តិចនិកជ្រើស​រើស​សាប៊ូ​កក់​សក់​ឲ្យ​ត្រូវ​ស្ថានភាព ទើប​អាច​​កម្ចាត់​បញ្ហា​សក់​ខូចបាន​យ៉ាង​មាន​ប្រសិទ្ធភាព

  • 2019-11-22 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សក់​ស្អាត​ គឺ​ជា​បំណង​ប្រាថ្នា​របស់​មនុស្ស​គ្រប់​រូប​ជា​ពិសេមនុស្ស​ស្រី​តែ​ម្ដង។​ ការ​ជ្រើសរើស​សាប៊ូ​សម​តាម​ប្រភេទ​សក់​ជួយ​កម្ចាត់​បញ្ហា​សក់​ខូច​ និង​ជ្រុះ​ជា​ដើម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។​ ប៉ុន្តែ​មុន​នឹង​ជ្រើស​រើស​សាប៊ូ​ សិក្សា​ពី​ប្រភេទ​សរសៃ​សក់​ ព្រមជាមួយ​ស្បែក​ក្បាល​អ្នក​ជា​មុន​សិន​។​ ម៉្យាង​ទៀត​សក់​គ្រប់​ប្រភេទ​ត្រូវ​ការ​ជំនួយ​ដូចជា​អាហារ​ និង​សំណើម​។​ ដូច្នេះ​ការ​ទិញ​ផលិតផល​សក់​ គួរ​មាន​គ្រឿង​ផ្សំ​ដែល​ជំនួយ​សក់​ដូចជា​ សណ្ដែក​បាយ​ ប្រូតេអ៊ីន​ ស៊ុត​ ប្រេង​គ្រាប់​ធញ្ញជាតិ​ជា​ដើម។​ ក្រោយ​ពី​ដឹង​ស្ថានភាព​សក់​ហើយ​ នេះ​ជា​វិធី​រើស​សាប៊ូ​កក់​សក់​ឲ្យ​បាន​ត្រឹម​ត្រូវ៖

១.​ សក់​ប្រេង

ជ្រើស​រើស​សាប៊ូ​ដែល​មាន​ PH​ Balance​។​ មុន​ពេល​ទិញ​គូរ​មើល​ធាតុផ្សំ​ និង​មើល​ថា​សាប៊ូ​មាន​ដាក់​ថា​ pH Balance។ សាប៊ូ​កក់​ប្រភេទ​នេះ​មាន​ជាតិ​អាស៊ីដ​កាត់​ទាប​ ដែល​សក្ដិសម​ជា​មួយ​សក់​ឡើង​ប្រេង។​ បើ​សិន​ជា​ប្រើ​ហើយ​សក់​នៅ​តែ​ជ្រុះ​និង​មានប្រេង​ដដែល​ មាន​ន័យ​ថា​អ្នក​មិន​បាន​កក់​សក់​ញឹកញាប់​។​ ព្រោះ​សក់​ប្រេង​ត្រូវ​ការ​កក់​សក់​ញឹកញាប់​ដើម្បី​ឲ្យ​សក់​មាន​សុខភាព​ល្អ។​

២.​ សក់​ធម្មតា​

បើ​សក់​អ្នក​ធម្មតា​មិន​ឡើង​ប្រេង​ ឬ​ស្ងួត​អាច​ថា​អ្នក​មាន​សំណាង​ខ្លាំង​ណាស់។​ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​អ្នក​ មិន​ចាំ​បាច់​អើ​ពើ​ថែទាំ​សក់​នោះ​ទេ។​ ការ​ជ្រើស​រើស​សាប៊ូ​ស្រាល​គឺ​ចាំ​បាច់​ដើម្បី​ថែរក្សា​សក់​ឲ្យ​កាន់​តែ​ស្រស់​ស្អាត​រឹង​មាំ។​

៣.​ សក់​ស្ងួត​

អ្វី​ដែល​អ្នក​ត្រូវ​គិត​ខ្លាំង​ជាង​ការ​ទិញ​សាប៊ូ​កក់​សក់​ទៅ​ទៀត​នោះ​គឺ​ការ​ថែទាំ​ និង​បំប៉ន​សំណើម​សក់។​ ពេល​កក់​សក់​គួរ​ប្រើ​សាប៊ូ​ចម្រាញ់​ ពី​ធម្មជាតិ​ ជៀសវាង​ប្រើ​សាប៊ូ​ដែល​មាន​គី​មី​ច្រើន។​

៤.​ សក់​អ៊ុត​រួញ​ ឬ​ត្រង់​

សក់​ដែល​ធ្លាប់​បាន​អ៊ុត​មិន​ថា​រួញ​ ឬ​ត្រង់​ឡើយ​សុទ្ធតែ​បាន​បំផ្លាញ​ខ្លាំង​ដល់​សសៃ​សក់​។​ វិធី​ស្តា​មក​វិញ​គឺ​ជ្រើស​រើស​សាប៊ូ​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់។​

៥.​ សក់​លាប​ពណ៌

សក់​លាប​ពណ៌​ គឺ​ពិបាក​ក្នុង​ការ​ទិញ​សាប៊ូ​ដែល​កំណត់​ថា​ប្រភេទ​យ៉ាង​ណា​ឲ្យ​ច្បាស់​ណាស់។​ ប៉ុន្តែ​ជា​សំណាង​ល្អ​បច្ចុប្បន្ន​មាន​សាប៊ូ​សម្រាប់​សក់​លាប​ពណ៌​លក់​ពេញ​ទី​ផ្សារ​ទំនើប​។​ ដូច្នេះ​គួរ​ទិញ​សាប៊ូ​សម្រាប់​សក់​ពណ៌​នេះ​តែ​ម្ដង។​

ចុចអាន៖ប្រើ​ម្សៅកូនក្មេង​ផាត់មុខ​ ធ្វើឲ្យសាច់ម៉ត់ខ្ចី​ល្វក់ ហើយ​ថែម​ទាំងមាន​ប្រយោជន៍​ច្រើន​យ៉ាង​ទៀត

ប្រភព៖ Stylecraze ប្រែសម្រួល៖ Pencharm

អត្ថបទពេញនិយម