Jennie ក្រុម BlackPink ជាប់​ឈ្មោះ​ជា​តារា​ស្រី​ដែល​ស៊ី​កាមេរ៉ា​បំផុត​ប្រចាំ​ឆ្នាំ

  • 2019-12-23 07:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​ចម្រៀង​ស្រី​កូរ៉េ Jennie ទើ​បតែ​ត្រូវ​បាន​បណ្ដាញ​ព័ត៌មាន​កូរ៉េ​បោះ​ឆ្នោត​ជា សិល្បការិនី​ដែល​មាន​ទម្រង់​មុខ​កាមេរ៉ា​ដាច់​គេ​សម្រាប់​ឆ្នាំ​២០១៩។

មុន​នេះ​បន្តិច សមាជិក​កំពូល​ក្រុម​ចម្រៀង​កូរ៉េ BlackPink នាង​ Jennie បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី Photopgrapher’s Night Year End Party ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ដោយ​សមាគម​អ្នក​ថត​រូប​កូរ៉េ។ នៅ​ក្នុង​កម្មវិធី​ដដែល​នេះ​ដែរ ស្រី​ស្អាត​កើត​ឆ្នាំ​១៩៩៦ ត្រូវ​បាន​គេ​ប្រគល់​ពាន​ជា​សិល្បករិនី​ដែល​មាន​ទម្រង់មុខ​ស៊ី​កាមេរ៉ា​ដាច់​គេ​សម្រាប់​ឆ្នាំ​២០១៩។

ម្ចាស់​បទ Solo បច្ចុប្បន្ន​គឺ​ជា​អ្នក​តំណាង​របស់​ម៉ាក​ផលិតផល​ល្បី​ឈ្មោះ​ជាច្រើន​នៅ​ជុំ​វិញ​ពិភពលោក។ ជាង​ថត​រូប​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ទម្រង់​មុខ​របស់ Jennie គឺ​អាច​ថត​បាន​ស្ទើរ​តែ​គ្រប់ concept ទាំង​អស់​ ទើប​ធ្វើ​ឲ្យ​ពួក​គេ​សម្រេច​ចិត្ត​ជ្រើសបោះ​ឆ្នោត​ឲ្យ​នាង។

មិន​ត្រឹម​តែ​ជា​អ្នក​តំណាង​របស់​ផលិតផល​ជា​ច្រើន​នោះ​ទេ តារា​អាយុ​២៣​ឆ្នាំ​រូប​នេះ ក៏​ជា​ជំរើស​ទី​១​នៃ​ទស្សនាវដ្ដី​មិន​តិច​ឡើយ ដោយ​នាង​សុទ្ធ​ត្រូវ​បាន​ថត​ជា​តារា​គ្រប​​មុខ​ទាំង​អស់។ ថ្មី​នេះ​បំផុត នាង​គឺ​ជា​តារា​គ្រប​មុខ​នៃ​ទស្សនាវដ្ដី​ល្បី​ឈ្មោះ ELLE លេ​ខ​ចេញ​ផ្សាយ​ខែ​តុលា៕

ចុចអានបន្ត៖ សម្រស់មុននិងក្រោយចូលសិល្បៈរបស់រាជិនីសម្រស់ និងប្រុសស្អាតចិនបង្កចម្រូងចម្រាស់

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម