ចង់ស្គមនិងរាងស្អាត ស្រីៗគួរប្ដូរទម្លាប់ទាំង ៦ នេះ
- 2019-12-23 08:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ស្គមនិងរាងស្អាត ស្រីៗគួរប្ដូរទម្លាប់ទាំង ៦ នេះ
គ្មានអ្វីធ្វើឲ្យស្រីៗពិបាកចិត្តជាងពេលឡើងទម្ងន់នោះទេព្រោះវាធ្វើឲ្យរាងមិនស្អាត ស្លៀកអ្វីក៏មិនសម។ ដោយសារតែបែបនេះ អ្នកតែងចង់ចម្រកទម្ងន់ និងរក្សារាងមែនទេ? អ្វីដែលអ្នកត្រូវធ្វើនោះគឺផ្លាស់ប្ដូរទម្លាប់ក្នុងការរស់នៅប្រចាំថ្ងៃទាំងនេះ៖
១. ភេសជ្ជៈ៖ ជំនួសឲ្យការញ៉ាំភេសជ្ជៈដែលមានជាតិស្ករច្រើន អ្នកមិនគួរងាកមកញ៉ាំទឹកផ្លែឈើស្រស់វិញ។
២. កំណត់ការញ៉ាំអាហារ៖ មិនត្រូវញ៉ាំរហូតដល់ឆ្អែតជ្រុលនោះទេ។ គួរកំណត់ញ៉ាំត្រឹម ៨០ % បានហើយ។
៣. ញ៉ាំអាហារពេលព្រឹក៖ គឺញ៉ាំឲ្យបានទៀងទាត់ និងរាល់ថ្ងៃទើបល្អសម្រាប់សុខភាព និងការរក្សាទម្ងន់របស់អ្នក។
៤. កំណត់អាហារដែលត្រូវញ៉ាំ៖ បើចង់ញ៉ាំច្រើន អ្នកអាចញ៉ាំនៅពេលព្រឹក និងថ្ងៃត្រង់ តែត្រូវជៀសវាងញ៉ាំច្រើននៅពេលល្ងាចព្រោះវាធ្វើឲ្យឡើងទម្ងន់លឿន។
៥.ដើរឲ្យបាន ៣០ នាទីក្នុងមួយថ្ងៃ៖ ការដើរពិតជាសំខាន់ណាស់សម្រាប់រក្សារាងអ្នកឲ្យនៅស្អាត។ ស្រីៗគួរបង្កើតទម្លាប់ដើរឲ្យបានជាប្រចាំ។
៦. គួរជៀសវាងការញ៉ាំអាហារកញ្ចប់ច្រើន៖ អាហារទាំងនេះញ៉ាំហើយធ្វើឲ្យយើងឆាប់ឃ្លានឡើងវិញ បន្ទាប់មកយើងនឹងញ៉ាំបន្ថែមទៀតដែលធ្វើឲ្យឡើងគីឡូលឿនបំផុត៕
ចុចអាន៖ ខោអាវប្រភេទណាខ្លះ ដែលស្រីៗគួរស្លៀកក្នុងអំឡុងពេលមករដូវ?
ចុចអាន៖ ហេតុផលដែលអ្នកតែងតែអស់កម្លាំង ទោះបីជាគេងគ្រប់គ្រាន់ក៏ដោយ