រឿង​ ៥យ៉ាង​ដែល​នារីៗចូលចិត្ត​ធ្វើ តែ​មនុស្ស​ប្រុស​មិន​ចូលចិត្ត​ទាល់​តែ​សោះ

  • 2020-01-14 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​មួយ​ចំនួន​គឺ​ពេញ​និយម​បំផុត​សម្រាប់​នារីៗ តែ​អ្នក​ប្រហែល​មិន​ដឹង​ទេ​ថា​រឿង​ទាំង​នោះ​សម្រាប់​មនុស្ស​ប្រុស​គឺ​គាត់​មិន​ចូល​ចិត្ត​នោះ​ទេ។ ខាង​ក្រោម​នេះ​ជា​រឿង​ខ្លះ​ដែល​មនុស្ស​​ស្រី​ចូលចិត្ត​ធ្វើ តែ​មនុស្ស​ប្រុស​មិន​ចង់​បាន​ទាល់​តែ​សោះ ៖

១. ពូកែ​រក​រឿង ពូកែ​ឈ្លោះ

រាល់​ថ្ងៃ​បើ​មិន​បាន​រករឿង​ឈ្លោះ​មិន​អស់​ចិត្ត ហើយ​បើ​និយាយ​ពី​រឿង​វិញ​គឺ​ចេញ​មក​គ្រប់​រឿង​មិន​ដែល​ខ្វះ​ឡើយ។ ពេល​ខ្លះ​រឿង​តិចតួច​សោះ បង្ក​ទៅ​ជា​រឿង​ធំ​រហូត​ដល់​ឈ្លោះ​គ្នា​ទឹកភ្នែក​ទឹក​សំបោរ​ទើប​អស់​ចិត្ត។ ប្រហែល​រឿង​បែប​នេះ​មាន​ច្រើន​សម្រាប់​មនុស្ស​ស្រី ប៉ុន្តែ​សម្រាប់​មនុស្ស​ប្រុស​វិញ​គឺ​មិន​ចង់​បាន​ទាល់តែ​សោះ​ ព្រោះ​គាត់​ហត់ គាត់​ខ្ជិល​ដែរ​ក្នុង​ការ​ចាំ​តែ​ខុស​បែប​នេះ។

រូបតំណាង

**២. ប្រចណ្ឌ**

ចិត្ត​មនុស្ស​ចង្អៀត​ណាស់​មិន​ថា​ម្នាក់​ណា​ទេ តែ​ពេល​ខ្លះ​ប្រចណ្ឌ​ខ្លាំង​ពេក​ក៏​អាច​ប៉ះពាល់​ដល់​ស្នេហា​ដែរ។ រឿង​នេះ​មួយ​គឺ​មនុស្ស​ប្រុស​ភាគ​ច្រើន​មិន​ចូល​ចិត្ត​តែ​ម្ដង ដូច្នេះ​បើ​អាច​គួរ​តែ​កុំ​ឆាប់​ប្រចណ្ឌ​ពេក។

៣. សួរ​គាត់​ថា​ខ្លួន​ឯង​ធាត់​ឬ​អត់?

ជា​សំណួរ​មួយ​ដែល​មនុស្ស​ស្រី​ជា​ច្រើន​ឧស្សាហ៍​សួរ​ទៅ​មិត្ត​ប្រុស​ខ្លួន តែ​អ្នក​ប្រហែល​មិន​ដឹង​ទេ​ថា​វា​ជា​សំណួរ​មួយ​ដែល​ធ្វើ​ឲ្យ​គាត់​ពិបាក​ឆ្លើយ​បំផុត។ ពេល​ខ្លះ​ចម្លើយ​របស់​គាត់​អាច​មិន​ពិត ព្រោះ​ខ្លាច​អ្នក​អន់​ចិត្ត ដូច្នេះ​គាត់​មិន​ចង់​ឲ្យ​អ្នក​សួរ​គាត់​នោះ​ទេ។

រូបតំណាង

៤. ដើរ​ផ្សារ​យូរៗ

សម្រាប់​អ្នក​ប្រហែល​វា​ជា​រឿង​ដ៏​ល្អ​មួយ តែ​សម្រាប់​គាត់​គឺ​មិន​មែន​នោះ​ទេ។ មនុស្ស​ប្រុស​មិន​ចូល​ចិត្ត​ដើរ​ផ្សារ​រាប់​ម៉ោង​ដូច​យើង​ជា​មនុស្ស​ស្រី​ឡើយ ដូច្នេះ​បើ​មាន​គាត់​ទៅ​ជាមួយ​គួរ​តែ​កាត់​បន្ថយ​ខ្លះ។

៥. Drama នៅ​លើ​ Facebook

មាន​រឿង​អន់​ចិត្ត​តិច​តួច​មនុស្ស​ស្រី​ចូល​ចិត្ត​ណាស់ Post ក្នុង Facebook ហើយ​ពេល​ខ្លះ Drama ទាំង​អត់​មាន​រឿង​អីទៀត។ រឿង​បែប​នេះ មនុស្ស​ប្រុស​គឺ​មិន​ចូលចិត្ត​សោះ​ឡើយ​ព្រោះ​វា​មើល​ទៅ​មិន​មែន​បែប​មនុស្ស​ធំ គឺ​ដូច​កូន​ក្មេង​អីចឹង។

រូបតំំណាង

រឿង​ខ្លះ​កាត់​បន្ថយ​បាន​គួរតែ​កាត់​ទៅ ព្រោះ​បើ​នៅ​តែ​ប្រកាន់​ខ្ជាប់​ទៀត​ក៏​វា​មិន​ល្អ​ដែរ៕

ប្រភព៖ sistacafe ប្រែសម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម