​ចិត្ត​មិន​ខាន។ ​

រូបតំណាង

២. ​កុំ​កាត់​ក្ដី​ស្នេហា​មួយ​ដូច​គ្នា​ទាំង​អស់

​​នារី​ជា​ច្រើន​​ធ្លាប់​​ឈឺ​ចាប់​នឹង​រឿង​ស្នេហា ​រហូត​ពេល​ខ្លះ​មិន​ហ៊ាន​​ចូល​រួម​ជាមួយ​មនុស្ស​ដ​ទៃ ​​ឬ​ចង់​យល់​ពី​ស្នេហា​ម្ដង​ទៀត។ ​យ៉ាង​ណា​ក៏​ដោយ ​​គួរ​តែ​ផ្លាស់​ប្ដូរ​ការ​គិត​​​បែ​ប​នេះ​ជា​មុន​សិន។ ​​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាហាន បើក​បេះដូង​របស់​អ្នក​ទទួល​យក​ក្ដី​ស្រលាញ់​ម្ដង​ទៀត។ ​ថា​មិន​ត្រូវ​លើក​នេះ​អ្នក​នឹង​ជួប​ស្នេហ៍​ពិត​ក៏​​ថា​បាន។

រូបតំណាង

៣. ​មើល​ឃើញ​តម្លៃ​របស់​ខ្លួន​ឯង

​កុំ​បន្ទាប​តម្លៃ​ខ្លួន​ឯង ​កុំ​ដោយសារ​តែ​ស្នេហា​អតីត​​អ្នក​បំផ្លាញ​ខ្លួន​ឯង​ចោល។ ​ត្រូវ​​ឆ្ពោះ​ទៅ​មុខ​និង​ហ៊ាន​តតាំង​​ចំពោះ​រឿង​​ថ្មី​ៗ​។ ​ដូច្នេះ​ហើយ ​ត្រូវ​ស្រលាញ់​និង​គោរព​​ខ្លួន​ឯង។ ​បើ​អ្នក​ជឿ​ជាក់​លើ​ខ្លួន​ឯង ​​ធានា​ថា​មនុស្ស​នៅ​ជុំ​វិញ​ក៏​ជឿ​ជាក់​លើ​អ្នក​ដូច​គ្នា ហើយ​ពេល​នោះ​ស្នេហ៍​ពិត​នឹង​រត់​មក​រក​អ្នក​ជា​មិន​ខាន។

រូបតំណាង

៤. ​គោរព​អ្នក​ដទៃ

​​មូល​ដ្ឋាន​គ្រឹះ​ដំបូង​​នៃ​ទំនាក់​​ទំនង​ គឺ​ការ​ចេះ​គោរព​។ ​បើ​អ្នក​ចេះ​គោរព​អ្នក​ដទៃ ​នោះ​អ្នក​ដទៃ​ក៏​ចេះ​គោរព​អ្នក​ដូច​គ្នា។ ​​មិន​ខុស​គ្នា​ដែរ ​នៅ​ពេល​មាន​ស្នេហា​លើក​ក្រោយ ​​អ្នក​ត្រូវ​តែ​​ផ្ដល់​ពេលវេលា ​កុំ​ទុក​​ដៃ​គូ​ចោល ឬ​ធ្វើ​រឿង​ណាមួយ​ឲ្យ​អ្នក​ដៃ​គូ​អាម៉ាស។

រូបតំណាង

​៥. ​កុំ​បិទ​បេះ​ដូង​

​ធ្លាប់​លឺ​ឃ្លា​៖ ​​"បើ​ចង់​​ចាប់​ខ្លា ​ត្រូវ​ចូល​រូង​ខ្លា"​ ដែរ​ទេ? ​បើ​សិន​អ្នក​រក្សា​ចិត្ត​មិន​ព្រម​បើក ​និង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ផ្សេង​​ចូល​មក ​អ្នក​ប្រាកដ​ជា​គ្មាន​ថ្ងៃ​រក​ឃើញ​ស្នេហ៍​ពិត​ដូច​គ្នា​។ ​ដូច្នេះ ​ត្រូវ​លើក​ទឹក​ចិត្ត​បើក​ទំនាក់​ទំនង​ជា​ថ្មី​។ ​កុំ​បោះ​បង់​ខ្លួន​ឯង​ចោល ​កុំ​ខ្លាច​ឈឺ​ចាប់​ដូច​ស្នេហា​ចាស់។ ​ចាត់​ទុក​វា​​​​ជា​មេរៀន​ទៅ​ចុះ ​។

រូបតំណាង

​ចុះ​អ្នក​វិញ ​បាន​ត្រៀម​ខ្លួន​ឯង​ហើយ​ឬ​នៅ​ដើម្បី​ទទួល​យក​ស្នេហ៍​ថ្មី? ​កុំ​ភ្លេច​ផ្លាស់​ប្ដូរ​ខ្លួន​ឯង ​ត្រូវ​ពង្រឹង​​គំនិត​អវិជ្ជមាន​ ​ដើម្បី​ជួប​ស្នេហា​ថ្មី​ដែល​ល្អ​មួយ៕

​អាន​បន្ត៖ ​ សញ្ញាបង្ហាញថា តាមពិតមិត្តប្រុសចង់បែកគ្នាយូរណាស់ហើយ គ្រាន់តែអ្នកមិនចាប់អារម្មណ៍

ប្រភព៖ goodlifeupdate ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម