ប្ដី​លួច​កន្ទុយ​សន្លឹក​ឆ្នោត​ឈ្នះ​២០​ម៉ឺន​ដុល្លារ​របស់​ប្រពន្ធ ហើយ​រត់​គេច​ខ្លួន​បាត់

  • 2019-11-25 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ជនជាតិ​ថៃ​មួយ​រូប​បាន​ធ្វើ​ពាក្យ​បណ្ដឹង ដើម្បី​ប្ដឹង​ប្ដី​ខ្លួន​ឯង​ផ្ទាល់ ក្រោយ​ពេល​លោក​​បាន​លួច​កន្ទុយ​សន្លឹក​ឆ្នោត​ឈ្នះ​៦​លាន​បាត​របស់​នាង ទៅ​បាត់​គ្មាន​ស្រមោល។

យោង​តាម​បណ្ដាញ​ព័ត៌មាន Today Online ​កន្លង​ទៅ​នេះ នៅ​ប៉ុស្តិ៍​ប៉ូលិស Phra Pradaeng ប្រទេស​ថៃ នារី​ម្នាក់​ឈ្មោះ Pornthida Chamnanwet វ័យ​២៣​ឆ្នាំ បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដី​ខ្លួន​ឯង ក្រោយ​ពេល​លោក​បាន​រត់​គេ​ច​ខ្លួន ដោយ​មាន​កន្ទុយ​សន្លឹក​ឆ្នោត​ឈ្នះ​ប្រាក់​៦​លាន​បាត (​២០​ម៉ឺន​ដុល្លារ) នៅ​ជាប់​ខ្លួន។

តាម​នោះ​ដែរ នារី​ខាង​លើ ព្រម​ទាំង​ប្ដី​ឈ្មោះ Wijak Wannaprasit អាយុ​៣៤​ឆ្នាំ ធ្វើ​ការ​ជាមួយ​គ្នា​នៅ​ក្រុមហ៊ុន​មួយ​នៅ​ទីក្រុង​បាងកក។ កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ពួក​គេ​បាន​ទិញ​ឆ្នោត​ផ្សង​សំណាង​២​សន្លឹក ហើយ​មាន​មួយ​សន្លឹក​ដែល​មាន​លេខ​កូដ 017223 បាន​ឈ្នះ​រង្វាន់​លេខ​១ តម្លៃ​៦​លាន​បាត។

នៅ​ប៉ុស្តិ៍​ប៉ូលិស ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​បា​សម្រេច​ថា​នឹង​ចែក​ប្រាក់​នេះ​ជា​២​ស្មើ​គ្នា ហើយ​ ​មាន​គម្រោង​ប្រើ​លុយ​នេះ​ដើម្បី​ធ្វើ​អ្វី​​ផ្សេង​ៗ​ទៀត​ផង។ យ៉ាងណាក្ដី​ យប់​ឡើង​ស្រាប់​តែ​ប្ដី​នាង​បាន​ថា នឹង​ឲ្យ​នាង​តែ​២​លាន​បាត​ប៉ុណ្ណោះ ហើយ​ពួក​គេ​ក៏​ឈ្លោះ​គ្នា។ ក្រោយ​មក​ប្ដី​នាង​ក៏​​យក​សន្លឹក​ឆ្នោត​នោះ​រត់​បាត់​ខ្លួន។

នារី​វ័យ​២៣​ឆ្នាំ បាន​ស្នើ​ឲ្យ​ប៉ូលិស និង​ក្រុមហ៊ុន​ឆ្នោត មិន​បើ​ក​លុយ​ឲ្យ​ប្ដី​នាង ដ្បិត​សន្លឹក​ឆ្នោត​នោះ​បានមាន​ហត្ថលេខារបស់​នាង​រួច​ហើយ៕

ចុចអាន៖ ​ វេរ​លុយ​ឲ្យ​មិត្ត​ស្រី​អនឡាញ​១ម៉ឺន​៥​ពាន់​ដុល្លារ ដល់​ជួប​ខាង​ក្រៅ បុរស​ម្នាក់​ស្ដាយ​ក្រោយ​លែង​ទាន់

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម