បវរកញ្ញា​កែភេទ​អន្តរជាតិ​វៀតណាម បង្អួត​រាង​ជាមួយ Hyuna លើ​ឆាក​តែ​មួយ

  • 2020-01-14 02:40:00
  • ចំនួនមតិ 2 | ចំនួនចែករំលែក 15

ទោះ​បី​ជា​លើក​ទី​១ សម្ដែងរួម​គ្នា​ក៏​ដោយ តែ​បវរកញ្ញា​កែភេទ​ពិភពលោក Nguyen Huong Giang និង​កំពូល​តារា​ចម្រៀង​ស្រី​កូរ៉េ HyunA បាន​បង្ហាញ​ភាព​ស្និទ្ធិ​ស្នាល​យ៉ាង​ខ្លាំង។

កន្លង​ទៅ​នេះ កម្មវិធី​​ប្រគំ​តន្ត្រី V Live V Heart Beat ដែល​ជា​កម្មវិធី​ប្រគំ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​តារា​កូរ៉េ និង​វៀតណាម​ជា​ច្រើន។

នៅ​ក្នុង​ចំណោម​នោះ គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ គឺ​បវរកញ្ញាកែភេទ​ពិភពលោក Nguyen Huong Giang និង​តារា​ចម្រៀង​ស្រី​ជួរ​មុខ​កូរ៉េ HyunA។ ទោះ​បី​ជា​លើក​ទី​១ ជួប​និង​សម្ដែង​រួម​គ្នា​ក៏​ដោយ តែ​តារា​ទាំង​២​បាន​អោប​គ្នា​យ៉ាង​ជិត​ស្និទ្ធិ​នៅ​ក្រោយ​ឆាក ដោយ​បវរកញ្ញា​មក​ពី​វៀតណាម​បាន​សរសើរ​ម្ចាស់​បទ Change ថា​នៅ​ក្រៅ​ពិត​ជា​ស្អាត​ខ្លាំង​ណាស់។

ដោយ​សារ​ ក្រៅ​ពី​ជា​បវរកញ្ញា Huong Giang ក៏​ជា​តារា​ចម្រៀង​ផង​នោះ ទើប​នាង​ជា​អ្នក​ច្រៀង​បិទ​ឆាក​នៅ​ក្នុ​ង​កម្មវិធី​នេះ​តែ​ម្ដង។ ពេល​ឈរ​ក្បែរ​គ្នា​បែប​នេះ អ្នក​គាំទ្រ​បាន​លាន់​មាត់​ថា ពួក​គេ​ពិបាក​រក​អ្នក​ណា​ស្អាត​ជាង​ណាស់ ដ្បិត​​សុទ្ធ​តែ​ស្រស់​ស្អាត​ដូច​គ្នា៕

អានបន្ត៖ ​ Jun Ji Hyun ក្លាយ​ជា​កំពូល​សេដ្ឋីនី​អចលនទ្រព្យ​ថ្មី វ៉ាមុខ​តារា​ប្រុស​​ជាច្រើន

ប្រភព៖ 2sao ប្រែ​សម្រួល៖ Caramel