ឆ្នាំចំនួន៣ ត្រូវប្រុងប្រយ័ត្នឲ្យខ្លាំងមែនទែន ពេលឈានចូល២០២០

  • 2019-12-20 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​ក្នុង​ឆ្នាំ ​២០២០ ​ដែល​នៅ​​សល់​​មិន​យូរ​ប៉ុន្មាន ​តាម​ក្បួន​ទស្សន៍ទាយ​មាន​ឆ្នាំ​ខ្លះ​ជួប​លាភ​សំណាង​ក្នុង​ជីវិត​ការងារ​របស់​ពួក​គេ។ ​តែ​ក៏​មាន​ឆ្នាំ​ខ្លះ ​ត្រូវ​ប្រុង​ប្រយ័ត្ន ដើម្បី​ចៀស​វាង​បញ្ហា​ផ្សេង​ៗ​ផង​ដែរ។ ​ខាង​ក្រោម​នេះ ​មាន​ឆ្នាំ​ដូច​ជា​៖​​

រូបតំណាង

**១. ​ឆ្នាំ​មមី**

​​យោង​តាម​ក្បួន​ហោរាសាស្ត្រ​ឆ្នាំ​២០២០ ​ការ​ងារ​និង​របរ​រកស៊ី​​របស់​បុគ្គល​កើត​ឆ្នាំ​សេះ​មាន​ការ​​លំបាក ជួប​ប្រទះ​ការ​ភាព​រញ៉េរញ៉ៃ​ច្រើន ​ហើយ​​ប្រាក់​ចំណូល​វិញ​​ក៏​មិន​សម​ប្រកប​ប៉ុន្មាន​ដែរ។ អ្នក​​​អាច​ប្រឈម​នឹង​រឿង​ឈ្លោះ​ទាស់​ទែង​ ដែល​​បន្ថែម​សម្ពាធ​ផ្លូវ​ចិត្ត​ឲ្យ​កាន់​តែ​ពិបាក។ ​ក្នុង​មុខ​ជំនួញ​វិញ ​​ងាយ​ប្រឈម​ក្ស័យ​ធន បង្ក​ការ​ស្មុគ​ស្មាញ​កាន់​តែ​ខ្លាំង។ ​ការ​ជួប​ឧបសគ្គ​ច្រើន ​ធ្វើ​ឲ្យ​​​អ្នក​​​ដែល​កើត​ឆ្នាំ​​មមី​បាត់​បង់​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង និង​​ប្រឈម​នឹង​ជំ​ងឺ​ស្រ្តេស។ ​គុណ​វិបត្តិ​ទាំង​នេះ​នឹង​ដាក់​សម្ពាធ​​​ដល់​ឆ្នាំ​មមី​ ឲ្យ​ជួប​ភាព​មិន​សប្បាយ​ចិត្ត​ច្រើន។​

រូបតំណាង

​ទោះ​ជា​យ៉ាង​ណា​ក្តី ​​អ្នក​ត្រូវ​តែ​មាន​ការ​តាំង​ចិត្ត​មុះ​មុត​ប្រឹង​ប្រែង​ធ្វើការ​។ ​ការ​អត់​ធ្មត់ ​ចិត្ត​ធ្ងន់ ​មិន​តប​ត ​អាច​កាត់​បន្ថយ​ភាព​មួ​ម៉ៅ​ក្នុង​ឆ្នាំ​២០២០ ​បាន។ ​​​អ្នក​ត្រូវ​ចាំ​ថា ​​ចាត់​ទុក​ឆ្នាំ​២០២០ ​ជា​​​​ពេល​វេលា​​​​ត្រៀម​​​រៀប​ចំ​សម្រាប់​​ភាព​ជោគ​ជ័យ​នៅ​ឆ្នាំ​បន្ទាប់ ​ដូច្នេះ​ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់​ដូច​ទឹក។

រូបតំណាង

២. ​ឆ្នាំ​ម្សាញ់

ចូល​ដល់​ឆ្នាំ ២០២០ ​មនុស្ស​កើត​ឆ្នាំ​ម្សាញ់​នឹង​ជួប​ផ្កាយ​​គ្រោះ​ដែល​ធ្វើ​ឲ្យ​ជីវិត​ និង​​ការងារ​មិន​សូវ​សម​ដូច​ចិត្ត។ គម្រោង​ផ្សេង​ៗ​ហាក់​មិន​ដំណើរ​ការ​រលូន ដោយ​ហេតុផល​មិន​សម​ទំនង​ដែល​ធ្វើ​ឲ្យ​នៅ​ទ្រឹង។ ​រី​ឯ​អ្នក​រកស៊ី​ជួញ​ដូរ​វិញ ​ត្រូវ​ប្រយ័ត្ន​​អតិថិជន​ភូត​​ភរ​បោក​កុហក ហើយ​ចំពោះ​​​អ្នក​ធ្វើ​ការ​វិញ​អាច​ប្រឈម​នឹង​ភាព​ស្រ្តេស ​ហត់​នឿយ​នឹង​សម្ពាធ​ការងារ។ ឱកាស​ផ្សេង​ៗ​ក៏​ហាក់​មិន​សូវ​ទទួល​បាន​ច្រើន​ដែរ ​​គឺ​មាន​ដែន​កំណត់។​

