មនុស្ស​ស្រី​មាន​លក្ខណៈសម្បត្តិ​បែបនេះ ច្រើនតែ​នៅ​លីវ​យូរជាងគេជាងឯង

  • 2019-11-25 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មូលហេតុ​មួយ​ក្នុង​ចំណោម​ហេតុផល​ជាច្រើន​ដែល​ស្ត្រី​ស្រស់​ស្អាត​នៅ​លីវ​បាន​យូរ គឺ​ដោយសារ​មុខ​លក្ខណៈ​សម្បត្តិ​ទាំងនេះ។ បើ​គិត​តាម​ក្បួន​ហុងស៊ុយ ស្រី​ៗ​ដែល​នៅ​មិន​ទាន់​មាន​គូ ព្រោះ​មាន​លក្ខណៈសម្បត្តិ​ទាំង​ ៧ ដូចខាងក្រោម​៖

១.គល់​ចិញ្ចើម​ទូលាយ​ខ្លាំង៖ មនុស្ស​ស្រី​បែបនេះ​មាន​គំនិត​ទុទ្ទិដ្ឋិនិយម ហើយ​ពួកគេ​មើល​ទៅ​ជីវិត​គូ​ដោយ​ខ្សែ​ភ្នែក​អវិជ្ជមាន។

រូបតំណាង

**២.ចិញ្ចើម​ក្រាស់**៖ ស្ត្រី​ដែល​មាន​រោមចិញ្ចើម​ក្រាស់​ជា​ទូ​ទៅ​ប្រុស​ៗ​ពិបាក​នៅ​ក្បែរ​ណាស់ ព្រោះ​ខ្វះ​ភាព​ទន់ភ្លន់។

រូបតំណាង

៣.ភ្នែក​ធំ៖ តាម​ការ​ពិត​លក្ខណៈ​សម្បត្តិ​របស់​នារី​បែបនេះ គឺ​សម្បូរ​ស្នេហា​ណាស់ គ្រាន់តែ​មិន​សូវ​បាន​យូរ​អង្វែង​ដូច​គេ​ឯង​ប៉ុណ្ណោះ។

រូបតំណាង

៤.មុខ​តូច​ច្រមុះ​ខ្ពស់៖ ស្ត្រី​ដែល​មាន​លក្ខណៈ​ពិសេស​នេះ​សង្កត់​ធ្ងន់​ទៅ​លើ​អាត្មា​ឯង និង​ការ​គោរព​ខ្លួនឯង​ជ្រុល។

រូបតំណាង

៥.ច្រមុះ​ខ្ពស់ ហើយ​កោង៖ ស្រ្តី​មាន​ក្ដោង​ច្រមុះ​ខ្ពស់​ត្បិត​តែ​ស្រស់​ស្អាត ប៉ុន្តែ​ជោគវាសនា​បត់បែន​រញ៉េរញ៉ៃ​ខ្លាំង​ណាស់។

រូបតំណាង

៦.ត្រចៀក​កំពិត៖ ប្រភេទ​នារី​បែប​នេះ​ចាត់​ទុក​មតិ​ខ្លួន​ជា​ធំ ចូលចិត្ត​ឈ្លោះ ប្រកែក និង ឈ្លានពាន ជា​ហេតុ​ធ្វើឲ្យ​ពិបាក​មាន​ស្នេហា។

រូបតំណាង

៧.បបូរ​មាត់​ស្ដើង៖ នារី​បបូរមាត់​ស្ដើង​ពិបាក​ស្វែងរក​សុភមង្គល​ណាស់ ព្រោះ​ពួកគេ​មិន​មាន​ភាព​អត់ធ្មត់​គ្រប់គ្រាន់ និង​មាន​អារម្មណ៍​អន្ទះអន្ទែង៕

រូបតំណាង

ចុចអាន៖សង្កេត​ចិត្ត​មនុស្ស​តាម​រយៈ​ស្នាម​ញញឹម ៨ យ៉ាងផ្សេង​គ្នា​

ប្រភព៖ netlife ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម