គុណធម៌ ៥ របស់ភរិយា ជួយឲ្យស្វាមីជោគជ័យ និងចម្រើនទ្រព្យ

  • 2019-11-25 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរស​ក៏​មិន​ខុស​​គ្នា​ពី​នារី​​ដែរ គឺ​​តែង​តែ​ប្រាថ្នា​ចង់​បាន​ភរិយា ដែល​មាន​ក្តី​ស្រលាញ់​ ចេះ​យក​ចិត្ត​ទុក​ដាក់ និង​ស្មោះ​ត្រង់​ចំពោះ​គាត់។ ក្រៅ​ពី​នេះ នៅ​​ពេល​ឈាន​ចូល​ដល់​ជីវិត​ជា​ប្តី​ប្រពន្ធ​ពេញ​លេញ ការ​ស្រលាញ់​តែ​មួយ​មុខ​នៅ​មិន​ទាន់​​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ។ ត្រូវ​បន្ថែម​របស់​សំខាន់​ៗ​​មួយ​ចំនួន​ទៀត​ដូច​ជា ការ​ទុក​ចិត្ត​ យល់​ពី​គ្នា រួម​ទាំង គុណធម៌​ចម្បង​ ទាំង ៥ ដែល​នារី​ជា​ប្រពន្ធ​គួរ​មាន​ជាប់​ខ្លួន ដើម្បី​ជួយ​យឹតយោង​ស្វាមី ឲ្យ​ទទួល​បាន​ជោគជ័យ គ្រួសារ​ជួប​តែ​ភាព​​រុងរឿង។

រូបតំណាង

**១. មាន​វិធី​ធ្វើ​ឲ្យ​ស្វាមី​ចិត្ត​ត្រជាក់ នៅ​ពេល​ដែល​គាត់​ខឹង​**

ជាទូទៅ​មនុស្ស​ប្រុស​ ងាយ​នឹង​ឆាប់​ខឹង ពិបាក​ចិត្ត​ស្មុគស្មាញ ដូច្នេះ​ក្នុង​នាម​ជា​ភរិយា​ឆ្លាត​​មួយ​រូប​ អ្នក​ត្រូវ​តែ​ចេះ​រក​វិធី​ដើម្បី​ជួយ​លួង​លោម​ ឲ្យ​គាត់​បាន​ធូរ​ស្រាល​ឡើង​វិញ​។ កុំ​ព្យាយាម​ឲ្យ​គាត់​ តម្រូវ​ចិត្ត​ធ្វើ​តាម​អ្នក គ្រប់​ពេលវេលា​ខ្លាំង​ពេក។ ជីវិត​គ្រួសារ​មិន​មែន​ជា​ការ​ឈ្នះ​ចាញ់ ហើយ​បើ​ទោះ​ជា​ចង់​តឹងរ៉ឹង​ដាក់​ប្តី ក៏​ត្រូវ​​មាន​កាល​មាន​វេលា​ជាក់លាក់​ដែរ ទើប​ចំណង​ស្នេហ៍​អាច​នឹងន​បាន។

រូបតំណាង

២. ចេះ​គិត​គូរ​ពិចារណា​វែង​ឆ្ងាយ

មនុស្ស​ប្រុស​​មិន​មែន​សុទ្ធ​តែ​ត្រូវ​ការ​ ប្រពន្ធ​ស្អាត​ឬ​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ ជាក់​ស្តែង គាត់​ប្រាថ្នា​ចង់​បាន​​នារី ដែល​ចេះ​គិត​គូរ​ពិចារណា​វែង​ឆ្ងាយ មាន​ហេតុ​ផល មិន​រញ៉េរញ៉ៃ​សូញសាញ​​នាំ​ឲ្យ​សាំ​ចិត្ត។ គាត់​ចង់​បាន​ប្រពន្ធ ដែល​ដឹង​ពី​តម្រូវ​ការ​របស់​ប្តី និង​យល់​ចិត្ត​សូម្បី​តែ​រឿង​តូច​តាច។ នារី​ដែល​ចេះ​បង្ក​បរិយាកាស​ស្រស់​ស្រាយ​ក្នុង​គ្រួសារ ទោះ​ហត់​នឿយ​យ៉ាង​ណា ក៏​រសាត់​ទៅ​អស់។

៣. ចេះ​ចាត់​ចែង​ទុក​ដាក់​កិច្ចការ​ក្នុង​ផ្ទះ

រូបតំណាង

​ចំណុច​​នេះ​​សំខាន់​បំផុត ដែល​​បុរស​គ្រប់​រូប ចង់​ឲ្យ​ភរិយា​មាន​ជាប់​ខ្លួន​។ ក្រៅ​ពី​កិច្ចការ​ក្រៅ​ផ្ទះ និង​ចែក​រំលែក​ទំនួល​ខុស​ត្រូវ​​ទៅ​វិញ​ទៅ​មក គាត់​តែង​ចង់​បាន​ភរិយា ដែល​អាច​ចាត់​ចែង​ទុក​ដាក់ កូន​ចៅ​ ផ្ទះ​សម្បែង និង​យល់​ពី​សាច់ញាតិ​ក្រុម​គ្រួសារ​ទាំង​សង​ខាង។ នេះ​ហើយ​ជា​ឫស​គល់​រឹង​មាំ ​នាំ​ឲ្យ​គ្រួសារ​កាន់​តែ​មាន​សុភមង្គល​​មិន​សាប​សូន្យ។

៤. ស្រលាញ់​មិន​ប្រែប្រួល

រូបតំណាង

រៀប​ការ​យូរ​ៗ​ទៅ​ ភាព​ផ្អែម​ល្ហែម ប្រាកដ​ជា​អន់​ថយ​ ជាង​កាល​ចាប់​ផ្តើម​​​ដំបូង​ៗ ប៉ុន្តែ​​​វា​រឿង​សាមញ្ញ​ទៅ​ហើយ។ សំខាន់​​​អ្នក​នៅ​តែ​អាច​បន្ត​ក្តី​ស្រលាញ់ មាន​ចិត្ត​បរិសុទ្ធ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។ ជាពិសេស ស្វាមី​ចង់​ឲ្យ​ភរិយា នៅ​តែ​​បន្ត​ទំនុក​ចិត្ត​ មិន​សង្ស័យ​រក​រឿង​ផ្តេស​ផ្តាស និង​អាច​កសាង​គ្រួសារ​មួយ ប្រកប​ដោយ​ចំណេះ​ដឹង ក្តី​គោរព​និង​ស្រលាញ់​។

៥. ចេះ​ធ្វើ​ម្ហូប

មនុស្ស​ស្រី​សម័យ​ទំនើប​ភាគ​ច្រើន​គ្មាន​ជំនាញ​​​ឬ​មិន​ចូលចិត្ត​រឿង​ធ្វើ​ម្ហូប​នេះ​ទេ។ យ៉ាង​ណា​មិញ អ្នក​គួរ​តែ​រៀន​ចាប់​ពី​ពេល​នេះ​តទៅ ព្រោះ​​អាហារ​ក្តៅ​ៗ ចម្អិន​ដោយ​អ្នក​ផ្ទាល់ មិន​ត្រឹមតែជួយសន្សំថវិការ បានទាំងសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងអាច​ធ្វើ​ឲ្យ​កូន​ៗ ព្រម​ទាំង​ស្វាមី នឹក​គិត​ដល់​រសជាតិ​និង​ស្នាដៃ​របស់​អ្នក ចង់​ត្រលប់​មក​ផ្ទះ ដោយសារ​​គ្មាន​កន្លែង​ណា​ផ្សេង​អាច​ប្រៀប​ផ្ទឹម​បាន​៕ ​

រូបតំណាង

ចុចអានបន្ត៖ ស្រីៗត្រូវប្រុងប្រយ័ត្ន នូវទង្វើ ៥ យ៉ាង ដែលមាននៅក្នុងខ្លួនប្រុសព្រាន

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម