សក់​នឹង​ដុះ​វែង​លឿន ​បើ​បាន​សាក​ល្បង​រូបមន្ត​ស្រាបៀរ​ទាំង ​៣នេះ

  • 2019-11-27 08:35:00
  • ចំនួនមតិ 19 | ចំនួនចែករំលែក 445

ស្រាបៀរ​អាច​យក​មក​ធ្វើ​ជា​រូបមន្ត​ជួយ​ឲ្យ​សក់​ដុះ​វែង​លឿន​បាន ​ដោយ​សារ​វា​មាន​ផ្ទុក​សារធាតុ​សំខាន់​ Biotin ​ជំនួយ​ដល់​ស្បែក​ក្បាល ​និង​សរសៃ​សក់។ ថ្ងៃ​នេះ​ កញ្ញា​នឹង​ណែ​នាំ​អ្នក​ទាំង​អស់​គ្នា​ពី​វិធី​នៃ​ការ​ប្រើ​ប្រាស់​ដូច​ខាង​ក្រោម៖

១. ស្រាបៀរ + ស៊ុត

យក​ស្រាបៀរ​កន្លះ​កែវ ​និង​ស៊ុត​មួយ​គ្រប់​លាយ​ឲ្យ​សព្វ​ចូល​គ្នា ​រួច​យក​មក​ម៉ាស្សា​ពី​គល់​រហូត​ដល់​ចុង​សក់។ បន្ទាប់​មក​ពាក់​ថង់​រុំ​សក់​ប្រហែល​ ៣០​នាទី​ ហើយ​កក់​សក់​ជាមួយ​សាប៊ូ​តាម​ធម្មតា។

២. ស្រាបៀរ + ទឹកឃ្មុំ + ស៊ុត + ចេក

លាយ​គ្រឿង​ផ្សំ​ខាង​លើ​បញ្ចូល​គ្នា ​ប៉ុន្តែ​សម្រាប់​ស៊ុត​យក​តែ​ផ្នែក​ក្រហម​ប៉ុណ្ណោះ។ យក​ល្បាយ​នោះ​មក​ម៉ាស្សា​ដូច​វិធី​ខាង​លើ​ ហើយ​ពាក់​ថង់​រុំ​សក់​ពី​ ១​ម៉ោង​ទៅ ​២​ម៉ោង​បន្ទាប់​មក​កក់​សក់​ចេញ​ធម្មតា។

៣. ស្រាបៀរ + សាប៊ូ​កក់​សក់

យក​ស្រាបៀរ​ទៅ​ដាំ​ឲ្យ​ពុះ ​ទុក​ឲ្យ​ត្រជាក់​រួច​លាយ​ជាមួយ​សាប៊ូ​កក់​សក់។ វិធី​នេះ​ងាយ​ស្រួល​ជាង​គេ ​ដោយ​អ្នក​អាច​រក្សា​វា​ទុក ​ហើយ​ចង់​យក​វា​មក​កក់​ពេល​ណា​ក៏​បាន។

ចំណាំ៖ រូបមន្ត​ខាង​លើ​គប្បី​អនុវត្ត​ឲ្យ​បាន​មួយ​សប្តាហ៍​ម្តង៕

ចុចអាន៖របៀប​ជ្រើស​ម៉ូដ​សក់​​តាម​ទម្រង់​មុខឲ្យ​បាន​សមឥតខ្ចោះ នារី​ៗមិន​គួរ​អូស​រំលង

ប្រភព៖ Boldsky ប្រែសម្រួល៖ អ៊ុង រ័ត្នបញ្ញា