ចង់​ពាក់​អាវ​ក្នុង​ឲ្យ​ដើមទ្រូង​ឃើញ​ស្អាត ស្រី​ៗ​ត្រូវ​ដឹង​ពី​ទម្រង់​សុដន់​ខ្លួនឯង​សិន

  • 2020-01-03 10:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​និយាយ​ពី​បញ្ហា​អាវ​ក្នុងទិញ​ក្នុង​តម្លៃ​ថ្លៃ​ តែ​បែរជា​ពាក់​ទៅ​មិន​អាច​ជួយ​ឲ្យ​ដើមទ្រូង​ស្អាត។ មិត្ត​នារី​ៗ ឈប់​អាល​ទៅ​បន្ទោស​អាវ តែ​ត្រូវ​គិត​ពី​ទំហំ និង​រូបរាង​របស់​ខ្លួន​ឯង​សិន។ អត្ថបទ​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ពី​របៀប​ពាក់​អាវ​ក្នុង​សម​ជាមួយ​ទ្រូង៖

១.ដើម​ទ្រូង​ធំ

ស្ត្រី​ដែល​មាន​ដើមទ្រូង​បែបនេះ ច្រើនតែ​មាន​ចង្អូរ​ធំ​ដែរ។ សណ្ឋាន​បែបនេះ អ្នក​គួរតែ​ជ្រើសរើស​អាវ​ក្នុង​ប្រភេទ SIDE SET ព្រោះ​អាច​ទាញ​ដើមទ្រូង​ទាំងពីរ​ឲ្យ​មក​នៅ​ជិត​គ្នា​បាន។

២.ដើម​ទ្រូង​ធ្លាក់

មនុស្ស​ស្រី​មួយ​ចំនួន​ដែល​មាន​រាង​សុដន់​បែបនេះ ច្រើនតែ​ជ្រើសរើស​យក​ការ​វះកាត់ ដើម្បី​ឲ្យ​មូល​ក្លំ។ ប៉ុន្តែ​បើ​គ្មាន​លទ្ធភាព​ទេ អាច​ជ្រើសរើស​អាវ​ក្នុង​ប្រភេទ EAST WEST។ អាវ​ប្រភេទ​នេះ មិន​មាន​ប៉ុង​កល់​ពេក​ទេ តែ​អាច​ជួយ​ឲ្យ​ដើមទ្រូង​ស្អាត​បាន។

៣.សុដន់​តូច​មួយ​ចំហៀង

ជា​ការ​ពិត​ណាស់​សុដន់​របស់​ស្ត្រី​ភាគច្រើន​មាន​មាន​ទំហំ​មិន​ស្មើ​គ្នា​គ្នា​ទេ ប៉ុន្តែ​មិនមែន​ខុស​គ្នា​ខ្លាំង។ ប៉ុន្តែ​ប្រសិនបើ​អ្នក​មាន​សភាព​បែបនេះ​មែន គួរតែ​ពាក់​អាវ​ក្នុង paddle ដើម្បី​កែលំអ​ស្ថានភាព​មិន​ប្រក្រតី​នោះ​មួយ​គ្រា​ៗ។ ប៉ុង​នៅ​ក្នុង​អាវ​ paddle អាច​ជួយ​កល់​ដើមទ្រូង​ឲ្យ​មើល​ទៅ​ស្មើ​គ្នា​បាន។

៤.សុដន់​ធំ តែ​ធ្លាក់

អ្នក​ដែល​មាន​​សុដន់​បែបនេះ គួរតែ​ទិញ​អាវ​ទ្រនាប់​ដែល​ជាប់​គ្នា​តាំងពី​មុខ និង​ក្រោយ ទើប​អាច​ជួយ​ក្ដោប​សុដន់​ឲ្យ​នៅ​មួយ​កន្លែង​បាន។

៥.សុដន់​មាន​រាង​ដំឡូង

អ្នក​មាន​ដើម​ទ្រូង​ប្រភេទ​នេះ គួរតែ​ពាក់​អាវ​ក្នុង​ដែល​មាន​ខ្សែ​វែង ទើប​អាច​ជួយ​ទាញ​សុដន់​ឲ្យ​មក​នៅ​លើ​ដូច​គេ​ឯង​បាន។

៦.សុដន់​ស្វិត

ចំណែក​អ្នក​ដែល​មាន​ដើមទ្រូង​បែបនេះ គួរតែ​ពាក់​អាវ​ក្នុង​ដែល​ជុច​ក​ជ្រៅ​រាង​អក្សរ V។

៧.សុដន់​មូល​ក្លំ

ស្រី​ៗ​ដែល​មាន​របស់​អំណោយ​ទាន​ពី​ធម្មជាតិ​បែបនេះ ពាក់​អាវ​ក្នុង​ធម្មតា​ៗ​ទៅ​បាន​ហើយ មិន​បាច់​កល់​ពេក​ទេ៕

ចុចអាន៖គូទ​នារី​ៗបែងចែក​ជា ៥ ប្រភេទ និង​មាន​លក្ខណៈ​ពិសេស​ផ្សេង​ៗ​គ្នា

ប្រភព៖ bestie ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម