មិនចង់ចេញក្រៅថ្ងៃឆ្លងឆ្នាំអាចធ្វើរឿង ៤យ៉ាងនេះនៅផ្ទះបានយ៉ាងសប្បាយ

  • 2019-12-31 01:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្ងៃ​ស្អែក​ជា​ថ្ងៃ​ឆ្លង​ឆ្នាំ​ហើយ តើអ្នក​មាន​គម្រោង​ទៅ​ណា​ដែរ? បើ​អ្នក​មិនចង់​ចេញ​ក្រៅផ្ទះ​នៅថ្ងៃឆ្លងឆ្នាំនោះ អ្នក​អាច​ធ្វើរៀង​ ៤យ៉ាង​នេះ​បាន​យ៉ាង​សប្បាយនៅផ្ទះ។ ជឿ​ជាក់​ថា​ប្រាកដ​ជា​មាន​អ្នក​មួយ​ចំនួន​មិន​ចង់​ចេញ​ក្រៅ​ផ្ទះទេ ហើយ​មួយ​ចំនួន​ទៀត​ប្រា​ក​ដ​ជា​ចេញ​ក្រៅផ្ទះ​ដើម្បី​អប​អរសាទរ​ថ្ងៃឆ្លងឆ្នាំ។ ខាង​ក្រោម​នេះ ជារឿង​ ៤យ៉ាង​ដែល​អ្នក​អាចធ្វើ​នៅផ្ទះ​បាន​យ៉ាង​សប្បាយ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​រួម​មាន៖

រូបតំណាង

**១​. ធ្វើម្ហូប​ញុំា​ឆ្ងាញ់ៗ**

ប្រសិនបើមួយថ្ងៃៗ​រវល់ដូច​ឃ្មុំរក​ពេល​សម្រាក​គ្មាន អ្នក​គួរតែ​​​ចំណាយ​ពេល​សម្រាប់​ខ្លួន​ឯង​ដោយ​ចម្អិន​ម្ហូប​ឆ្ងាញ់​ដែល​ខ្លួន​ចូល​ចិត្ត។ ក្រៅ​ពីនេះ អ្នកក៏​អាច​ជួប​ជុំជាមួយ​ក្រុម​គ្រួ​សារ​ពិសេស​លោក​ឪពុក​អ្នក​ម្តាយ និង​​បង​ប្អូន​សាច់​ញាតិ​ដើម្បី​អប​អរសាទរ​ថ្ងៃ​ឆ្លង​ឆ្នាំ​ទាំង​អស់គ្នា។

រូបតំណាង

២​. ច្រៀង រាំ និង​មើលរឿង​ភាគ

ក្រោយពីអ្នក​សម្រាក​ពីការ​សិក្សា​និងធ្វើការ​ពេញមួយ​ថ្ងៃ អ្នក​អាច​ចំណាយ​ពេលប​ង្កើត​ការ​លំ​ហែ​កាយ​និង​អារម្មណ៍​ដ៏ខ្លួន​ឯង​តាមរយៈ​ការច្រៀងចម្រៀង រាំ និង​មើលរឿង​ភាគ​កំ​ប្លែង​សើច​សប្បាយ​យ៉ាង​សប្បាយ។

៣​. សម្អាតផ្ទះ

រូបតំណាង

មុនថ្ងៃ​ឆ្លងឆ្នាំ​ចូល​មក​ដល់ កុំ​ភ្លេច​សម្អាត​ផ្ទះ​របស់​អ្នកឲ្យបាន​រៀប​រយណា៎ ពិសេស​បន្ទប់​គេង​ផ្ទាល់។ ផ្ទះរបស់​អ្នកត្រូវ​ការភាព​ស្អាត មាន​សណ្តាប់​ធ្នាប់ និង​របៀប​រៀប​រយ ហេតុ​ដូច​នេះ​អ្នក​គប្បី​បោស​ជូតផ្ទះនិង​ទុកដាក់​របស់របរ​ឲ្យត្រឹមត្រូវ​និង​មាន​សោ​ភ័ណ​ភាព​ល្អ​។

៤​ .គេងឲ្យ​បាន​ស្កប់​ស្កល់

រូបតំណាង

នៅ​ថ្ងៃឆ្លង​ឆ្នាំ បើ​អ្នក​មិន​ចង់​នៅ​ចំ​ណាយ​ពេល​អស់​ងងុយ​នោះ​ទេ ការ​គេងជា​រឿង​ដ៏ល្អ​បំផុត​សម្រាប់​អ្នក។ អ្នក​អាចនឹង​អស់​កម្លាំង​ពី​ការ​សិក្សា​ឬធ្វើការ​ពេញ​មួយថ្ងៃ ដូច​នេះ​បើ​អ្នក​ចង់​គេងលក់​ឲ្យបាន​ស្កប់​ស្កល់​នោះ​គឺ​មិន​ចាំ​បាច់​នៅដល់​ពេល​យប់​ជ្រៅ​ក៏​បាន ចូល​គេង​ក្បាល​ព្រលប់​គឺល្អ​ហើយ៕ ​

រូបភាព៖ Pinterest

ចុចអានបន្ត៖

សម្រាប់អ្នក single អាចធ្វើរឿង ៥ យ៉ាងនេះបាននៅថ្ងៃឆ្លងឆ្នាំខាងមុខនេះ

អត្ថបទ៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម