បង្ហើបគន្លឹះ ៣ យ៉ាង ងាយយកបានចង្កេះអង្ក្រងលឿនដូចចិត្ត

  • 2019-11-20 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មនុស្ស​ជា​ច្រើន​បាន​ដាក់​សំនួរ​​ថា ​បើ​ចង់​បាន​ចង្កេះ​អង្ក្រង​ឆាប់​រហ័ស តើ​គួរ​ធ្វើ​យ៉ាង​ណា? ​តាម​ពិត​លើ​លោក​នេះ​គ្មាន​អ្វី​ដែល​មិន​អាច​ទៅ​រួច​ទេ។ ​ថ្ងៃ​នេះ ​កញ្ញា ​នឹង​បង្ហាញ​អ្នក​ពី​​របៀប​យក​ចង្កេះ​អង្ក្រង​បាន​លឿន​​ទាន់​ចិត្ត។ ​ខាង​ក្រោម​នេះ​ជា​តិច​និក៖

រូបតំណាង

១. ​ផ្លាស់ប្ដូរ​ទម្លាប់​លើ​របប​អាហារ​

រឿង​ដំបូង​ដែល​​ធ្វើ​ឲ្យ​ចង្កេះ​ប្រែ​ជា​តូច​ស្អាត ​គឺ​អ្នក​ត្រូវ​​លៃ​លក​ទម្លាប់​នៃ​ការ​ញ៉ាំ​លើ​របប​អាហារ​របស់​អ្នក។ ​សូម​ជ្រើស​រើស​តែ​​អាហារ​ណា​ដែល​​ផ្ដល់​សុខភាព ​គ្មាន​ជាតិ​ខ្លាញ់ ​​មិន​មែន​ចៀន​បំពង​ជា​ដើម។ ​អ្នក​គួរ​ទទួល​​ទាន​អាហារ​ប្រភេទ​ចំហុយ ​សម្ល ​ ​ដែល​​ល្អ​ចំពោះ​អ្នក​​។ កុំ​ផឹក​ទឹក​ដែល​មាន​សារជាតិ​កា​បូ​ណាត នី​ត្រាត ព្រោះ​ធ្វើ​ឲ្យ​ឆាប់​ធាត់ រួម​ទាំង​កុំ​ចូល​គេង​​យឺត​ម៉ោង។

រូបតំណាង

​២. ​ធ្វើ​លំ​ហាត់​ប្រាណ

ជា​ការ​ពិត ​ការ​ធ្វើ​លំហាត់​ប្រាណ​បាន​ត្រឹម​ត្រូវ​នឹង​ជួយ​ឲ្យ​ចង្កេះ​តូច​ដូច​ក្ដី​ប្រាថ្នា។ ​​លំហាត់​ប្រាណ​អ្នក​អាច​អនុវត្ត​តាម​វីដេអូ​ណែ​នាំ​នេះ​៖

​វិធី​សាស្ត្រ​នេះ​នឹង​ជួយ​ឲ្យ​ចង្កេះ​អ្នក​​តូច​បាន​លឿន​រហ័ស ​បើ​អ្នក​អនុវត្ត​ជា​ប្រចាំ​ថ្ងៃ។ ​ត្រឹម​រយៈ​ពេល​មួយ​សប្ដាហ៍ ​អ្នក​នឹង​ភ្ញាក់​ផ្អើល​​​មិន​ខាន។

រូបតំណាង

៣. ជ្រើស​រើស​របៀប​ស្លៀក​ពាក់

វិធី​ចុង​ក្រោយ ​គឺ​ត្រូវ​ជ្រើស​រើស​ខោ​អាវ​​ណា​ដែល​​មិន​រលុង​ខ្លាំង ​តែ​រឹប​រាង ឬ​មាន​រាង​ត្រង់​កន្លែង​ខ្នង​និង​ចង្កេះ ដើម្បី​ពេល​ស្លៀក​ពាក់​ទៅ​ឃើញ​រាង​ចង្កេះ​អ្នក​តូច។ ​​អ្នក​គួរ​​ជ្រើស​សំពត់​ខ្លី ​ឬ​​ខោ​ខូវប៊យ​ចង្កេះ​ខ្ពស់​ហើយ​តឺ​នុយ​ជាមួយ​អាវ ​នោះ​នឹង​ជួយ​ឲ្យ​មើល​ទៅ​ឃើញ​ចង្កេះ​អ្នក​តូច​មួយ​ក្តាប់​មិន​ខាន។

រូបតំណាង
រូបតំណាង

វិធី​សាស្រ្ត​៣​យ៉ាង​នេះ ​​​នឹង​បង្កើន​ទំនុក​ចិត្ត​​ដល់​អ្នក។ ​មិន​លើស​ពី​១​ខែ អ្នក​នឹង​មាន​អារម្មណ៍​ថា​ប្លែក​លើ​ផ្នែក​ចង្កេះ​របស់​អ្នក បើ​អនុវត្ត​រាល់​ថ្ងៃ​៕​​​

ចុចអាន៖ ​ កំពូលអាហារ១០មុខ ជួយសម្រស់អ្នកឲ្យក្មេងជាងវ័យជារៀងរហូត

ប្រភព៖ jelly ប្រែ​សម្រួល៖ លឹម សុនា