គុណសម្បត្តិ​​ ៥​យ៉ាង​នៃ​មនុស្ស​ស្រី​ដែល​​​​អាច​ទម្លាប់​រស់​នៅ​ម្នាក់​ឯង​​បាន

  • 2020-01-14 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ប្រហែល​មិន​មនុស្ស​ស្រី​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ផ្ដាច់​ខ្លួន​មក​រស់​នៅ​តែ​ឯង​ ព្រោះ​ក្នុង​សង្គម​ខ្មែរ​យើង គឺ​មិន​សូវ​បណ្ដោយ​ឲ្យ​កូន​ស្រិ​នៅ​ម្នាក់​ឯង​នោះ​ទេ ព្រោះ​​បារម្ភ​ពី​​សុវត្ថិភាព ខ្លាចមាន​បញ្ហា​អី​មិន​ល្អ​កើត​ឡើង។ យ៉ាង​ណា​មិញ​ បើ​អ្នក​​អាច​ជា​មនុស្ស​ស្រី​ដែល​នៅ​ក្នុង​ចំំណោម​មួយ​ចំនួន​តូច​នោះ ​អ្នក​នឹង​អាច​យល់​ពី​រសជាតិ​ជីវិត​មួយ​កម្រិត​ទៀត ដែល​​ទទួល​បាន​ពី​ការ​ដែល​រស់​នៅ​តែ​ឯ​ង​បាន៖

១. ធ្វើ​ឲ្យ​អ្នក​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​

ពេល​ដែល​អ្នក​ចេះ​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង​ មាន​ការ​សម្រេច​ចិត្ត​ខ្លួន​ឯង​ វា​​ធ្វើ​ឲ្យ​អ្នក​មាន​ការ​ទុក​ចិត្ត​ចំពោះ​ខ្លួន​ឯង​កាន់​តែ​ខ្លាំង​ អ្នក​លែង​មាន​ការ​ភ័យ​ខ្លាច លែង​មាន​ការ​ស្ទាក់ស្ទើរ​ដូច​ពេល​​ពឹង​លើ​អ្នក​ដទៃ​ទៀត​ហើយ​។

រូបតំណាង

**២. បង្រៀន​ចិត្ត​អ្នក​ឲ្យ​មាន​លំនឹង និង​ស្ងប់**

កាល​ដែលរស់​នៅ​ម្នាក់​ឯង​​បែប​នេះ គឺ​បាន​បង្រៀន និង​អប់រំ​ចិត្ត​អ្នក​បាន​ល្អ​ខ្លាំង​ណាស់។ វា​ជួយ​ឲ្យ​អ្នក​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន​យ៉ាង​ល្អ​បំផុត​នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថា ឯកា និង​ពិបាក​ចិត្ត។ វា​ក៏​ជួយ​ឲ្យ​ចិត្ត​អ្នក​ស៊ាំ​ជាមួយ​នឹង​ស្ថានភាព​បែប​នោះ ហើយ​ធ្វើ​ឲ្យ​ចិត្ត​អ្នក​នឹងធឹង ស្ងប់​មិន​បែក​វែង​ឆ្ងាយ​ទៅ​ណា។

៣.ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ស្រី​ដែល​រឹងមាំ​ម្នាក់

កាល​ដែល​អ្នក​អាច​រស់​នៅ​​ម្នាក់​ឯង​បែប​នេះ​ មិន​មែន​ជា​រឿង​ងាយ​ទេ ព្រោះ​អ្នក​មនុស្ស​ស្រី​មាន​រឿង​ប្រឈម​ច្រើ​ន​ណាស់។ ពេលមាន​បញ្ហា​អ្នក​អាច​ដោះ​ស្រាយ​បាន អ្នក​អាច​មើល​ថែ​ខ្លួន​បាន អ្នក​អាច​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង​បាន។ ទាំង​អស់​នេះ​សុទ្ធ​តែ​ជួយ​អ្នក​ឲ្យ​ក្លាយ​ជា​មនុស្ស​ស្រី​រឹង​មាំ​ម្នាក់​ហើយ ព្រោះ​ទោះ​ជា​ថ្ងៃ​ក្រោយ​អ្នក​មាន​រឿង​អី​កើត​លើង​អ្នក​អាច​ក្រោកឡើង​រស់​ជាមួយ​ខ្លួន​ឯង​បាន។

រូបតំណាង

៤.សម្រាល​ចិត្ត​ជាមួយ​ភាព​ស្ងប់ស្ងាត់

នៅ​ម្នាក់​ឯង​គឺ​ល្អ​ណាស់ ពេល​ខ្លះ​មាន​អារម្មណ៍​ថា​ស្ងាត់​បន្តិច​មែន​ តែ​វា​មាន​ភាព​ស្ងប់ស្ងាត់ គ្មាន​អ្នក​ណា​មក​រំខាន។ ពេល​ដែល​អ្នក​ទទួល​បាន​អារម្មណ៍​ឈឺចាប់​អ្វី​មួយ​អ្នក​តែង​តែ​ចង់​នៅ​ម្នាក់​ឯង​ ព្រោះ​បែប​នេះ​អ្នក​អាច​គេច​ផុត​ពី​សំឡេង​មនុស្ស​ដែល​រអ៊ូរទាំ​ នាំ​តែ​ឲ្យ​អ្នក​រឹត​តែ​ឈឺក្បាល​ថែមទៀត។

៥. ជួយ​ឲ្យ​អ្នក​មាន​ភាព​ឯករាជ្យ​កាន់​តែ​ខ្លាំង​

ពេល​ដែល​អ្នក​នៅ​ម្នាក់​ឯង​អ្នក​កាន់​តែ​មាន​ភាព​ឯករាជ្យ​ ព្រោះ​អ្នក​អាច​​ផ្ដោត​អារម្មណ៍​ជាមួយ​អ្វី​ដែល​អ្នក​មាន​ និង​ធ្វើ​អ្វី​ដោយ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ខ្លួន​ឯង​ ដោយ​មិន​បាច់​ធ្វើ​តាម​តែ​អ្នក​ដទៃ​ចង្អុល​ឡើយ។ សេរី​ភាព​អ្នក​ក៏​ពេញលេញ អ្នក​អាច​គ្រប់គ្រង និង​ម្ចាស់​ការ​លើ​ជីវិត​អ្នក​បាន។ នេះ​ពិត​ជា​ជីវិត​ដ៏​ស្រស់​ស្អាត​មួយ​មែន។

រូបតំណាង

នៅ​ម្នាក់​ឯង​មិន​មែន​មាន​ន័យ​ថា​ឯកា​នោះ​ទេ តែ​វា​ជា​បទពិសោធន៍​ម្យ៉ាង​ដែល​មនុស្ស​ស្រី​មិន​ច្រើន​ទេ​ធ្លាប់​ឆ្លង​កាត់ តែ​បើ​អ្នក​ធ្លាប់​ឆ្លង​កាត់​ហើយ ជីវិត​អ្នក​មិន​ឯកា​ទៀត​ទេ ព្រោះ​អ្នក​មាន​ខ្លួន​ឯង​នៅ​ជាមួយ​គ្រប់​ពេល៕

ចុចអាន៖មនុស្ស​មាន​ចរិត​​ស្ងប់ ១៥​​ចំណុច ដែល​អាច​ស្រូប​ទាញ​ក្ដី​ស្រលាញ់​ពី​មនុស្ស​គ្រប់​គ្នា

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម