ហេតុផល​ធំៗ​ ធ្វើឲ្យ​មនុស្ស​ស្រី​មាន​ចំណេះ​ដឹង​ខ្ពស់ និងឆ្លាត​​វៃ​ កាន់​តែ​ពិបាក​រក​ប្តីទៅៗ​

  • 2019-11-22 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ដែល​មាន​ភាព​វ័យ​ឆ្លាត រៀន​បាន​ខ្ពង់ខ្ពស់ គឺ​ជា​​រឿង​មួយ​ដ៏​អស្ចារ្យ​ និង​​មាន​ភាព​ទាក់​ទាញ​ពី​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន។ នារី​បែប​នេះ ក៏​អាច​សម្រេច​នូវ​អ្វី​ដែល​ខ្លួន​ចង់​បាន​ផង​ដែរ​ ​ប៉ុន្តែ​ចំពោះ​រឿង​ស្នេហា​វិញ​នោះ ដូចជា​មិន​សូវ​កាក់កបឡើយ។ ហេតុ​ផល​​ទាំង​ ៩​​ ខាង​ក្រោម​នេះ អាច​បញ្ជាក់​​ពី​មូលហេតុ​ដែល​ពួក​គេ​មិន​ចង់​ប្រឡូក​ប្រឡាក់​រឿង​ស្នេហា​ ហើយ​គិត​ថា​​ការ​នៅ​លីវ​ល្អ​ជាង៖

១. ចង់​មាន​ដែរ ប៉ុន្តែ​មិន​មាន​ពេល​គិត

ម​នុស្ស​ស្រី​ខ្លះ​ គឺ​ដេក​ចាំ​តែ​រស់​ស្រួល​ពឹង​លើ​ប្តី ប៉ុន្តែ​មនុស្ស​ស្រី​ឆ្លាត​វិញ​ នាង​​តែង​មាន​ជំហរ​​ដ៏​រឹងមាំ មាន​​ការងារ​ ឬ​ក៏​មុខ​ជំនួញ​ដែល​អាច​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង​បាន ហើយ​ស្រលាញ់​សេរីភាព​ ទើប​មិន​បាន​ចាប់​អារម្មណ៍​ពី​​រឿង​​ស្នេហា។

រូបតំណាង

**២. គិត​ថា​នៅ​លីវ​​គ្រាន់​បើ​ជាង​មានប្តី​**

កាន់​តែ​​ចេះ កាន់​តែ​រើស​ខ្លាំង ហើយ​ក៏​មិន​សូវ​ខ្វល់​ពី​​គំនាប​សង្គម ​ដែល​​គិត​ថា​ដល់​អាយុ​​ត្រូវ​តែ​រៀប​ការ​នោះ​ដែរ ព្រោះ​នាង​​ខ្លាច​​ប៉ះ​​ចំ​មនុស្ស​មិន​​ល្អ​នាំ​អំពល់​ទុក្ខ​ឥត​ប្រយោជន៍។ ដូចនេះ​ហើយ​ចេះ​តែ​គិត​ថា​ នៅ​ទំនេរ​ប្រសើរ​​​ជាង​មានប្តី​។

៣. មិន​ចេញ​ទៅ​ណាត់​ជួប​មនុស្ស​ប្រុស​ផ្ដេសផ្ដាស

នាង​ប្រកាន់​ខ្លួន ហើយ​​គិត​ថា​ការ​ណាត់​ជួប​គឺ​គ្រាន់​តែ​ជា​​រឿង​លេង​សើច មិន​អាច​យក​ជា​ការ​បាន ថែម​ទាំង​ខ្ជះខ្ជាយ​ពេល​វេលា​ទៀត។ ភាគ​​ច្រើន​នាង​ផ្ដោត​តែ​​លើ​រឿង​សិក្សា ឬ​ភាព​ជោគជ័យ​ក្នុង​ការងារ ហើយ​​បណ្តោយ​តាម​ពេល​វេលា​ ជួប​មនុស្ស​ដែល​ត្រូវ​ចិត្ត​​ពេល​ណា​ពេល​ហ្នឹង​ចុះ។ ​​

រូបតំណាង

៤. ដឹង​ច្បាស់​អ្វី​ដែល​ខ្លួន​ត្រូវ​ការ

នាង​រៀន​ពី​កំហុស​​ដែល​​អ្នក​​ដទៃ​ធ្លាប់​ឆ្លង​កាត់ ពេល​បាន​ដឹង​ឮហើយ នាង​​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ណាស់​​មុន​នឹង​សម្រេច​ចិត្ត​ ឲ្យ​បុរស​ណា​ម្នាក់​ចូល​មក​ក្នុង​ជីវិត មិន​មែន​ចេះ​តែ​យក​ឲ្យ​តែ​បាន​នោះ​ទេ។

៥. មិន​ជោរ​តាម​គេ​តាម​ឯង

នាង​មាន​ភាព​ឯករាជ្យ ហើយ​មិន​ខ្វល់​ថា​អ្នក​ដទៃ​គិត​មក​លើ​នាង​យ៉ាង​ម៉េច​នោះ​ទេ។ នាង​ចង់​បាន​ស្នេហា​​ដ៏​ពិត​ប្រាកដ​មួយ មិន​មែន​ស្នេហា​​ដោយ​សារ​ការ​​បង្ខំ​ចិត្ត ព្រោះ​គិត​ខ្វល់​ពី​មាត់​អ្នក​ដទៃ​នោះ​ឡើយ។

៦. ចេះ​​សម្រប​ខ្លួន​ពេល​នៅ​ម្នាក់​ឯង

មនុស្ស​ស្រី​ខ្លះ​តែង​គិត​ថា​ធុញទ្រាន់​ និង​ឯកា​ណាស់ ពេល​គ្មាន​អ្នក​និយាយ ប្រលែង​​ថ្នាក់​ថ្នម​ជាមួយ។ ប៉ុន្តែ​មនុស្ស​ស្រី​ដែល​មាន​ចំណេះ​ដឹង​ខ្ពង់​ខ្ពស់ តែង​តែ​រក​គិត​ធ្វើ​អ្វី​ ដែល​អាច​បំបាត់​ភាព​អផ្សុក​បាន​ដូច​ជា​ការ​អាន​សៀវភៅ ធ្វើ​កិច្ចការ​ផ្សេងៗ​​ដែល​ត្រូវ​នឹង​ចំណូល​ចិត្ត​របស់​ខ្លួន។

រូបតំណាង

៧. មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​

ពេល​វេលា​សម្រាប់​នាង​គឺ​មាន​តម្លៃ​ខ្លាំង​ណាស់ ទើប​នាង​គិត​ថា​ពេល​មាន​ស្នេហា​​​ ជា​ការ​ខ្ជះខ្ជាយ​ពេលវេលា​ទៅ​វិញ ព្រោះ​មិន​សូវ​បាន​ធ្វើ​រឿង​អ្វី​ផ្សេង។

៨. មាន​មោទនភាព

នរណា​ក៏​ដូច​នរណា​ដែរ ពេល​ដែល​​ខ្លួន​មាន​​ការ​ចេះ​ដឹង​ច្រើន​ តែង​តែ​មាន​ភាព​ស្ញប់ស្ញែង​ និង​មោទនភាព​ចំពោះ​ខ្លួន​ឯង ទោះ​បី​ជា​មិន​លើស​លប់​ពេក។ បែបនេះ​ហើយ​នាង​តែង​ចង់​បាន​នរណា​ម្នាក់​ដែល​មាន អត្តចរិត​​ និង​ចំណេះ​ដឹង​ខ្ពស់​ជាង ឬ​​ក៏​ប្រហាក់​ប្រហែល​ខ្លួន​ដែរ។

៩. មាន​គម្រោង​ច្បាស់​លាស់​​ក្នុង​ជីវិត

​មុន​នឹង​ឈាន​ដល់​ជីវិត​អាពាហ៍ពិពាហ៍ នាង​​ចង់​ឲ្យ​មាន​លំនឹង​ផ្លូវ​ចិត្ត និង​របរ​ការងារ​ ដើម្បី​អាច​សាង​គ្រួសារ​មួយ​ប្រកប​ដោយ​សុភមង្គល​ និង​ភាព​រុងរឿង៕

រូបតំណាង

ចុចអាន៖ ១០​ច្បាប់​​សម្រាប់​គូ​ស្នេហ៍ បើ​ស្រឡាញ់​គ្នា​ពិត ត្រូវ​​សន្យា​ធ្វើ​​ឲ្យ​​បាន​

​​

ប្រភព៖ bolde ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម