សញ្ញា​​ច្បាស់​ៗ​ដែល​បង្ហាញ​ថា​អ្នក​មាន​​​ជំងឺ​ខ្លាច​ស្នេហា Philophobia

  • 2019-12-27 04:00:00
  • ចំនួនមតិ 245 | ចំនួនចែករំលែក 520

Philophobia ឬ​ជំងឺ​ខ្លាច​ស្នេហា គឺ​ជា​ជំងឺ​​ផ្លូវ​ចិត្ត​មួយ​ប្រភេទ​ ដែល​​ជា​ភាសា​ក្រិក​ពីរ​ពាក្យ​បញ្ចូល​គ្នា​គឺ Philo ប្រែ​ថា​​ការ​ស្រលាញ់ ជាមួយ​ពាក្យ​ Phobia ដែល​ប្រែ​ថា ការ​ខ្លាច។ ស្រី​ៗ​ដែល​មាន​អារម្មណ៍​មិន​ស្រួល ពេល​មាន​ប្រុស​ៗ​មក​ញ៉ែ ឬ​មិន​ហ៊ាន​និយាយ​ជាមួយ​មនុស្ស​ប្រុស​ដែល​ខ្លួន​ស្រលាញ់ គឺ​អាច​កំពុង​​មាន​ជំងឺ​មួយ​នេះ​។ ​ខាង​ក្រោម​នេះ​គឺ​ជា​សញ្ញា​ផ្សេង​ៗ​ទៀត​ដែល​អាច​បង្ហាញ​ថា អ្នក​​កំពុង​មាន​ជំងឺ​ខ្លាច​ស្នេហា៖

រូបតំណាង

៥. ចាប់​ផ្ដើម​គេច​ពី​មនុស្ស​ភេទ​ផ្ទុយ

ប្រសិន​បើ​ Facebook, IG ឬ Line របស់​អ្នក​មិន​មាន​មិត្តភ័ក្ដិ​ប្រុស​សោះ ឬ​នៅ​ពេល​មាន​ប្រុស​ៗ​មក​ Request Friend ឬ Follow អ្នក​ក៏​បដិសេធ​គេ​ភ្លាម​ៗ ឬ​សូម្បី​តែ​​ចូលរួម​កម្មវិធី​អ្វី​មួយ​ដែល​មាន​មនុស្ស​ប្រុស​ចូល​រួម ក៏​អ្នក​មិន​ចូល​រួម​ដែរ​ នោះ​មាន​ន័យ​ថា​អ្នក​កំពុង​គេច​ពី​មនុស្ស​ប្រុស​ហើយ។

រូបតំណាង

៤. ចំណាយ​ពេល​វេលា​ភាគ​ច្រើន​នៅ​ម្នាក់​ឯង ហើយ​មាន​អារម្មណ៍​ឯកោ

នៅ​ពេល​មិត្តភ័ក្ដិ​បបួល​ទៅ​ណា​ អ្នក​តែង​បដិសេធ​មិន​ទៅ​ជាមួយ​គេ​ឡើយ ហើយ​ក៏​ប្រាប់​ថា​ចូលចិត្ត​នៅ​ម្នាក់​ឯង ប៉ុន្តែ​ដល់​នៅ​ម្នាក់​ឯង​បាន​មួយ​ភ្លែត​ក៏​មាន​អារម្មណ៍​ថា​​ឯកោ ហេលហាល​ខ្លាំង​មែនទែន។ អាការ​នេះ ក៏​អាច​បង្ហាញ​ថា​អ្នក​មាន​​ជំងឺ Philophobia ដែរ។

រូបតំណាង

៣. មិន​ជឿជាក់​លើ​មនុស្ស​ប្រុស​ដែល​ចូល​មក

អ្នក​អាច​នឹង​ចាប់​ផ្ដើម​បើក​ចិត្ត​សេពគប់​បុរស​ណា​ម្នាក់ ប៉ុន្តែ​​នៅ​ពេល​មាន​បញ្ហា ចង់​ប្រឹក្សា​អ្វី​មួយ អ្នក​​បែរ​ទៅ​សាកសួរ ឬ​និយាយ​ជាមួយ​មិត្តភ័ក្ដិ​ស្រី​ៗ​ច្រើន​ជាង។ ​បើ​ទោះ​បី​​បុរស​​ម្នាក់​នោះ​ល្អ ឬ​ព្រម​ជួយ​អ្នក​គ្រប់​ពេល​គ្រប់​វេលា​ក្ដី ប៉ុន្តែ​ក៏​មិន​អាច​ធ្វើ​ឲ្យ​អ្នក​​ជឿជាក់​លើ​គេ និង​និយាយ​រឿង​ពិបាក​ចិត្ត​ជាមួយ​គេ​បាន​ឡើយ។  

រូបតំណាង

២. មិន​​ទៅ​កន្លែង​ដែល​​សំបូរ​គូ​ស្នេហ៍

នៅ​ក្នុង​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់ សម្រាប់​មនុស្ស​ស្រី​ធម្មតា​ដែល​មិន​មាន​ជំងឺ​នេះ ពួក​គេ​គ្រាន់​តែ​មាន​អារម្មណ៍​ធុញ​តិច​តួច នៅ​ពេល​ឃើញ​គូ​ស្នេហ៍​ដទៃ​គេ​ស្រលាញ់​គ្នា ឬ​អាច​ច្រណែន​តិច​តួច។ ប៉ុន្តែ​សម្រាប់​មនុស្ស​ស្រី​ដែល​មាន​ជំងឺ​ខ្លាច​ស្នេហា​វិញ នឹង​មាន​អារម្មណ៍​ថា​ចង់​លាក់​ខ្លួន​ មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត មិន​ចង់​ចេញ​ទៅ​ណា ហើយ​មិន​ចង់​បើក​មើល​បណ្ដាញ​សង្គម​អ្វី​ទាំង​អស់​ ព្រោះ​មិន​ចង់​ឃើញ​គូ​ស្នេហ៍​ដទៃ។

រូបតំណាង

១. អារម្មណ៍​ដិត​ជាប់​តែ​ស្នេហា​ដែល​បរាជ័យ

មនុស្ស​ស្រី​មួយ​ចំនួន​អាច​នឹង​ធ្លាប់​មាន​ស្នេហា​បរាជ័យ រហូត​​ខ្លាច​លែង​ចង់​មាន​ទៀត មាន​អារម្មណ៍​ហត់​នឿយ​ដែល​ត្រូវ​លះបង់ មើល​ថែ អ្នក​ថ្មី ឬ​​អ្នក​ខ្លះ​មាន​ឪពុក​ម្ដាយ​លែងលះ ក៏​ខ្លាច​មិន​ចង់​មាន​ស្នេហា​ដែរ។ អារម្មណ៍​ឆ្លង​កាត់​បរាជ័យ​ស្នេហា​ទាំង​នេះ បើ​សិន​ជា​មនុស្ស​ស្រី​ធម្មតា​ គេ​នឹង​មាន​អារម្មណ៍​ថា​ខ្លួន​អាច​ចាប់​ផ្ដើម​ថ្មី​បាន គ្រាន់​តែ​ត្រូវ​រង់​ចាំ​ពេល​វេលា។ ប៉ុន្តែ​សម្រាប់​មនុស្ស​ស្រី​ដែល​មាន​ជំងឺ​ខ្លាច​ស្នេហា នឹង​មាន​អារម្មណ៍​ថា​គ្មាន​ផ្លូវ​ចាប់​ផ្ដើម​ជា​ថ្មី​បាន​ឡើយ ហើយ​ក៏​គ្មាន​​សង្ឃឹម​ថា​​ជួប​មនុស្ស​ល្អ​ឡើយ​ក្នុង​ជីវិត​នេះ។

រូបតំណាង

អ្នក​មាន​សញ្ញា​ទាំង​អស់​នេះ គួរ​បើក​ចិត្ត​​​កែ​ប្រែ​ទម្លាប់​ខ្លួន​ឯង ឬ​គួរ​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​ ឬ​គ្រូ​ពេទ្យ​ផ្នែក​ចិត្ត​សាស្ត្រ បើ​សិន​ជា​នៅ​តែ​គ្មាន​ការ​ជឿជាក់​លើ​ខ្លួន​ឯង ៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន