រឿងទាំង ១០ មិនគួរធ្វើមុនពេលទៅសម្ភាសការងារ បើមិនចង់បាត់បង់ពីមុខតំណែង
- 2019-12-12 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងទាំង ១០ មិនគួរធ្វើមុនពេលទៅសម្ភាសការងារ បើមិនចង់បាត់បង់ពីមុខតំណែង
បន្ទាប់ពីអ្នកត្រូវបានគេហៅទៅសម្ភាស អ្នកត្រូវតែរៀបចំខ្លួនប្រាណទាំងក្នុងនិងក្រៅឲ្យបានល្អប្រសើរ។ ការសម្ភាសការងារមិនមែនជារឿងលេងសើចឡើយ ប្រសិនបើអ្នកមានសមត្ថភាព តែមានអាកប្បកិរិយាមិនត្រឹមត្រូវក៏គ្មាននរណាចង់បានអ្នកមកធ្វើជាបុគ្គលិករបស់អ្នកដែរ។ ដើម្បីឲ្យការសម្ភាសការងារមានដំណើរការបានរលូនអ្នកគួរចេះរៀបចំខ្លួនឯងឲ្យបានប្រសើរនិងចៀសវាងរឿងទាំង ១១ រួមមាន៖
**១. ហាមប្រើទឹកអប់មានក្លិនឆួលខ្លាំង ទោះបីអ្នកចូលចិត្តក៏ដោយ**
អ្នកវិទ្យាសាស្ត្របានអះអាងថា មានមនុស្សប្រមាណជាង ៣០% ទៅហើយមិនចូលចិត្តក្លិនទឹកអប់ឆួលខ្លាំង ពិសេសអ្នកឆាប់ខ្សោយអាចនឹងវិលមុខ ឈឺក្បាល និងចង់ក្អួតជាដើម។ ដូច្នេះអ្នកមិនគួរប្រើក្លិនខ្លាំងពេកទេ ព្រោះអ្នកមិនដឹងថាអ្នកសម្ភាសអ្នកជាអ្នកណានោះទេ។
២. មើលរឿងភាគដាច់យប់មុនថ្ងៃសម្ភាស
សព្វថ្ងៃនេះ ពិបាកស្រម៉ៃណាស់បើមនុស្សម្នាក់អាចរស់នៅឆ្ងាយពីទូរស័ព្ទឬកុំព្យូរទ័រនោះ តែអ្នកក៏ត្រូវមានដែនកំណត់របស់ខ្លួនឯងដែរ។ មុនទៅសម្ភាសការងារអ្នកគួរទម្លាក់ចោលឲ្យអស់នៅរឿងភាគតាមបណ្តាញសង្គមនានា។ បើអ្នកមើលអ្នកនឹងមានសភាពរាងកាយមិនល្អដូចជាភ្នែកខ្មៅអាចបណ្តាលឲ្យបាត់បង់ការចាប់អារម្មណ៍ពីHR ជាដើម។
៣. ព្យាយាមទាក់ទាញអ្នកសម្ភាស
នៅពេលរង់ចាំការសម្ភាស សូមអ្នកកុំសួរសំនួរទៅកាន់អ្នកដទៃពីរឿងផ្ទាល់ខ្លួនរបស់គេដូចជា នៅលីវឬមានគ្រួសារ បបួលទៅញុំាកាហ្វេអីជាដើម។ បើអ្នកធ្វើរឿងបែបនេះ គេនឹងគិតថាអ្នកមិនមែនមកសម្ភាសន៍ការងារឡើយ តែបែរមកជារឿងស្នេហាទៅវិញ។
៤. ពិភាក្សារឿងផ្ទាល់ខ្លួននិងរឿងក្នុងជីវិត
ជាមនុស្សតែងមានភាពរួសរាយ តែកុំរួសរាយច្រើនពេក។ នៅសុខៗបើអ្នកនិយាយប្រាប់គេពីរឿងផ្ទាល់ខ្លួនរបស់អ្នក ប្រាប់ពីបងប្អូនសាច់ញាតិរបស់អ្នក ឬបង្ហាញសត្វចិញ្ចឹមរបស់អ្នកនោះ តើនឹងមានរឿងអ្វីកើតឡើង? អ្នកមិនដឹងថាអ្នកសម្ភាសអ្នកគេជាមនុស្សបែបណាឡើយ។ ដូច្នេះត្រូវធ្វើចរិកឲ្យបានត្រឹមត្រូវ។
៥. មិនទទួលទានទឹកឬទឹកក្រូចមួយកែវមុនពេលសម្ភាស
មុនទៅសម្ភាសការងារ អ្នកគួរញុំាទឹកឲ្យបានមួយកែវឬក៏យកទឹកទៅតាមខ្លួនដើម្បីកុំឲ្យស្រេកទឹក។ ប្រសិនបើអ្នកកំពុងសម្ភាសហើយមានអារម្មណ៍ស្រេកទឹកអ្នកអាចបង្កការរំខានទៅដល់ការសម្ភាស។
៦. ប្រើប្រាស់ឈ្មោះក្រៅឬឈ្មោះអ៊ីម៉ែលមិនសមរម្យ
សម្រាប់ឈ្មោះអ៊ីម៉ែលអ្នកគួរតែប្រើឈ្មោះពិតរបស់អ្នក មិនថារកស៊ី ឬធ្វើការ ឬស្នើសុំអាហារូបករណ៍អ្វីនោះទេ។ ដើម្បីមានភាពងាយស្រួលសម្រាប់អ្នកនិងអ្នកជ្រើសរើសបុគ្គលិក អ្នកគួរប្រើឈ្មោះពិត។
៧. កុំមានអារម្មណ៍ភ័យ
មានបេក្ខជនមិនតិចទេ មានអាការភ័យស្លន់ស្លោរ មុនពេលម៉ោងសម្ភាសចាប់ផ្តើម។ សូមអ្នកធ្វើឲ្យអារម្មណ៍បានស្រួល ចៀសវាងការភ័យធ្វើឲ្យបែកញើសជោគអាវនិងប្រឡាក់មុខ។
៨. ហាមយកកែវកាហ្វេជ័រចូលបន្ទប់សម្ភាស
ទោះបីជាអ្នកចូលចិត្តញុំាកាហ្វកម្រិតណាក៏ដោយ ក៏អ្នកមិនត្រូវទទួលទានកាហ្វអំឡុងពេលទៅសម្ភាសការងារដែរ។ នៅពេលអ្នកមានអារម្មណ៍តានតឹង អ្នកអាចញុំាកាហ្វេដែលធ្វើឲ្យរំខានទៅដល់ការសម្ភាសន៍របស់អ្នកបាន។
៩. មិនរៀបចំរបស់របរក្នុងកាបូបស្ពាយឲ្យបានត្រឹមត្រូវ
មុនទៅសម្ភាស អ្នកគួរត្រួតពិនិត្យរបស់របប្រើប្រាស់នៅក្នងុកាបូបស្ពាយឲ្យបានត្រឹមត្រូវ ពីព្រោះថាអ្នកអាចច្រឡំយករបស់មិនចាំបាច់ដោយទៅក៏ថាបាន។
១០. មិនអាន CV ឲ្យបានច្បាស់មុនពេលផ្ញើទៅឲ្យអ្នកសម្ភាស
គ្មាននរណាម្នាក់មិនចេះខុសឡើយ តែចំពោះការផ្ញើជីវប្រវត្តិរូបដើម្បីសម្ភាសការងារអ្នកមិនត្រូវឲ្យមានកំហុសឆ្គងណាមួយឡើយ។ ប្រសិនបើអ្នកមិនបានត្រួតពិនិត្យហើយមានកំហុសនោះ គេប្រាកដជាគិតថាជាមនុស្សមិនបានពិនិត្យមើលម្តងហើយម្តងទៀត ធ្វេសប្រហែស។
ចុចអានបន្ត៖
ឆ្នាំថ្មីជិតឈានចូលមកដល់ គួរបំបាត់ចំណុចអវិជ្ជមានទាំងនេះឲ្យអស់