រូបតំណាង

​យ៉ាង​ណា​ក្តី ​​អ្នក​កើត​ឆ្នាំ​ពស់ ​​ច្រើន​ជា​មនុស្ស​ឆ្លាត​និង​មាន​សមត្ថភាព​ ​ម្ល៉ោះ​ហើយ​​អាច​ពន្លាត​ទេព​កោសល្យ​របស់​ពួក​​​​​​គេ​ដោះ​ស្រាយ​បញ្ហា​បាន​។ ​បើ​ទោះ​លាភ​សំណាង​ប្រចាំ​ឆ្នាំ​ខាង​មុខ​ហាក់​មិន​សូវ​ល្អ ​តែ​​មិន​អាច​រាំង​ស្ទះ​ដំណើរ​នៃ​ទេព​កោសល្យ​របស់​គេ​នោះ​ទេ។ ​អ្នក​នៅ​តែ​អាច​រក​ប្រាក់​ចំណូល​បាន​ ​ដើម្បី​ផ្គត់​ផ្គង់​ក្នុង​ជីវិត​​រស់​នៅ​។ ​

​ដើម្បី​កាត់​បន្ថយ​គ្រោះ ​មនុស្ស​ឆ្នាំ​ម្សាញ់​ដាច់​ខាត​កុំ​ក្រៀម​ក្រំ​ទុក្ខ​សោក​​​យូរ ​​អនុញ្ញាត​ឲ្យ​ខ្លួន​ឯង​សម្រាក​លំហែ​ឲ្យ​បាន​ច្រើន ។ ​មិន​ត្រូវ​ខ្ជិល​ច្រអូស ​តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​លើ​ការ​បណ្ដាក់​ទុន​រក​ស៊ី ​ប្រយ័ត្ន​ចាញ់​បោក​មិត្ត​ភក្កិ។ ​ត្រូវ​ចាត់​ទុក​​ឆ្នាំ​២០២០ ​ជា​ឆ្នាំ​ដែល​មិន​គួរ​ប្រថុយប្រថាន។

រូបតំណាង

៣. ​ឆ្នាំ​មមែ

​​ក្នុង​ឆ្នាំ​ខាង​មុខ ​អ្នក​កើត​ឆ្នាំ​ពពែ​នឹង​ប្រឈម​អស្ថិរភាព​ការងារ មាន​ការ​​បង្កាច់​បង្ខូច​ពី​មនុស្ស​មួយ​ក្រុម​តូច បណ្ដាល​ឲ្យ​មួម៉ៅ ចិត្ត​ក្ដៅ​ដូច​​​ភ្លើង។ ​​

រូបតំណាង

​ថ្វី​ដ្បិត​មិន​សូវ​ជួប​ភាព​រុង​រឿង​ច្រើន​​ក្នុង​ឆ្នាំ ២០២០ ​តែ​បើ​យោង​តាម​​ក្បួន​ទស្សន៍​ទាយ មនុស្ស​កើត​ឆ្នាំ​មមែ​គឺ​ជា​មនុស្ស​ក្លាហាន ​សុទិដ្ឋិនិយម និង​ចិត្ត​ល្អ​។ ​​អ្នក​តែង​វាយ​តម្លៃ​អ្វី​មួយ​ដោយ​ស្មារតី​ម៉ត់​ចត់ ​ដូច្នេះ​ទោះ​ជា​ជួប​រឿង​អត់​សប្បាយ​ចិត្ត​ក្តី ​ក៏​អ្នក​នូវ​តែ​ដោះស្រាយ​បញ្ហា​បាន​លឿន​រហ័ស។

ដូច្នេះ​ការ​លំបាក​ក្នុង​ឆ្នាំ​២០២០ ​សម្រាប់​អ្នក ​គ្រាន់​តែ​ចាត់​ទុក​ថា​​វា​ជា​ការ​តស៊ូ​នឹង​ភាព​ស្មុគ​ស្មាញ​​ទៅ​គឺ​បាន​ហើយ។ ​ជឿ​ជាក់​លើ​ខ្លួន​ឯង​ថា​អាច​ស្វែង​រក​ដំណោះ​ស្រាយ ដើម្បី​​បន្ត​អភិវឌ្ឍ​ការងារ​របស់​អ្នក​ទៅ​មុខ​។ ​​​​​ជា​ដំបូន្មាន​សម្រាប់​អ្នក​​កើត​ឆ្នាំ​មមែ ​ត្រូវ​ប្រុង​ប្រយ័ត្ន​ពេល​និយាយ​ស្តី​ម្ដង​ៗ ​គិត​មុន​នឹង​ធ្វើ​អ្វី​មួយ ​​មិន​ត្រូវ​ឲ្យ​លុយ​ទៅ​គេ​ខ្ចី ​​​នោះ​ ទេ៕​​​​

រូបតំណាង

អានបន្ត៖​​ រងសម្ពាធការងារខ្លាំង គន្លឹះ៣យ៉ាងនេះ កាត់បន្ថយយ៉ាងមានប្រសិទ្ធភាព

​​​​​​​​​​

ប្រភព៖ soha ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម