ឆ្នាំទាំង ៣ មានសំណាងហូរហៀរ ក្នុងឆ្នាំ ២០២០ ខាងមុខឆាប់ៗនេះ

  • 2019-11-22 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​មិន​យូរ​ប៉ុន្មាន​ទេ ឆ្នាំ​ចាស់ ២០១៩ ​នឹង​កន្លង​ផុត​ទៅ ​ដើម្បី​ត្រៀម​​ខ្លួន​ផ្លាស់​ប្តូរ​ទទួល​ឆ្នាំ​ថ្មី​វិញ​ម្តង​។ តើ​អ្នក​ចង់​ដឹង​ទេ​ថា ក្នុង​ឆ្នាំ ២០២០ ខាង​មុខ​ឆាប់ៗ​នេះ មាន​ឆ្នាំ​ណា​ខ្លះ​ ដែល​នឹង​មាន​​លាភ​សំណាង​ហូរហៀរ​?

១. ឆ្នាំ​ជូត

រូបតំណាង

អ្នក​កើត​ឆ្នាំ​ជូត ភាគ​ច្រើន​​តែង​ដឹង​​ពី​របៀប​ទុក​ដាក់​រៀប​ចំ​​រឿង​អនាគត។ អ្នក​ជា​មនុស្ស​ដែល​ខិត​ខំ​ធ្វើការ​​រក​ស៊ី និង​ចេះ​គ្រប់គ្រង​លុយ​កាក់​បាន​ល្អ ដូច្នេះ​កម្រ​ជំពាក់​លុយ​អ្នក​ដទៃ​ណាស់។

អ្នក​ជា​មនុស្ស​ឆ្លាត​ ប៉ុន្តែ​មិន​ចូល​ចិត្ត​អួត​ឬ​បញ្ចេញ​ឲ្យ​ដឹង ជា​ហេតុ​ធ្វើ​​​ឲ្យ​គេ​ឯង​តែង​គោរព​សរសើរ​មិន​​ដាច់​ពី​មាត់​។ រាល់​​ពេល​ធ្វើ​​អ្វី​មួយ​ អ្នក​ចេះ​ប្រុងប្រយ័ត្ន​បាន​ល្អ ដូច្នេះ​អ្នក​អាច​មាន​សុវត្ថិភាព​និង​​ពុំ​សូវ​ប្រឈម​នឹង​ហានិភ័យ​ផ្សេងៗ។

ក្នុង​ឆ្នាំ​ ២០២០ ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក ព្រោះ​លាភ​​សំណាង​​​នឹង​ហូរ​ចូល​មក​ដោយ​​ឯងៗ​ ជា​ពិសេស​សម្រាប់​​អ្នក​កើត​ពាក់​កណ្តាល​ឆ្នាំ​ដំបូង​។ បើ​និយាយ​ពី​កិច្ច​ការងារ​វិញ ទៅ​មុខ​ដោយ​រលូន និង​មិន​ចាំ​បាច់​បារម្ភ​ពី​បញ្ហា​លុយ​កាក់​នោះ​ទេ​។ យ៉ាង​ណា​មិញ អ្នក​កើត​ឆ្នាំ​ជូត គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខ​ភាព​​ឲ្យ​បាន​ល្អ កុំ​ធ្វើ​ការ​ហួស​កម្រិត​ខ្លាំង​ពេក។ ក្នុង​ឆ្នាំ​ ២០២០ មាន​រឿង​វិជ្ជមាន​ជា​ច្រើន​ នឹង​កើត​ឡើង​មក​លើ​អ្នក​។

២. ឆ្នាំ​កុរ

រូបតំណាង

អ្នក​កើត​ឆ្នាំ​កុរ ក៏​មាន​​លាភ​សំណាង​មិន​តិច​ដែរ ក្នុង​ឆ្នាំ​ ២០២០​ខាង​មុខ។ បើ​និយាយ​ពី​ ឆ្នាំ​២០១៩ ហាក់​បី​ដូច​ជា​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ ប៉ុន្តែ​ក្នុង​ឆ្នាំ​ថ្មី​អ្វីៗ​នឹង​ផ្លាស់​ប្តូរ។ ពេល​ដើម​ឆ្នាំ អ្នក​អាច​នឹង​ពិបាក​បន្តិច ប៉ុន្តែ​បើ​អ្នក​​ចេះ​​ទ្រាំទ្រ ហ៊ាន​ប្រឈម មិន​បាក់​កម្លាំង​ចិត្ត អ្នក​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ជា​ច្រើន​។

ក្នុង​ឆ្នាំ ២០២០ អ្នក​ត្រូវ​តែ​​មាន​ភាព​អត់ធ្មត់ និយាយ​ស្តី​ដោយ​ប្រុងប្រយ័ត្ន និង​ផ្តោត​លើ​ការងារ​ ជា​ជាង​រឿង​អត់​ប្រយោជន៍។ ប្រសិន​បើ​អ្នក​ចេះ​ចាប់​យក​ឱកាស​ និង​ជួប​មនុស្ស​ដែល​អាច​ជួយ​គាំ​ទ្រ​អ្នក គ្រប់​កិច្ចការ​ទាំង​ឡាយ នឹង​រីក​ចម្រើន​កាន់​តែ​ខ្លាំង​។

៣. ឆ្នាំ​ថោះ

រូបតំណាង

អ្នក​កើត​ឆ្នាំ​ថោះ ភាគ​ច្រើន​ជា​មនុស្ស​រម្យទម​សុភាព​រាប​សារ ចេះ​ចាត់ចែង​លុយ​កាក់ និង​ចេះ​ប្រុង​ប្រយ័ត្ន​ពេល​និយាយ​ស្តី។ អ្នក​​ក៏​ជា​មនុស្ស​ឆ្លាត មាន​ភាព​អត់ធ្មត់ រឹងមាំ និង​តែង​សម្លឹង​ឃើញ​ពី​អនាគត​វែង​ឆ្ងាយ។

អ្នក​មិន​សូវ​ចូលចិត្ត​និយាយ​សាំញ៉ាំ​ច្រើន​ប៉ុន្មាន​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ពេល​ខ្លះ អ្នក​ដទៃ​មិន​​អាច​យល់​ច្បាស់​ពី​គំនិត​របស់​អ្នក មាន​តែ​មនុស្ស​ជិតស្និទ្ធ​ប៉ុណ្ណោះ ទើប​​អាច​យល់​ពី​ចិត្តរ​បស់​​អ្នក​​ ដោយ​មិន​ពិបាក​ពន្យល់​ច្រើន។

ក្នុង​ឆ្នាំ ២០២០​ ខាង​មុខ អ្នក​ពិត​ជា​មាន​សំណាង​ខ្លាំង​ណាស់។ រាល់​ការ​ប្រកប​ធ្វើ​កិច្ចការ​ផ្សេងៗ អាច​ទៅ​មុខ​ដោយ​រលូន និង​មាន​ភាព​ចុះ​សម្រុង​ជាមួយ​អ្នក​ដទៃ​បាន​​យ៉ាង​ល្អ។ ជីវិត​អ្នក​នឹង​មាន​ទ្រព្យសម្បត្តិ​ និង​ភាព​រុងរឿង ដោយ​គ្មាន​ក្តី​បារម្ភ៕

ចុចអានបន្ត៖ រឿង​ពិត​របស់​នារី​២៥​ឆ្នាំ គ្មាន​អ្នក​ណាអាច​មើល​ពី​ខាង​ក្រៅ​ដឹង

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម