៤ កាលៈទេសៈ​ក្នុង​ជីវិត​ដែល​ធ្វើ​ឲ្យ​អ្នក​ដឹង​ពី​សំបក​មុខ​ពិត​របស់​អ្នក​នៅ​ជុំ​វិញ​ខ្លួន

  • 2020-01-16 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​ពេល​គ្រា​អាសន្ន​ទើប​យើង​ស្គាល់​មុខ​មាត់​ពិត​​របស់​មនុស្ស​ជុំវិញ ឃ្លា​នេះ​មិន​ដែល​ខុស​ឡើយ សម្រាប់​មនុស្ស​ជា​ច្រើន។ ខាង​ក្រោម​នេះ​គឺ​ជា​កាលៈទេសៈ​ទាំង​៤​ដែល​ធ្វើ​ឲ្យ​យើង​នឹង​ស្គាល់​ពី​មុខ​មាត់​ពិត​របស់​មនុស្ស​ដែល​នៅ​ក្បែរ​យើង។

រូបតំណាង

**១. ពេល​ជួប​អាសន្ន**

ជីវិត​ប្រៀប​ដូច​ជា​មហាសមុទ្រ​មួយ​ដែរ នៅ​ពេល​រលក​ស្ងប់ ទូក​ណា​ សំពៅ​ណា​ក៏​មក​ចត មក​ចង់​ជ្រ​ក ដើម្បី​រក​ចំណូល។ តែ​នៅ​ពេល​ព្យុះ មាន​ខ្យល់ អ្នក​ណា​ក៏​រត់​ពួន​យក​អាត្មា​ខ្លួន​ឯង។ ជីវិត​យើង​ក៏​ដូច​គ្នា ពេល​យើង​មាន​បាន មាន​ញាតិ​ច្រើន វា​ជា​រឿង​ធម្មតា​ទេ តែបើ​ពេល​ក្រ​ខ្សត់ ហើយ​គេ​មិន​រត់​ចោល​យើង នោះ​ទើប​ប្រពៃ។

២. ពេល​ឈឺ​ធ្ងន់

ពេល​នៅ​ក្មេង យើង​មាន​ពេល​វេលា និង​សុខភាព​ល្អ ទើប​មិន​សូវ​រវល់​ពី​បញ្ហា​នេះ។ ប្រឹង​រក​ប្រាក់​កាក់​ខ្លាំង​ពេក សុខភាព​ក៏ដុនដាប​ទៅ​ៗ។ នៅ​ពេល​នេះ​ហើយ ទោះ​បី​ជា​មាន​ប្រាក់​កាក់​ច្រើន ក៏​មិន​មាន​តម្លៃ​ស្មើ​មាន​ញាតិ​មិត្ត​មក​មើល​ថែ។ បើ​ទោះ​ជា​យើង​ស្ថិត​ក្នុង​កាលៈទេសៈ​នេះ ហើយ​​គេ​នៅ​តែ​មិន​ដើរ​ចេញ​នោះ នេះ​គឺជា​ចំណង​មួយ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន។

រូបតំណាង

៣. ពេល​ចូល​និវត្តន៍

នៅ​ពេល​យើង​ស្ថិត​នៅ​លើ​កំពូល មាន​ឥទ្ធិពល​នៅ​ក្នុង​ដៃ ការ​ដែល​ត្រូវ​បាន​គេ​នៅ​ក្បែរ ស្រលាញ់​រាប់​អាន វា​ជា​រឿង​ធម្មតា​ទៅ​ហើយ។ តែ​នៅ​ពេល​យើង​​ចូល​និវត្តន៍ លេង​កាន់​អំណាច​ក្នុង​ដៃ គេ​​នឹង​ក្រឡាស់​មុខ ដូច​បាត​ដៃ​នោះ មាន​ន័យ​ថា​គេ​ចូល​ក្បែរ ដោយ​សារ​ឃើញ​អត្ថប្រយោជន៍​របស់​​យើង​ប៉ុណ្ណោះ មិន​មែន​មក​ដោយ​មនោសញ្ចេតនា​ស្មោះ​ឡើយ។

រូបតំណាង

៤. ពេល​ទទួល​មរណភាព

ពេល​ជិត​លាចាកលោក​ទៅ មនុស្ស​យើង​គឺ​ភ្លឺ​ស្វាង​បំផុត នឹង​ដឹង​ពី​ជំរៅ​ចិត្ត​របស់​មនុស្ស​គ្រប់​រូប ប៉ុន្តែ​ដល់​ពេល​នេះ​ហើយ ក៏​គ្មាន​ពេល​វាយ​តម្លៃ​គេ​ទៀត​ដែរ មាន​តែ​ទទួល​ស្គាល់​ការ​ពិត ចាំ​បាច់​អូសទាញ​អ្វី​ទៀត។ នៅ​ពេល​យល់​ជ្រាប​អស់​ហើយ នឹង​បាន​បិទ​ភ្នែក​យ៉ាង​ងាយ​ស្រួល៕

​អាន​បន្ត៖ ​ បើចង់ដឹងនរណាចិត្តល្អឬអាក្រក់ អាចមើលតាមលក្ខណៈ៤យ៉ាងនេះគឺច្បាស់តែម្តង

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel