អស់​កង្វល់​រឿង​ជង្គង់​ និង ​កែង​ដៃ​ខ្មៅ​ ដោយ​រូបមន្ត​ធម្មជាតិ​ងាយៗទាំង១០

  • 2019-11-22 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្បាល​ជង្គង់​ និង កែង​ដៃ​ខ្មៅ​ ពិត​ជា​រំខាន​ណាស់​ដល់​ការ​ស្លៀក​ពាក់​​របស់​នារី។ ពេល​ដែល​ផ្នែក​​មួយ​ចំនួន​នៃ​រាង​កាយ​មាន​សភាព​ខ្មៅ ស្រអាប់ ខុស​ពី​ផ្នែក​ផ្សេង​ វា​ក៏​ជា​កង្វល់​មួយ​របស់​អ្នក​ផង​ដែរ ព្រោះ​មើល​ទៅ​មិន​សូវ​ស្អាត​។ ដូចនេះ អ្នក​គប្បី​អនុត្ត​នូវ​វិធី​ដែល​ងាយ​ស្រួល​ ហើយ​មិន​ប៉ះ​ពាល់​ដល់​ស្បែក ដូច​រៀប​រាប់​ខាង​ក្រោម៖

វិធី​ទី​១៖ ចិត​ផ្លែ​ត្រសក់​ជា​ចំណិត​ស្តើង​ល្មម​ រួច​យក​មក​ដុស​លើ​ផ្នែក​ដែល​មាន​សភាព​ខ្មៅ​នោះ​រយៈ​ពេល​១៥ នាទី រួច​ទុក​ចោល ​៥​នាទី សិម​លាង​ទឹក​ចោល។

រូបតំណាង

**វិធី​ទី​២៖** ចិត​ក្រូច​ឆ្មារ​ជា​ពីរ​កំណាត់​ រួច​ដាក់​ម្សៅ​សូដា​ពី​លើ​ក្រូច​ឆ្មារ​នោះ​ មួយ​ស្លាប​ព្រា​កាហ្វេ ក្នុង​មួយ​កំណាត់​ រួច​យក​មក​ដុស​ ១នាទី​ ហើយ​ទុក​វា​ចោល​ប្រហែល​ ១៥នាទី រួច​លាង​ចេញ​ជាមួយ​ទឹក​ក្តៅ​អ៊ុនៗ។ អ្នក​អាច​ធ្វើ​វា​ ២ថ្ងៃម្តង​ ដើម្បី​ឆាប់​ឃើញ​ប្រសិទ្ធភាព។

រូបតំណាង

វិធី​ទី​៣៖ យក​ផ្នែក​ខាង​ក្នុង​របស់​បន្ទាល​កន្ទុយ​ក្រពើ ដែល​មាន​សភាព​ទន់ៗ​ដូច​ចាហួយ​ យក​មក​បិទ​ជា​បន្ទះៗ​នៅ​លើ​ផ្នែក​ដែល​ខ្មៅ​ រួច​ទុក​ចោល​ប្រមាណ​ ២០នាទី​ ទើប​លាង​ចេញ​ជាមួយ​ទឹក​ក្តៅ​អ៊ុនៗ។ វិធី​ម្យ៉ាង​ទៀត អ្នក​អាច​យក​វា​ ទៅ​លាយ​ជាមួយ​ទឹក​ដោះគោ រួច​លាប​លើ​បរិវេណ​ដែល​ខ្មៅ​ ស្រអាប់​ ហើយ​ទុក​វា​ចោល​មួយ​យប់ និង​លាង​ចោល​ពេល​ព្រលឹម។

រូបតំណាង

វិធី​ទី​៤៖ ចិត​ដំឡូង​បារាំង​ជា​បន្ទះ​ស្តើងៗ ឬ ឈូស​វា​ឱ្យ​ម៉ត់​ រួច​យក​មក​បិទ​លើ​ជង្គង់​ ឬ កែង​ដៃ​របស់​អ្នក​ បន្ទាប់​មក​ទុក​វា​ចោល​ប្រមាណ ១៥​នាទី ទើប​លាង​ចេញ​ជាមួយ​ទឹក។

រូបតំណាង

វិធី​ទី​៥៖ លាយ​ម្សៅ​ល្មៀត​ជាមួយ​ទឹកដោះគោ​ឱ្យ​ទៅ​ជា​ល្បាយ​ខាប់ៗ រួច​បិទ​វា​មួយ​ភ្លែត​ឱ្យ​វា​ស្ងួត រួច​លាង​ចេញ​ជាមួយ​ទឹក​ក្តៅ​អ៊ុនៗ។

រូបតំណាង

វិធី​ទី​៦៖ ក្រោយ​ពី​ងូត​ទឹក​រួច ម៉ាស្សា​ប្រេង​ដូង​នៅ​លើ​ជង្គង់​ឬ​កែង​ដៃ​ប្រមាណ ២ទៅ៣​នាទី​ រហូត​ដល់​វា​ជ្រាប​ចូល​ស្បែក​តែ​ម្តង។

រូបតំណាង

វិធី​ទី​៧៖ លាយ​ទឹក​ឃ្មុំ ២​ស្លាប​ព្រា​កា​ហ្វេ ជាមួយ​ក្រូច​ឆ្មារ​មួយ​កំណាត់​ ច្របាច់​យក​តែ​ទឹក​ និង​ ម្សៅ​សូដា​១​ស្លាប​ព្រា ឱ្យ​ទៅ​ជា​ល្បាយ​ខាប់ៗ រួច​យក​មក​លាប​លើ​ផ្នែក​ដែល​ខ្មៅ​ស្រអាប់​នោះ​ ហើយ​ទុក​ចោល​ប្រមាណ​ពី​ ២០ទៅ​៣០​នាទី​ សិម​លាង​ទឹក​ចេញ។

រូបតំណាង

វិធី​ទី​៨៖ លាយ​ប្រេង​អូលីវ​ ជាមួយ​ស្ករស​ឱ្យ​ទៅ​ជា​ល្បាយ​ខាប់​ រួច​យក​វា​មក​ម៉ាស្សា​លើ​ជង្គង់​ឬ​កែងដៃ​ប្រមាណ​ ៥នាទី រួច​លាង​ទឹក​ចេញ​។ អ្នក​គួរ​អនុវត្ត​វិធី​នេះ​ មួយ​សប្តាហ៍​ម្តង។

រូបតំណាង

វិធី​ទី​៩៖ លាយ​ស្រូវ​សាឡី​កន្លះ​ស្លាប​ព្រា​បាយ អំបិល​មួយ​ចិប និង ក្រូច​ឆ្មារ​មួយ​កំណាត់​ ច្របាច់​យក​តែ​ទឹក​​ កូរ​ឱ្យ​សព្វ រួច​យក​មក​ដុស​លើ​ក្បាល​ជង្គង់​ឬ​កែង​ដៃ ប្រមាណ​១០ទៅ១៥​នាទី បន្ទាប់​មក​លាង​ទឹក​ចេញ។ វិធី​នេះ អ្នក​អាច​ព្យាយាម​ធ្វើ ៣ទៅ៤ដង ក្នុង​មួយ​សប្តាហ៍។

រូបតំណាង

វិធី​ទី​១០៖ លាយ​យ៉ាអួ​ ជាមួយ​ទឹក​ខ្មេះ​ចំនួន​មួយ​ស្លាប​ព្រា​បាយ​ដូច​គ្នា រួច​លាប​ល្បាយ​នោះ​នៅ​លើ​ជង្គង់​ ឬ កែង​ដៃ​របស់​អ្នក​ ហើយ​ទុក​វា​ចោល​ប្រមាណ​ ១៥​នាទី សិម​លាង​ទឹក​ចេញ​។ វិធី​នេះ​ អ្នក​អាច​ធ្វើ​ ៣​ទៅ៤​ដង​ ក្នុង​មួយ​សប្តាហ៍​ផង​ដែរ៕

រូបតំណាង

អានបន្ត៖ មិន​ថា​រវល់​យ៉ាង​ណា​ កុំ​ភ្លេច​ថែទាំ​សម្រស់​ដោយ​តិចនិក​ទាំង​នេះមុន​ចូល​គេង

ប្រភព៖ Brightside ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម