មនុស្ស​ប្រុស​នឹង​បាត់បង់​ការចាប់​អារម្មណ៍​ បើ​ស្រីៗ​មាន​ចំណុច​ទាំង​ ៦នេះ

  • 2019-11-28 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស​ពូកែ​សង្កេត និង​សម្គាល់​ណាស់​ហើយ​​ ហើយ​ការ​ចាប់​អារម្មណ៍​ពួក​គេ​ទៅ​លើ​មនុស្ស​ស្រី​គឺ​មិន​មែន​ដូច​អ្វី​ដែល​យើង​ឃើញ​នោះ​ទេ។ ពួក​គេ​សម្លឹង​មើល​នារី​បញ្ចេញសាច់​សខ្ចី​មែន តែ​មិន​មែន​មាន​ន័យ​ថា​គេ​ចាប់​អារម្មណ៍​លើ​ឡើយ។ ដោយ​ឡែក​បើ​ស្រីៗ​​មាន​ចំណុច​ទាំង​នេះ ដឹង​តែ​​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​បាត់បង់​ការចាប់​អារម្មណ៍​ជា​មិន​ខាន ៖

១. Make-up ខ្លាំង​ពេក

កុំ​គិត​ថា Make-up ខ្លាំង​ពេក​អាច​ទាក់​ចិត្ត​មនុស្ស​ប្រុស​នោះ គឺ​ផ្ទុយ​ស្រឡះ​តែ​តែ​ម្ដង។ មនុស្ស​ចូលចិត្ត​បែប​ធម្មជាតិ និង​សាមញ្ញៗ មិន​មែន​ Make-up ក្រាស់​ៗ​ ឈូស​នៅ​ថ្ម​មិន​ដាច់​នោះ​ទេ។ ព្យាយាម​កាត់បន្ថយ​ការ Make-up ក្រាស់ៗ មក​ជា​បែប​ស្រាលៗ ធម្មជាតិ​វិញ​ទើប​មនុស្ស​ប្រុស​ចាប់​អារម្មណ៍។

រូបតំណាង

**២. គ្មាន​អនាម័យ**

អនាម័យ​គឺ​ជា​រឿង​មួយ​សំខាន់​បំផុត ដូច​បើ​យើង​ជា​មនុស្ស​ស្រី​ឲ្យ​មិន​សូវ​មាន​អនាម័យ​នោះ​ មនុស្ស​នឹង​អស់​អារម្មណ៍​មក​លើ​យើង។ត្រូវ​ចេះ​ថែរក្សា​ខ្លួន​ឲ្យ​បាន​ស្អាត ទាំង​ដៃ​ទាំង​ជើង ក្លិន​ខ្លួន សក់ និង​សម្លៀកបំពាក់​ជា​ដើម។

៣. លេង​ចរិត​ពេក ឬ​ចរិត​ស្រី​ស្អាត

កុំ​ទម្លាប់​មាន​ចរិត​ស្រី​ស្អាត​ចូល​ខ្លួន​ពេក​ព្រោះ​វា​អាច​ឲ្យ​គេ​ដក​ខ្លួន​ចេញ ហើយ​ថែម​ទាំង​ជ្រេញ​ទៀត​ផង។ ទោះ​ស្អាត​ ឬ​មិន​ស្អាត​ក៏​ដោយ​គួរ​តែ​ប្រកាន់​ចរិត​ល្អៗ បែប​សាមញ្ញៗ មិន​ក្រអើតក្រទម ឬ​គិត​ថា​គេ​មិន​ដល់​ខ្លួន។

រូបតំណាង

៤. រញ៉េរញ៉ៃ ឬ​ចូលចិត្ត​និយាយ​ និង​សើច​ឮៗ

វា​បង្ហាញ​ពី​ឥរិយាបថ​មិន​ល្អ​ប៉ុន្មាន​ទេ ការ​ដែល​សើច ឬ​និយាយ​ឮៗ​អាច​ធ្វើ​ឲ្យ​បុរស​មាន​អារម្មណ៍​ថា​ខ្មាស​គេ​ពេល​នៅ​ជាមួយ​យើង។ ម្យ៉ាង​ទៀត​ចរិត​បែប​រញ៉េរញ៉ៃ​ដូច​ក្មេង​មិន​ទាន់​ធំ​គឺ​មនុស្ស​ប្រុស​មិន​សូវ​ចូលចិត្ត​ទេ ដូច្នេះ​បើ​អាច​គួរ​តែ​កែ​ចេញ។

៥. ពូកែ​តែ​រឿង​ដើរលេង ផឹកស៊ី

ការ​សប្បាយ​គ្មាន​អ្នក​ណា​ឃាត់​ឡើយ តែ​បើ​យើង​ពូកែ​តែ​រឿង​ហ្នឹង​ពេក​ក៏​មិន​មែន​ជា​ចំណង់ចំណូល​ចិត្ត​មនុស្ស​ប្រុស​ដែរ។ គួរ​តែ​ប្រឹងប្រែង​ឲ្យ​ខ្លួន​មាន​សមត្ថភាព​ខាង​ចំណេះ​ដឹង ពូកែ​រកស៊ី និង​មាន​មុខមាត់​ក្នុង​សង្គម​ទើប​ល្អ។ បើ​គ្រាន់​តែ​ស្គាល់​គ្នា​ភ្លាម​អួត​ពី​ក្លឹប​នេះ​ ក្លឹប​នោះ ស្រា​នេះ​ស្រា​នោះ កុំ​គិត​ថា​មនុស្ស​ប្រុស​សរសើរ​ឲ្យ​សោះ។

៦. ការ​រៀប​ចំ​ខ្លួន​មិន​ចុះ​ភ្នែក

គួរ​តែ​មើល​តាម​កាលៈទេសៈ​ថា​ខ្លួន​គួរ​ស្លៀកពាក់​យ៉ាង​ម៉េច​ទើប​សម មិន​មែន​មក​ទាំង​ខុស​គេ​ខុស​ឯង​នោះ​ទេ។ ម្យ៉ាង​ទៀត​ការ​លេង​ខ្លួន​បែប​សិចស៊ី​ ស៊ីវិល័យ​ពេក​ក៏​មិន​មែន​ជា​ប្រភេទ​ដែល​មនុស្ស​ចូលចិត្ត​ដែរ។ មួយ​វិញ​ទៀត​កា​ស្លៀកពាក់​បែប​បែក​ស្លុយ​ក៏​មិន​គួរ​ឲ្យ​មាន​ដែរ​ព្រោះ​គ្រាន់​តែ​ឃើញ​ក៏​គេ​ដឹង និង​វាយ​តម្លៃ​យើង​បែប​ណា​បាត់​ទៅ​ហើយ។

រូបតំណាង

មនុស្ស​ស្រី​នៅ​តែ​សំខាន់​លើ​ចរិត​ឫកពា និង​ការ​រៀប​ចំខ្លួន ព្រោះ​អ្វី​ដែល​យើង​បាន​បង្ហាញ​ចេញ​មក​គឺ​អាច​កំណត់​ពី​យើង​បាន​មួយ​ផ្នែក​ធំ ហើយ​នោះ​ជា​អ្វី​ដែល​មនុស្ស​ចាប់​អារម្មណ៍​ដែរ៕​

ចុចអាន៖ប្ដី​គិត​មិន​ដូច​ប្រពន្ធ​គិត! ប្រពន្ធ​ល្អ​​ដែល​ប្ដី​ស្រឡាញ់​ស្ទើរ​លេប​ត្រូវ​​ប្រកប​ដោយ​ ៨​យ៉ាង​នេះ

ប្រភព៖ womansbeautyextra ប្រែសម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម