រាជិនី​សម្រស់ Yoona និង Suzy ប៉ះ​គ្នា​ក្នុង​ថ្ងៃ​មួយ ទោះ​ឡើង​គីឡូ​នៅ​តែ​ស្អាត​ឥត​ទាស់

  • 2019-12-18 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ចូល​រួម​ក្នុង​កម្មវិធី​២​ផ្សេង​គ្នា​ក៏​ដោយ តែ​សម្រស់​របស់​កំពូល​តារា​ចម្រៀង និង​សម្ដែង​ស្រី​កូរ៉េ Yoona និង Suzy នៅ​តែ​ត្រូវ​បាន​គេ​យក​មក​ប្រៀបធៀប ដោយ​សារ​កម្មវិធី​កើត​ឡើង​ក្នុង​ថ្ងៃ​តែ​មួយ។

កាល​ពី​យប់​ថ្ងៃទី​១៧ ខែ​ធ្នូ​មុន​នេះ កម្មវិធី​សិល្បៈ​ធំ​២​បាន​ទទួល​ចំណាប់​អារម្មណ៍​ជា​ខ្លាំង នៅ​ពេល​កម្មវិធី​ទាំង​នេះ​មាន​វត្តមាន​ចូល​រួម​ពី​សំណាក់​កំពូលតារាពហុជំនាញ​២​រូប​គឺ Yoona និង Suzy។​ តាម​នោះ​ដែរ ក្នុង​កម្មវិធី​ចាក់​បញ្ចាំងភាពយន្ត​រឿង Baekdusan អតីត​សមាជិក​ក្រុម​ចម្រៀង Suzy បាន​បង្ហាញ​ខ្លួន​យ៉ាង​ស្រស់​បំព្រង​ទោះ​បី​ជា​ស្រី​ស្អាត​វ័យ​២៤​ឆ្នាំ​ស្លៀក​ពាក់​សាមញ្ញ​ក៏​ដោយ។ ព្រម​ជាមួយ​គ្នា​នេះ​ដែរ មតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា ទោះ​បី​ជា​មើល​ទៅ​ឡើង​គីឡូ​ជាង​មុន​មែន​ពិត តែ​តួ​រឿង Dream High នៅ​តែ​មាន​សម្រស់​ទាក់ទាញ​ដូច​ធម្មតា។

នៅ​យប់​ថ្ងៃ​ដដែល​នេះ​ដែរ កំពូល​តារា​ចម្រៀង និង​សម្ដែង​ស្រី Yoona បាន​ចូល​រួម​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់ភាពយន្ត Women Film Festival។ ដូច​គ្នា​នឹង​ស្រី​ស្អាត​ខាង​លើ​ដែរ សមាជិក​ក្រុម SNSD ស្លៀក​ពាក់​សាមញ្ញ តែ​នៅ​តែ​ធ្វើ​ឲ្យ​គេ​សម្លឹង​ឡើង​ភ្លឹក​ជាមួយ​សម្រស់​របស់​ខ្លួន។ ទោះ​បី​ជា​ចូល​រួម​កម្មវធី​ផ្សេង​គ្នា​ក៏ដោយ តែ​អ្នក​សិល្បការិនី​២​រូប​នេះ​នៅ​តែ​បាន​គេ​ប្រដូច​ថា ជារាជិនី​សម្រស់​ពិបាក​រក​ចាញ់​ឈ្នះ​ដដែល៕

អានបន្ត៖ ​ ចៀសបានចៀសទៅ! កុំហូបម្ហបទាំងនេះជាអាហារពេលព្រឹក បើមិនចង់ចូលពេទ្យទាំងក្មេង

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម