បើ​ស្រលាញ់​កុំ​ឃាត់ឃាំង​នាង ឲ្យ​នាង​ធ្វើ​រឿង​ទាំងនេះ​ក្នុង​ជីវិតចុះ

  • 2020-01-06 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រុស​ៗ​ច្រើន​តែ​និយាយ​ថា​ស្រលាញ់​មនុស្ស​ស្រី​ខ្លាំង​ណាស់ ប៉ុន្តែ​ទង្វើ និង​សម្ដី​ខុស​ពី​គ្នា​ដាច់​ស្រឡះ។ បើ​អ្នក​ពិតជា​ស្រលាញ់​នាង​មែន អ្នក​បណ្ដោយ​ឲ្យ​នាង​ធ្វើ​រឿង​ទាំង​នេះ​ចុះ កុំ​បំផ្លាញ ឬ​ឃា​ឃាំង​នាង​អី នោះ​បាន​គេ​ហៅ​ថា​ស្រលាញ់​ពិត​ប្រាកដ។

១.ឲ្យ​នាង​ធ្វើ​ការងារ​ដែល​នាង​ស្រលាញ់

ការ​បង្អាក់​ក្ដី​សុបិន​របស់​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់ មិនមែន​ជា​ទង្វើ​បុរស​ជា​ដៃគូ​គួរ​ធ្វើ​ឡើយ។ អ្នក​គួរតែ​ឈរ​ខាង​នាង ហើយ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​នាង​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ចការ​ដែល​ស្រលាញ់។

រូបតំណាង

**២.ឲ្យ​នាង​រីកចម្រើន**

បើ​អ្នក​ពិតជា​ស្រលាញ់​នាង​មែន គួរតែ​តាម​នាង​ក្នុង​រឿង​សិក្សា មិនមែន​ទៅ​ឃាត់ឃាំង​ឡើយ។ ស្រលាញ់​នរណា​ម្នាក់ គឺ​ចង់​ឲ្យ​អ្នក​នោះ​រីក​ចម្រើន​ទៅ​មុខ ហើយ​អ្នក​ជា​ដៃគូ​នឹង​មាន​មោទនភាព​ដែរ ពេល​ទទួល​បាន​លទ្ធផល​ផ្លែផ្កា។

៣.ធ្វើ​ជា​ផ្នែក​មួយ​របស់​នាង

អ្នក​គួរតែ​ជា​មនុស្ស​ដែល​នៅ​ក្បែរ និង​លើក​ទឹក​ចិត្ត​ពេល​នាង​ជួប​ការ​លំបាក។ កុំ​នៅ​ឆ្ងាយ ធ្វើឲ្យ​នាង​មាន​អារម្មណ៍​ថា​មិន​ឯកោ មិន​ខ្លាច មិន​ហេលហាល ងាក​ទៅ​ក្បែរ​ខ្លួន​ពេល​ណា មាន​អ្នក​នៅ​ជិត​រហូត។

៤.ធ្វើ​ជា​ដៃគូ​របស់​នាង

នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា ដៃគូ​ពិតជា​សំខាន់​ណាស់។ អ្នក​មិន​គួរ​ធ្វើ​ខ្លួន​ជា​មនុស្ស​ដែល​ចាំតែ​ផ្ដោះផ្ដង​ពាក្យ​ផ្អែមល្ហែម​ឡើយ តែ​អ្នក​គួរតែ​ជា​អ្នក​ដែល​នាង​អាច​ពិភាក្សា ចែករំលែក​គ្រប់​រឿងរ៉ាវ​ទាំងអស់​ដែល​បាន​កើត​ឡើង ហើយ​មិន​ត្រូវ​បន្ទោស​ពេល​នាង​មាន​កំហុស​ឡើយ។ តែ​គួរជា​សម្ដី​លើក​ទឹកចិត្ត​ផ្សេង​ៗ ដើម្បី​ឲ្យ​នាង​បាន​កែប្រែ​ទៅ​វិញ៕

រូបតំណាង

ចុចអាន៖កុំ​បន្ទោស​គេ​អី អ្នក​ទី​៣​ក៏​មិន​អាច​បង្ហាញ​ខ្លួន​បាន​ដែរ បើ​សង្សារ​អ្នក​មិន​អនុញ្ញាត

ប្រភព៖ thepowerofsilence ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម