​ទម្លាប់ធម្មតា ៣យ៉ាង តែជះហានិភ័យខ្លាំងដល់ទារកនឹកស្មានមិនដល់

  • 2020-01-16 07:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​មាន​គក៍ អ្នក​ម្តាយ​​ពិត​ជា​​​សប្បាយ​ចិត្ត​ណាស់ ព្រម​ទាំង​ធ្វើ​យ៉ាង​ណា​ដើម្បី​ថែ​ទាំ​សុខភាព​ទារក​ឲ្យ​​បាន​ល្អ​។ ​ប៉ុន្តែ ​ជួន​កាល​មាន​រឿង​ចំនួន ​ស្រ្តី​មាន​​ផ្ទៃ​ពោះ​មិន​បាន​ដឹង ​ហើយ​អចេតនា​ធ្វើ​វា​ឡើង​ដោយ​មិន​ដឹង​ខ្លួន។ ​ចៀស​វាង​វិប្បដិសារី​អស់​មួយ​​ជីវិត ​​ស្រ្តី​មាន​ផ្ទៃ​ពោះ​​ទាំង​អស់​គួរ​ចៀស​វាង​នូវ​​រឿង​ទាំង​៣​យ៉ាង​ខាង​ក្រោម៖

រូបតំណាង

**​១. ​ចូល​​គេង​យឺត ​និង​ស្រ្តេស​​ខ្លាំង**

​ស្ត្រី​មាន​ផ្ទៃ​ពោះ​​មិន​គួរ​ចូល​គេង​យូរ​ពេក​ទេ ព្រោះ​បណ្ដាល​ឲ្យ​​ងាយ​នឹង​ស្រ្តេស​អំ​ឡុង​ពពោះ​ខ្លាំង​ណាស់។ ​លើស​ពី​នេះ ​ធ្វើ​ឲ្យ​ឈាន​ទៅ​ដល់​ការ​គេង​ដែល​មិន​តុល្យភាព ​ព្រម​ទាំង​កើត​ជំ​ងឺ​ថប់​បារម្ភ ​ថែម​ទៀត។ ​កាន់​តែ​គ្រោះ​ថ្នាក់​ជាង​នេះ ​គឺ​ឈាន​ទៅ​ដល់​​ការ​ប៉ះពាល់​សុខភាព​រហូត​អាច​កើត​​កូន​មុន​កំណត់​បាន។

រូបតំណាង

២. ​ឡើង​ទម្ងន់​ហួស​ហេតុ

​ប្រសិន​បើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ឡើង​ទម្ងន់​ជ្រុល​ពេក ​ហានិភ័យ​នឹង​កើត​ឡើង​​យ៉ាង​ខ្លាំង។ ​​ការ​ប្រឈម​​ដូច​ជា ​ជំ​ងឺ​​ទឹក​នោម​ផ្អែម ​ ​កើត​កូន​មុន​កំណត់ ​​ជំ​ងឺ​ធាត់ ​និង​ធ្វើ​ឲ្យ​ទារក​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម​ពី​កំណើត​​តែ​ម្ដង។ ​ម្ល៉ោះ​ហើយ ​យោង​តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ​ទំនាក់​ទំនង​រវាង​ទម្ងន់​របស់​ស្ត្រី​មាន​ផ្ទៃ​ពោះ​​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់។ ​ក្រៅ​ពី​នេះ នៅ​ពេល​ទារក​អាយុ​១៤​ខែ​ដំបូង ​គេ​នឹង​​កើត​ជំ​ងឺ​ពិបាក​ដក​ដង្ហើម​ ដែល​ពិត​ជា​ជះ​ឥទ្ធិពល​​ខ្លាំង​ដល់​​សុខភាព​របស់​គេ។ ​ដូច្នេះ ​អំ​ឡុង​មាន​គក៍ ​នារី​មាន​ផ្ទៃ​ពោះ​ទាំង​អស់​គួរ​តែ​រក្សា​ទម្ងន់​​មិន​ឲ្យ​ឡើង​ចន្លោះ​ពី ​៨-​១២ Kg​។

៣. ងូត​ទឹក​ក្ដៅ ​និង​សូ​ណា

​នៅ​ពេល​មាន​ផ្ទៃ​ពោះ ​ស្ត្រី​ច្រើន​តែ​មាន​អារម្មណ៍​រមាស់​និង​ឈឺ​ចាប់​ក្នុង​រាង​កាយ ដូច្នេះ​ពួក​គេ​តែង​ចង់​ងូត​ទឹក​ក្ដៅ ​ឬ​ទៅ​សូណា​​ ជា​ដើម​ ដើម្បី​ឲ្យ​​មាន​សុខភាព​ផ្នែក​រាង​កាយ។ ​ប៉ុន្តែ ​ពេល​កំពុង​ពពោះ ​​គឺ​ត្រូវ​រក្សា​កម្ដៅ​​រាង​កាយ​ឲ្យ​នៅ​ថេរ និង​ស្ថិត​ក្រោម​ការ​​គ្រប់​គ្រង​របស់​អ្នក​បាន ​ទើប​ជា​រឿង​សំខាន់។

រូបតំណាង

​ប្រសិន​បើ​អ្នក​ម្ដាយ​ងូត​ទឹក​ក្នុង​​កម្រិត​​ក្ដៅ​ខ្លាំង​ពេក ​នោះ​សីតុណ្ហភាព​ក្នុង​រាង​កាយ​ក៏​ខ្ពស់​ទៅ​តាម​នោះ​ដែរ។ ​ម្ល៉ោះ​ហើយ ​វា​អាច​ប៉ះ​ពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​បាន។ ​វា​ជះ​ឥទ្ធិពល​ធ្វើ​ឲ្យ​ទារក​មិន​មាន​លទ្ធភាព​ប្រតិកម្ម​ផ្សេង​ៗ ​និង​ជួន​កាល​ប៉ះពាល់​សុខភាព​ទាំង​ម្តាយ​​និង​ទារក​ទាំង​ស្រុង​ក៏​មាន​។ ​យោង​តាម​អ្នក​ជំនាញ​បាន​អះ​អាង​ថា ​នៅ​ពេល​មាន​ផ្ទៃ​ពោះ ​អ្នក​ម្តាយ​មិន​គួរ​មុជ​ទឹក​ក្តៅ​ខ្លាំង​ពេក​​ទេ កាន់​តែ​មិន​ត្រូវ​សូ​ណា​យូរ​ពេក ​ដែល​ជះ​ឥទ្ធិពល​ដល់​សុខភាព​បាន​៕​​

​អាន​បន្ត​៖ ​ អត្ថប្រយោជន៍ទាំង ៦ របស់ទឹកក្រូចឆ្មាដែលស្ត្រីមានផ្ទៃពោះមិនគួររំលង

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម