អារម្មណ៍​នៅ​ពេល​ដែល​គេ​លែង​ស្រលាញ់​យើង​ទៀត

  • 2019-12-13 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ដែល​គេ​លែង​ស្រលាញ់​យើង​ទៀត វា​មិន​ពិបាក​ដើម្បី​ដឹង​នោះ​ឡើយ។

នៅ​ពេល​គេ​លែង​ស្រលាញ់​អ្នក គេ​ស្រាប់​តែ​ក្លាយ​ជា​មនុស្ស​ដែល​រវល់​បំផុត​នៅ​លើ​ពិភពលោក។ សារ​ស្នេហា​ដ៏​វែង​អន្លាយ ប្រែ​ក្លាយ​ទៅ​ជា​ខ្លី​កំបុត។ ការ​និយាយ​ទូរសព្ទ​រាប់​ម៉ោង​ជាមួយ​គ្នា​ក៏​ប្រែ​ទៅ​ខ្សត់​ទៅៗ។ បើ​យើង​ផ្ញើសារ​ ឬ​ទូរសព្ទ​ទៅ​មុន ក៏​គេ​ធ្វើ​ហីៗ។ ការ​ជួប​គ្នា​កាន់​តែ​ពិបាក​ឡើង​ៗ រហូត​ដល់​អង្គុយ​ក្បែរ​គ្នា​ក៏​លែង​មាន​អារម្មណ៍​កក់​ក្ដៅ​ទៀត​ដែរ។

រូបតំណាង

ពេល​គេ​លែង​ស្រលាញ់​អ្នក​ទៀត គេ​ក្លាយ​ជា​មនុស្ស​មាន​ការ​ចង​ចាំ​អន់​បំផុត។ រាល់​អ្វី​ដែល​ទាក់ទង​នឹង​អ្នក​ គឺ​គេ​លែង​ចាំ​ទាំង​អស។ រាល់​អនុស្សាវរីយ៍​របស់​អ្នក​ទាំង​២​គឺ​ភ្លេ​ច​ខ្ទេច។ មិន​ប្រាកដ​ថា​ការ​ចង​ចាំ​គេ​​ចុះ​ខ្សោយ គ្រាន់​តែ​អារម្មណ៍​របស់​អ្នក​លែង​នៅ​អ្នក​ទៀត​ហើយ។

ពេល​គេ​លែង​ស្រលាញ់​អ្នក​ទៀត គេ​នឹង​បង្ហាញ​អត្តចរិត​ដែល​អ្នក​មិន​ដែល​បាន​ឃើញ​ពី​មុន​មក។ អ្នក​មិន​ជឿ​នឹង​ភ្នែក​ខ្លួន​ឯង​ថា មាន​​ថ្ងៃ​មួយ គេ​នឹង​ចុច​បិទ​មិន​ទទួល​ទូរសព្ទ​របស់​អ្នក។ គេ​អាន​សារ​របស់​អ្នក​ទាំង​អស់ តែ​មិន​ខ្ចី​ឆ្លើយ​តប។ អ្នក​សួរ​ខ្លួន​ឯង​ថា ហេតុ​អី​គេ​ដាច់​ចិត្ត​ដល់​ថ្នាក់​នេះ មិន​មែន​គេ​ធ្លាប់​ស្រលាញ់​អ្នក​ខ្លាំង​ណាស់​ទេ​ឬ?

ពេល​គេ​លែ​ង​ស្រលាញ់​អ្នក​ទៀត គេ​ហាក់​ប្រែ​ទៅ​ជាមនុស្ស​គ្មាន​បេះដូង។ រាល់​រឿង​ពិបាក​ចិត្ត​របស់​អ្នក​ទាំង​អស់​និយាយ​ចេញមក មិន​ធ្វើ​ឲ្យ​គេ​រំជួល​ចិត្ត​សូម្បីបន្តិច។ គេ​ប្រែ​ក្លាយ​ជា​មនុស្ស​ចិត្ត​ដាច់​បំផុត​នៅ​លើ​លោក  រឿង​ដែល​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើ​ឲ្យ​គេ​នោះ​គឺ កុំ​រំខាន​គេ​ទៀត។

រូបតំណាង

ពេល​គេ​លែង​ស្រលាញ់​អ្នក គេ​អនុញ្ញាត​ឲ្យ​ខ្លួន​គេ​មាន​ចំណង​មនោសញ្ចេតនា​ថ្មី​ ដែល​អ្នក​គ្មាន​សិទ្ធិ​ជ្រៀតជ្រែក​ចូល​បាន​។ ពេល​គេ​បោះ​ជើង​ចូល​ក្នុង​ជីវិត​របស់​អ្នក​ គេ​ត្រូវ​ការ​ការ​អនុញ្ញាត​ពី​អ្នក តែ​ពេល​គេ​​ដើរ​​ចេញ គេ​មិន​ត្រូវ​ការ​ការ​អនុញ្ញាត​ពី​អ្នក​ឡើយ។

ពេល​គេ​លែង​ស្រលាញ់​អ្នក​ទៀត សូម​កុំ​ទៅ​យំ​នៅ​មុខ​គេ ព្រោះ​ទង្វើ​នេះ​គ្រាន់​តែ​ធ្វើ​ឲ្យ​គេ​កាន់​តែ​ស្អប់​អ្នក​ថែម​តែ​ប៉ុណ្ណោះ ហើយ​វា​ក៏​ធ្វើ​ឲ្យ​ធ្លាក់​តម្លៃ​របស់​អ្នក​កាន់​តែ​ទាប​ផង​ដែរ។ នៅ​ពេល​នេះ ប្រើ​ទឹក​ភ្នែក​ដើម្បី​អូសទាញ​គេ​គឺ​លែង​មាន​ប្រសិទ្ធភាពហើយ។

ពេល​គេ​លែង​ស្រលាញ់​អ្នក​ហើយ មិន​បាច់​ជីក​សួរ​រក​ហេតុផល​អ្វី​ឡើយ ព្រោះ​គ្រប់​ហេតុផល​នៅ​ពេល​នេះ​គ្រាន់​តែ​ជា​លេស​តែ​ប៉ុណ្ណោះ។

ពេល​គេ​លែង​ស្រលាញ់​អ្នក​ហើយ ត្រូវ​ចេះ​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ជាង​មុន ព្រោះ​ពី​​មុន​មាន​មនុស្ស​២​នាក់​ស្រលាញ់​យើង តែ​ពេល​នេះ​នៅ​តែ​យើង​ទេ ដូច​នេះ​ត្រូវ​ចេះ​ស្រលាញ់​ខ្លួន​ឯង​ទ្វេ​ដង៕

អានបន្ត៖ ​ ៥ ឃ្លា​​ ហាម​និយាយ​ទៅ​កាន់​សង្សារ​​ពេល​ទើប​ចាប់​ផ្ដើម​ស្រលាញ់​គ្នា​ដំបូង

ប្រភព៖ Guu ប្រែសម្រួល៖ Caramel