មើល​តែមុខក៏​ដឹង​ថា​ អ្នកមនុស្ស​ស្រី​សំណាង​ខ្លាំង​ប៉ុណ្ណា​ដែរ បើ​មាន ៧ ចំណុចនេះ!

  • 2020-01-06 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​គ្រប់គ្នា​ប្រាកដជា​ចង់​ដឹង​ថា​ខ្លួន​ឯង​មាន​សំណាង​ឬ​អត់​ហើយ​មើល​ទៅ? កុំ​បង្អង់​យូរ មក​តាមដាន​ពី​លក្ខណៈ​សម្បត្តិ​ពេញលេញ​ដែល​នារី​មាន​សំណាង មាន​នៅ​ជាប់​ខ្លួន៖

១.ចិញ្ចើម​ខ្ពស់

បើ​អ្នក​ចន្លោះ​រវាង​ភ្នែក និង​ចិញ្ចើម​ខ្ពស់ត្រូវ​បាន​គេ​ចាត់ទុកថាជា​មនុស្ស​មាន​ សំណាង។ ប្រសិនបើ​ចិញ្ចើម​ធំ ហើយ​ទូលាយ​បញ្ជាក់​ថា​ជា​មនុស្ស​ស្រី​មាន​កោសល្យ។ ស្ត្រី​មាន​ចិញ្ចើម​បែបនេះ មាន​សំណាង​ក្នុង​ការ​ធំធាត់​នៅ​ក្នុង​គ្រួសារ​អ្នក​មាន និង​ទទួល​បាន​ទ្រព្យសម្បត្តិ​របស់​ជីដូនជីតា ឬ​ឪពុកម្ដាយ​ពេល​ពួក​លោក​ចាក​ចែកឋាន។ ពួកគេ​ក៏​នឹង​មាន​ឱកាស​រៀបការ​ជាមួយ​អ្នក​មាន​អំណាច​ដែល​មាន​ស្ថានភាព​ហិរញ្ញវត្ថុ​ល្អ​ដែរ។

រូបតំណាង

**២.មុខ​ពេញ**

ស្ត្រី​ដែល​មាន​រង្វង់​មុខ​ពេញ ជា​រឿយ​ៗ​ងាយ​ស្រួល​មាន​ទំនាក់ទំនង​ជាមួយ សុភាពរាបសារ និង​មាន​ចិត្ត​ល្អ។ នៅ​ក្នុង​គ្រួសារ​នាង​គឺជា​ភរិយា​ដែល​មាន​ទំនួល​ខុសត្រូវ គិតគូរ​ពី​ប្ដី ផ្ទះ និង​ឪពុក​ម្ដាយ​យ៉ាង​ខ្លាំង។ អ្នក​មាន​មុខ​បែប​នេះ​ទទួល​បាន​ថេរភាព​សេដ្ឋកិច្ច​ពេញ​មួយ​ជីវិត​របស់​ពួកគេ។

រូបតំណាង

៣.បបូរ​មាត់​ជុច​ជ្រៅ

ស្ត្រី​ដែល​មាន​បបូរមាត់​ដូច​នៅ​ក្នុង​រូប​នេះ គឺ​ពិតជា​សំណាង​មែនទែន។ នាង​ជា​មនុស្ស​មាន​ភាព​ឆ្លាតវៃ ជា​អាច​ឲ្យ​ឪពុក​ម្ដាយ​ពឹង​ពាក់​ពេល​ចាស់។ ចំណុច​ពិសេស​មួយ​ទៀត គឺ​ក​មាន​អាយុ​វែង ប្រាកដ​ដោយ​សុខភាព​ល្អ។

រូបតំណាង

៤.ច្រមុះ​ខ្ពស់

ច្រមុះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កន្លែង​មាន​រាសី​ខ្ពស់​បំផុត។ ស្ត្រី​ម្នាក់​ដែល​មាន​ច្រមុះ​ខ្ពស់ ជា​ញឹកញាប់​ត្រូវ​គេ​មើល​ឃើញ​ថា​ពោរពេញ​ដោយ​សំណាង និង​អំណាច។ ពួកគេ​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​ក៏​ដូចជា​មាន​គ្រួសារ​ដែល​សប្បាយ​រីករាយ។ ដូចនេះ​ហើយ​ទើប​បាន​ជា​មនុស្ស​ស្រី​មួយ​ចំនួន​ខំ​ទៅ​ធ្វើ​ច្រមុះ​ឲ្យ​ខ្ពស់។

រូបតំណាង

៥.ត្រចៀក​ធំ

ស្ត្រី​មាន​ឆ្អឹង​ត្រចៀក​ធំ​មាន​សំណាង​មួយ គឺ​ជីវិត​គ្មាន​ភាព​ស្មុគស្មាញ និង​ជា​មនុស្ស​ចិត្ត​សប្បុរស។ ពួកគេ​ជា​ស្ត្រី​ដែល​ស្រលាញ់​ប្ដី ស្រលាញ់​កូន​ៗ ហើយ​មាន​ឆន្ទៈ​លះបង់​ដើម្បី​គ្រួសារ។

រូបតំណាង

៦.ចិញ្ចើម​ស្អាត

ច្បាស់លាស់​ណាស់​ដែល​ថា ស្ត្រី​មាន​ចិញ្ចើម​ខ្មៅ​ក្រាស់ ជីវិត​មាន​ភាព​កក់ក្ដៅ​ជានិច្ច។ បន្ទាប់ពី​អាពាហ៍ពិពាហ៍​ពួកគេ​ក៏​មាន​សល់​ទ្រព្យ​ជាច្រើន ហើយ​ពេល​វ័យ​ចំណាស់​ពួកគេ​ក៏​រីករាយ​នឹង​ទ្រព្យសម្បត្តិ និង​សុខភាព​បរិបូរណ៍។

រូបតំណាង

៧. ភ្នែក​ធំ​ពណ៌​ខ្មៅ

ស្ត្រី​ម្នាក់​ដែល​មាន​ភ្នែក​ធំ​ពណ៌ខ្មៅ និង​ស​ដែល​បែងចែក​គ្នា​យ៉ាង​ច្បាស់ ជា​មនុស្ស​មាន​ទេពកោសល្យ​ទាក់ទាញ​មនុស្ស​ភេទ​ផ្ទុយ​គ្នា។ ពួកគេ​ជា​មនុស្ស​ឆ្លាតវៃ​មាន​ទស្សនៈ​នយោបាយ មាន​គំនិត​រៀបចំ​ល្អ និង​រក្សា​ភាព​ស្ងប់ស្ងាត់។ នារី​មាន​លក្ខណៈ​បែបនេះ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា ក្រោយ​រៀប​អាពាហ៍ពិពាហ៍​ជីវិត​នឹង​សម្បូរ​សប្បាយ គ្រួសារ​មាន​សុភមង្គល និង​កូន​ប្រកប​ដោយ​គន្លងធម៌៕

រូបតំណាង

ចុចអាន៖ឆ្នាំ​ទាំង​៣​ដែល​មាន​រាសី​ខ្ពស់ ទោះ​ធ្វើ​យ៉ាង​ម៉េច​ក៏​មួយ​ជីវិត​មិន​ក្រ​បាន

ប្រភព៖ netlife ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម