យល់ល្អ​ពេល​នៅ​ជាសង្សារ​កុំ​ទាន់ Show off ពេក​អី ព្រោះនឹង​អាច​ប្រឈម​នឹង​រឿងនេះ

  • 2019-11-20 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​គូស្នេហ៍ខ្លះ​គឺ​ចូលចិត្ត​ Show off ទំនាក់ទំនង​ខ្លួនណាស់ ជាពិសេសបច្ចុប្បន្នគឺតាម​បណ្ដាញសង្គម​តែម្ដង។ យ៉ាងណាមិញ​ស្របពេល​ដែល​យើង​ Show off នោះ​មាន​រឿង​ខ្លះអាច​ប៉ះពាល់ដល់យើង​ក៏​ថាបាន។ ចំណុច​ខាង​ក្រោម​នេះ​​គឺ​ជា​ហេតុផល​មួយ​ដែល​អ្នក​អាច​គិត​ឡើងវិញ​ក្នុង​ការ​បើក​បង្ហាញ​ស្នេហា​ជា​សាធារៈ ៖

១. មាន​ពាក្យ​ចចាមអារ៉ាម

ក្នុង​សង្គម​ខ្មែរ​មនុស្ស​ស្រី​គឺ​ឆាប់​រង​គ្រោះ​បំផុត​បើ​សិន​ជា​មាន​រឿង​អ្វី​មិន​ល្អ​​នោះ​ ជា​ពិសេស​បើ​សិន​ជា​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​បុរស​ណា​ម្នាក់​ ប្រាកដ​ជា​មាន​ពាក្យ​ថា​អ្នក​​បែប​នេះ​ អ្នក​បែប​នោះ​មិន​ខាន​ ព្រោះ​អ្នក​មិន​ទាន់​ក្លាយ​ជា​​គូ​ដណ្ដឹង​ ឬ​ ប្ដី​ប្រពន្ធ​ឡើយ។

រូបតំណាង

**២. ប៉ះ​ពាល់​ទៅ​នឹង​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ**

យើង​ឃើញ​ថា​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​ក៏​មិន​គាំ​ទ្រ​ឲ្យ​មនុស្ស​ស្រី​មាន​ទំនាក់ទំនង​ស្និទ្ធ​ស្នាល​ជា​មួយ​មនុស្ស​ប្រុស​មុន​ពេល​រៀបការ​ដែរ​។ មនុស្ស​ស្រី​​គួរតែ​ថែរក្សា​ខ្លួន​ឲ្យ​ស្អាត​ស្អំ​កុំ​ឲ្យ​ជំពាក់ជំពិន​ជាមួយ​បុរស​ណា​បើ​សិន​ជា​ចាស់​ទុំ​ ឪពុក​ម្ដាយ​មិន​ទាន់​ទទួល​ស្គាល់​។​

៣. ប៉ះ​ពាល់​ដល់​កិត្តិយស

មនុស្ស​យើង​មើល​មិន​ឃើញ​ទេ​ បើ​ល្អ​ជាមួយ​គ្នា​រហូត​មិន​អី​ទេ​ តែ​បើ​ឈ្លោះ​គ្នា​ ឬ​ក៏​បែកបាក់​វិញ​នោះ​គឺ​ពិត​ជា​ខ្មាស​គេ​មិន​ខាន។​ ទៅ​ថ្ងៃ​ក្រោយ​វា​ក៏​មិន​បាន​ផ្ដល់​ផល​ចំណេញ​ដែរ​ ក្រៅ​ពី​ធ្វើ​ឲ្យ​អ្នក​មាន​មន្ទិល​តែ​ប៉ុណ្ណោះ​។​​ ណា​មួយ​ដើម្បី​កុំ​ឲ្យ​គេ​ថា​អ្នក​​ជ្រួល​ជ្រើម​តែ​រឿង​ស្នេហា​​ អ្នក​គួរតែ​លាក់​បាំង​ខ្លះ។

៤. មាន​ភាព​ទើស​ទាល់​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ

ពេល​ខ្លះ​ដោយ​សារ​តែ​ឃើញ​អ្នក​មាន​សង្សារ​ បុរស​មួយ​ចំនួន​ទៀត​មិន​ហ៊ាន​រាប់​អាន​អ្នក​នោះ​ទេ​ ព្រោះ​ខ្លាច​សង្សារ​អ្នក​យល់​ច្រឡំ​ ដូច្នេះ​វា​អាច​នឹង​មាន​ភាព​ទើស​ទាល់​បន្តិច​ក្នុង​ការ​រាប់​អាន​មនុស្ស​ប្រុស​ដទៃ​ទៀត។

៥. ធ្វើ​ឲ្យ​អ្នក​មាន​ចំណុច​ខ្សោយ​

បើ​អាច​អ្នក​គួរ​តែ​លាក់​ព័ត៌មាន​ផ្ទាល់​ខ្លួន​ខ្លះ​ទៅ​ ព្រោះ​បើ​សិន​ជា​ថ្ងៃ​ក្រោយ​មាន​រឿង​អ្វី​អាក្រក់​​នោះ​ អ្នក​អាច​មាន​ចំណុច​ខ្សោយ​​​​ ហើយ​បើ​សិន​ជា​គេ​ចង់​ធ្វើ​បាប​អ្នក​នោះ​អ្នក​នឹង​មាន​ផល​លំបាក​ជា​មិនខាន​។​

រូបតំណាង

ជា​រួម​​បើ​អាច​ស្រីៗ​គួរតែ​បិទបាំង​សម្ព័ន្ធ​ភាព​ស្នេហា​ខ្លួន​ខ្លះ​ទៅ​ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ​។​ ម្យ៉ាង​ទៀត​ត្រឹម​តែ​ទំនាក់ទំនង​ជា​សង្សារ​ក៏​យើង​មិន​អាច​ប្រាកដប្រជា​ មួយ​រយ​ភាគរយ​នោះ​ដែរ​ ដូច្នេះ​បើ​សិន​ជា​អាច​គួរ​តែ​រក្សា​ជា​រឿង​សម្ងាត់​ រហូត​ដល់​យើង​រៀបការ​ពេញ​សិទ្ធិ​ទើប​ជា​ការ​ល្អ​៕

ចុចអាន៖ជៀសវាង​មាន​រឿង ៧​យ៉ាង​នេះ​គូ​ស្នេហ៍​ត្រូវ​ប្រកាន់​ខ្ជាប់​ពេល​ផ្ដើម​រស់​នៅ​ជាមួយ​គ្នា

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម