កូន​កើត​មក​មាន​ស្បែក​ស៊ីជម្ពូ និង​កម្ពស់​ខ្ពស់ បើ​ម្ដាយ​បាន​ញ៉ាំអាហារ ៥ ប្រភេទនេះ

  • 2020-01-02 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នក​ម្ដាយ​ដែល​កំពុង​តែ​ពពោះ ហើយ​ចង់​ឲ្យ​កូន​កើត​មាន​សម្បុរ​ពណ៌​ផ្កាឈូក​ស្អាត​ល្អ មាន​ប្រាជ្ញា​ឈ្លាសវៃ និង​​ការ​លូតលាស់​ឆ្អឹង​បាន​ល្អ សូម​ទទួលទាន​អាហារ​ប្រភេទ​ទាំងនេះ​ចុះ។ ៥ ប្រភេទ​ខាងក្រោម​សម្បូរ​ជីវជាតិ និង​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់ ដែល​ជា​ជំនួយ​ផ្នែក​លូតលាស់​យ៉ាង​ល្អ​ដល់​ទារក​ក្នុង​ផ្ទៃ។

រូបតំណាង

**១.វីតាមីន D**

វីតាមីន D មាន​សារៈសំខាន់​ណាស់ ព្រោះ​សារធាតុ​ចិញ្ចឹម​នេះ​ជំរុញ​ឲ្យ​មាន​ការ​លូតលាស់​ឆ្អឹង និង​ជួយ​ពន្លឿន​ដល់​ការ​លូត​កម្ពស់។ ម្ដាយ​ទទួល​បាន​វីតាមីន D គ្រប់គ្រាន់​នឹង​ជួយ​ឲ្យ​ទារក​លូតលាស់​លឿន​ជាង​ទារក​ផ្សេង​ទៀត។ ប្រភេទ​វីតាមីន D ដែល​ម្ដាយ​មាន​ផ្ទៃ​ពោះ​គួរ​ញ៉ាំ​មាន​ដូចជា​អាហារ​សមុទ្រ បង្គា ត្រី​សាម៉ុង ខ្យង ទឹក​សណ្ដែក ទឹកក្រូច ពោត និង​គ្រាប់​ធញ្ញជាតិ។ ទាំងនេះ​សុទ្ធ​សឹង​ជា​អាហារ​ផ្ដល់​ការ​លូតលាស់​ខ្ពស់ សម្រាប់​ទារក។ ក្រៅពី​របប​អាហារ​ម្ដាយ​ក៏​មិន​គួរ​ភ្លេច​ប្រភព​វីតាមីន D ខ្លាំង​បំផុត គឺ​ពន្លឺ​ព្រះអាទិត្យ។

រូបតំណាង

២.កាល់ស្យូម

ជា​មធ្យម​កម្ពស់​ទារក​កើន​ឡើង ៥-៦ សង់ទីម៉ែត្រ។ ប្រវែង​ទារក​មាន​កម្រិត​ខ្ពស់​បំផុត​នៅ​ក្នុង​អំឡុង​ពេល​មុន​សប្ដាហ៍​ទី ១៥ នៃ​ការ​មាន​ផ្ទៃពោះ។ កាល់ស្យូម​នឹង​ធ្វើឲ្យ​ឆ្អឹង​ទារក​រឹងមាំ​ល្អ​តាំងពី​នៅ​ក្នុង​ពោះ ហើយ​អាច​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​របស់​ម្ដាយ​ទៀត​ផង។ ជាពិសេស​នៅ​ចុង​ក្រោយ​នៃ​ខែ​ដែល​មាន​ផ្ទៃពោះ ម្ដាយ​គួរតែ​បន្ថែម​ជាតិ​កាល់ស្យូម​ឲ្យ​ច្រើន។ បន្ថែម​ជាតិ​កាល់ស្យូម​ជាមួយ​អាហារ​បំប៉ន​ដូចជា​ទឹកដោះគោ គ្រាប់​អាល់ម៉ុន គ្រាប់ល្ង សណ្ដែកសៀង បន្លែ​បៃតង។

៣.វីតាមីន C

វីតាមីន C សំខាន់​ណាស់ សម្រាប់​ប្រព័ន្ធ​សរសៃ​ប្រសាទ​ល្អ​នៅ​ក្នុង​ឆ្អឹងខ្ចី​នៃ​សាច់ដុំ​សរសៃ​ឈាម និង​ឆ្អឹង​របស់​ទារក។ វីតាមីន​ប្រភេទ​នេះ ក៏​ជួយ​ផង​ដែរក្នុង​ការ​ព្យាបាល​ឲ្យ​ជា​សះស្បើយ​នៃ​ពិការភាព​ក្នុង​ជាលិកា​របស់​ទារក។ អាហារ​សម្បូរ​វីតាមីន C មាន​ដូចជា ទឹកក្រូច ស្វាយ ល្ហុង ស្ត្រប៊េរី Brocoli និង​ទឹក​ផ្លែឈើ​ជាដើម។

រូបតំណាង

៤.ជាតិ​ដែក

រាងកាយ​របស់​ម្ដាយ​ពេល​មាន​ផ្ទៃពោះ គឺជា​វេលា​ដែល​ត្រូវការ​ជាតិ​ដែក​ច្រើន​បំផុត។ ជាតិ​ដែក​ជួយ​បង្កើត​ឈាម ដើម្បី​ចិញ្ចឹម​ទារក​ដែល​កំពុង​លូតលាស់។ ម្ដាយ​មាន​ផ្ទៃពោះ​គួរតែ​បន្ថែម​ជាតិ​ដែក​ទៅ​ក្នុង​រាងកាយ​ដោយ​ការ​បរិភោគ​អាហារ​ដូចជា​សាច់​គោ មាន់ ទា សណ្ដែកសៀង spinach ដំឡូង។

៥.អាស៊ីតហ្វូលិក

កុំ​ភ្លេច​ថ្នាំ​គ្រាប់​អាស៊ីតហ្វូលិក ព្រោះ​សារធាតុ​នេះ​​ចាំបាច់​ខ្លាំង​ណាស់​នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​សរសៃប្រសាទ និង​ឆ្អឹង​ខ្នង​ទារក។ ក្រៅ​ពី​ញ៉ាំ​ថ្នាំ​មាន​អាស៊ីតហ្វូលិក អ្នក​ម្ដាយ​អាច​រក​បាន​នៅ​ក្នុង​ស្រូវ​សាឡី គ្រាប់ធញ្ញជាតិ បន្លែ​បៃតង សណ្ដែក ចេក ទឹកដោះគោ និង Brocoli៕

ចុចអាន៖ជំងឺ​ ៦យ៉ាង​ដែល​ស្រ្តី​មាន​ផ្ទៃ​ពោះ​គួរ​ប្រយ័ត្ន​ឱ្យមែនទែន

ប្រភព៖ kenhphunu ប្រែសម្រួល៖ ​ទ្រី រ៉ាវី

អត្ថបទពេញនិយម