កុំបន្ទោសកូនថាមាយាទអន់បើអ្នកជាឪពុកម្តាយមានចំណុចទាំង ៦យ៉ាងនេះ

  • 2020-01-06 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឪពុក​ម្តាយ​ភាគ​ច្រើន​តែង​រអ៊ូ​រទាំ​ថា​កូន​របស់​ខ្លួន​មាន​ចរិត​មិន​ល្អ ​ឬ​ពិបាក​ប្រដៅ​ ប៉ុន្តែ​ពួក​គាត់​ប្រហែល​មិន​បាន​ចាប់​អារម្មណ៍​ទេ​ថា ​អាកប្បកិរិយា​មិន​ល្អ​ទាំង​នោះ​គឺ​បណ្តាល​មក​ពី​កំហុស​ទាំង​ ៦ យ៉ាង​ខាង​ក្រោម​៖

រូបតំណាង

១. ឪពុក​ម្តាយ​ឆាប់​ឆេវ​ឆាវ​ពេក​ធ្វើ​ឱ្យ​កូន​មាន​ចរិត​ចូល​ចិត្ត​លាក់​បាំង​។

២. កូន​មាន​ចរិត​អៀន​ប្រៀន​ជ្រុល​បណ្តាល​មក​ពី​អ្នក​ជា​ឪពុក​ម្តាយ​ចូល​ចិត្ត​ធ្វើ​អ្វី​ជំនួស​កូន​ទាំង​ដែល​ពួក​គេ​អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង​។

៣. កូន​ចូល​ចិត្ត​ដណ្តើម​របស់​គេ​ព្រោះ​ឪពុក​ម្តាយ​មិន​ដឹង​ចំណូល​ចិត្ត​កូន​។

៤. កូន​តែង​តែ​ច្រណែន​គេ​ព្រោះ​ឪពុក​ម្តាយ​ចូល​ចិត្ត​យក​កូន​ទៅ​ប្រៀប​ធៀប​ជាមួយ​អ្នក​ដទៃ​។

៥. កូន​តែង​តែ​បោក​ប្រាស់​ ឬ​ធ្វើ​បាន​ខ្លួន​ពេល​ខឹង​ម្តង​ៗ​បណ្តាល​មក​ពី​ឪពុក​ម្តាយ​គ្មាន​ពេល​វេលា​កំដរ​កូន​។

រូបតំណាង

៦. ឪពុក​ម្តាយ​ដាក់​ទោស​កូន​ធ្ងន់​ធ្ងរ​ពេក​ធ្វើ​ឱ្យ​គេ​រៀន​ចេះ​កុហក​៕

ចុចអាន៖ក្មេង​ធំ​​ឡើង​ក្នុង​គ្រួសារ​ ៤​ប្រភេទ​ដែល​ប្រឈម​មុខ​បរាជ័យ​ក្នុង​ជីវិត​ច្រើន​ទៅ​អនាគត

ប្រភព៖ Brightside ប្រែសម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម